ពស់ចឹកទាំងអស់ត្រូវព្យាបាលដោយថ្នាំពេទ្យ។ ត្រូវយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យទោះបីការខាំនោះ ឋិតក្នុងលក្ខណៈសង្ស័យក៏ដោយ។
បឋមសង្គ្រោះ
-យកជនរងគ្រោះចេញយ៉ាងរហ័ស ក្រែងមានគ្រោះថ្នាក់ខំាជាលើកទី២។
-យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ឬបន្ទប់សអង្គ្រោះអោយបានលឿនជាទីបំផុត។
-អោយជនរងគ្រោះសំរាកដេកក្នុងស្ថានភាពដែលគាត់ចូលចិត្តជាងគេ។ កុំអោយគាត់ធ្វើចលនា។
-ដាក់រណបអវៈយវៈ (ជើង ឬដៃ)។
-រក្សាកន្លែងខាំអោយទាបជាងបេះដូង។
-ចងកៅស៊ូរឹត (មិនមែនចងកូនកំព្រាទេ) នៅខាងលើកន្លែងខាំ នៅជិតទៅខាងបេះដូង។ ត្រូវចាំអ្នក
អាចស្ទាបជីពចរនៅពីក្រោមកៅស៊ូរឹត តើមានជីពចរឬទេ។ បន្ទូកៅស៊ូរាល់១៥នាទីម្តង។ បើសិន
មានហើមនៅចំកៅស៊ូរឹត ដោះកៅស៊ូចេញ ហើយដាក់កៅស៊ូខិតឡើងទៅលើ ប្រហែលពីរបីសង់
ទីម៉ែត្រ។ កៅស៊ូរឹតមិនត្រូវរឹត នៅចំសន្លាក់ ឬក្បាល ក ឬ ដងខ្លូនឡើយ។
-សង្កេតមើលជនរងគ្រោះ។
-បើសិនភ្លឹកកើតឡើង ត្រូវរក្សាកំដៅជនរងគ្រោះ អោយក្តៅជានិច្ច។
-បើសិនដង្ហើមឈប់ដក ផ្តល់ដង្ហើមសិប្បនិម្មិត។ បើសិនបេះដូងឈប់ដើរធ្វើអោយបេះដូងសួតដំ
ណើរការឡើងវិញ (បសដ) (CPR) បើសិនអ្នកបាន ហ្វឹកហាត់ហើយ។
-បើសិនអាចរកថ្នាំសំរាប់ពស់ចឹកបាន ចូរប្រើវាអោយបានត្រឹមត្រូវតាមការបង្រៀន។ អង់ទីវីននីន
ត្រូងបានគេយកមកពីទឹកសេរ៉ូមសត្វសេះ (ឆាប់ទទួលប្រតិកម្មខ្លាំងបំផុត អេពីនឺព្រីន (អាឌ្រេណា
ណាលីន) ត្រូវបនគេគិតគូជាមុន)។ អេពីនឺព្រីន អាចចាក់តាមសរសៃក៏បាន។
រឿងដែលត្រូវចងចាំ
-រឿងសំខាន់បំផុតសំរាប់អ្នក គឺត្រូវយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យអោយបានលឿនជាទីបំផុត
តាមដែលអាចធ្វើទៅបាន ទោះបីជារោគសញ្ញាមិនមានការវិវត្តន៍ធ្ងន់ធ្ងរក៏ដោយ។
-ប្រាប់ពីអត្តសញ្ញាណរបស់ពស់ បើអាចធ្វើទៅបាន។ បើសិនអាចសំលាប់វា បានដោយគ្មានគ្រោះ
ថ្នាក់ ចូរកាន់វាដោយប្រុងប្រយ័ត្ត យកទៅកាន់មន្ទីរពេទ្យដើម្បីបញ្ជាក់ពីលក្ខណៈរបស់វា។
រឿងដែលមិនគួរធ្វើ
-កុំអោយជនរងគ្រោះពិសាអាហារ ឬពិសាទឹក ជាពិសេសស្រា។
-កុំដាក់របស់ត្រជាក់លើកន្លែងពស់ខាំដូចជាៈ ស្អំទឹកត្រជាក់ ទឹកកក ឬថ្នាំបាញ់។ល។
-កុំអោយវះ ឬបឺតនៅកន្លែងខាំ។
រោគសញ្ញា
-រោគសញ្ញាកើតឡើងខុសៗគ្នា អាស្រ័យលើប្រភេទពឹសពស់ រោគសញ្ញាទាំងនេះមានៈ ខ្សោះកំ
លាំង វិលមុខ បែកញើស រមួល ក្អួត រងាញាក់ សម្ពាធឈាមចុះ អាចហើមនៅកន្លែងរបួស ងងុយ
ពិបាកលេប ពិបាកដកដង្ហើម និងប្រកាច់។
ដោយៈ -មឺវិន ជី ហាតឌិន អ៊ិម ឌី វេជ្ជបណ្ឌិត ភី អេឆ ឌី -ហាលរ៉ូលដ៍ ស្រីយខ អឹម អេ អឹមឌី
-សហការណ៍ជាមួយនឹងគ្រូពេទ្យជំនាញពិសេស២៨នាក់ទៀត
ថ្ងៃនេះ | 134 | នាក់ |
ម្សិលមិញ | 7828 | នាក់ |
សប្ដាហ៍នេះ | 36534 | នាក់ |
ខែនេះ | 184162 | នាក់ |
ឆ្នាំនេះ | 3766822 | នាក់ |
សរុប | 53126748 | នាក់ |
ថ្ងៃទី 22 ខែ 11 ឆ្នាំ 2024 ម៉ោង 01:33 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net