ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប

ដោយៈ សៀមរាប ថ្ងៃទី 12 ខែ 10 ឆ្នាំ 2013 វេលាម៉ោង 05:00 នាទី ចំនួនអានៈ 1789

នៅសណ្ឋាគារ​បុរីអង្គរ​បានរៀបចំពិ​ធីផ្លាស់​ប្ដូមុខ​តំណែងប្រ​ធានសា​ខាគយ​និងរដ្ឋករ​ខេត្តសៀម​រាបក្រោម​អធិតី​ភាព​ ឯកឧត្តម ឡាយឫទ្ធី អគ្គនាយក​ដ្ឋាន​និង​រដ្ឋ​ករ​ និង​មាន​ការ​ចូល​រួម​ពីសំ​ណាក់​ឯកឧត្តម ឃឹមប៊ុនសុង អភិបាល​នៃគណះអភិបាល​ ខេត្តព្រម​ទាំមន្ត្រីកង​កម្លាំងប្រដាប់អាវុ​ធមន្ទីរអង្គ​ភាព​ជុំវិញខេត្តផងដែរ។

លោកសំភុំឬទ្ធីប្រធានចាស់ត្រូវបានតំឡើងការងារឲ្យទៅបំពេញនៅក្នុងអគ្គនាយកគយនិងរដ្ឋករកម្ពុជាវិញដោយឡែកលោក សុខដារ៉ាអនុប្រធានត្រូវបានប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋករកម្ពុជាបង្គាប់ជាប្រធាន ស្ដីទីសាខា គយនិងរដ្ឋករជំនួស។ឯកឧត្តមឃឹមប៊ុនសុងអភិបាលខេត្តសៀមរាបបានថ្លែងនៅក្នុងឱកាស នោះថារាជរដ្ឋាភិបាល កម្ពុជាក្នុងគោ នយោបាយចតុកោណដំណាក់កាលទី៣នេផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើសេវា។

ដូច្នេះមន្រ្តីគយ និងរដ្ឋាករជាពិសេសប្រធានស្តីទីទើបឡើងថ្មីត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបំពេញបានតាមតម្រូវការ។ឯកឧត្តមឃឹមប៊ុនសុងបានបញ្ជាក់ថាក្នុងនាមលោកជាអភិបាល ខេត្តនិងជាអាជ្ញា ធរក្នុងខេត្តសៀមរាបរូបលោកឈរនៅខាងប្រជាពលរដ្ឋជានិច្ចព្រោះអជ្ញាធរជាអំណាចរបស់ ប្រជាពលរដ្ឋជាអ្នកផ្ដល់ឲ្យ។

លោកសុខដារ៉ាអនុប្រធានដែលទើបនិងឡើងជាប្រធានស្ដីទីបានថ្លែងនូវអំណរគុណចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុដែល បានផ្ដល់នូវមុខតំណែងនេះជូនដល់លោក ហើយលោកនិងខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការ ជាមួយអាជ្ញាធរសមត្ថ កិច្ចពាក់ព័ន្ទដើម្បីរកចំណូលចូលរដ្ឋឲ្យបានគ្រប់ផែនការ។ឯកឧត្តមឡាយឬទ្ធីបានថ្លែងជំរុញ ឲ្យមន្រ្តីគយនិងរដ្ឋាករនៅក្នុខេត្ត សៀមរាបត្រូវយកចិត្តទុកដាក់គាងគរប្រមូលពន្ធជូនរដ្ឋ។

ក្នុងនោះមន្ត្រីគយត្រូវចុះត្រួតពិនិត្យនៅតាមកន្លែងណាដែលមានស្តុកទំនិញជាពិសេសពន្ធប្រេងសាំងដែលជាចំណូលពន្ធដ៏ធំ មួយ។ឯកឧត្តមបានបញ្ជាក់ផងដែរថាការ ប្រមូលពន្ធនៅក្រោយពេលបោះឆ្នោតហាក់ធ្លាក់បន្តិចតែលោករំពឹង ថាចំណូលពន្ធនឹងហក់ឡើង វិញក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់ផងដែរថាខេត្តសៀមរាបជាតំបន់ទេសចរណ៍មិនត្រូវឲ្យមានការលក់នូវសាំងដបនៅក្នុងក្រុង ទៀតទេវាអាចមានគ្រោះហានិភ័យណាមួយ កើតឡើង។បើសិនកើតមានគ្រោះអគ្គីភ័យនោះគឺជាកង្វល់ របស់អាជ្ញាធរដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្ដីប្រជាពលរដ្ឋនៅក្រុងសៀមរាបបាននិយាយថាពួកគាត់នៅតែសង្កេតឃើញមានលក់នៅដបសាំង ពេញក្រុងដដែល។ពាក់ព័ន្ទទៅនិងការលើក ឡើងរបស់ឯកឧត្តមឡាយឬទ្ធីនៅក្នុងពិធី ផ្ទេភារកិច្ចប្រធាន សាខាគយថាខេត្ត មួយនេះចំណូលធំជាងគេគឺប្រេងសាំងនោះត្រូវបានគេរាយការណ៍ឲ្យដឹងថាផ្លូវ លេខ៦៨ពីច្រក អូស្មាច់មកក្រុងសំរោងកាត់ ស្រុកក្រឡាញ់មកសៀមរាបក៍ដូចច្រកជាំសាង៉ាំចូលមកស្រុកអន្លង់វែងតាមផ្លូវលេខ៦៧មកសៀមរាប នោះគឺមានការរត់ពន្ទ ប្រេងសាំងគេចពន្ទ យ៉ាងគគ្រឹកគគ្រេងបំផុតក្នុងមួយយប់ៗមិនក្រោមពី២០គ្រឿង ឡានកូរ៉េ៥តោននោះឡើយចូលមកចែកចាយ ក្នុងខេត្តសៀមរាបនៅ នៅខណះពេលខេត្តសៀមរាបមាន ស្ថានីយ៍និងដេប៉ូលក់សាំងកំពុងកើតមានយ៉ាងស្អេកស្កះ បណ្ដាក់គ្នារដូច ខ្យងដែលគេមានការសង្ស័យថាយកសាំងសាំងគេចពន្ទមកលក់។

ប្រជាពលរដ្ឋនៅខេត្តសៀមរាបសង្ឃឹមថាប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាបដែលទើបនិងបានតំណែងថ្មីនិងចាត់វិធានការ បង្រ្កាបទំនិញគេចពន្ទក៍ដូចសាំងគេចពន្ទ ឲ្យបានជោកជ័យ៕ ប្រភពពី​ ខ្មែរ7មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1659ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1693ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1566ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1621ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1749ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1824ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1541ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋខ្មែរចង់អោយថ្នាក់ដឹកនាំថ្មីដេញយួនខុសច្បាប់ចេញពីកម្ពុជា   អាន1772ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2471ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1780ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7728នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73806នាក់
ខែនេះ    821597នាក់
ឆ្នាំនេះ   3565901នាក់
សរុប   57164797នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:01