ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 02:22 នាទី ចំនួនអានៈ 3372

រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បាល​ រស្មី​អង្គរ ​(ជីងហ៊ួរ) ដែល​តែ​ង​តែ​លេច​លឺ​រឿង​អាស្រូវដោយ​ព្យា​បាល​អោយ​មនុស្ស​ស្លាប់​​កន្លង​មក​ ហើយ​នៅ​ពេល​ថ្មី​ៗនេះ​ សមត្ថ​កិច្ច​បាន​ឆែក​ឆេរ​រក​ឃើញ​មាន​ថ្នាំ​ហួស​ដឺឡេ (ផុត​កំណត់ប្រើប្រាស)មួយ​ចំ​នួនធំ និង​សេរ៉ូម​គេចពន្ធមិន​ចុះ​បញ្ជី​យ៉ាង​សន្ធឹក​សន្ធាប់ទៀត​ផង តែ​ខាង​មន្ទីរ​និង​ក្រសួង​សុខាភិបាល​ហាក់​នៅ​តែ​ធ្វើ​ប្រ​ងើយ​កន្តើយមិន​ចាត់​ការ​អោយ​បាន​ធ្ងន់ថ្ងូរ​ ​និង​មន្ទីរពេទ្យ​មួយនេះដដែល។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹង​ថា កាល​ពី​ថ្ងៃទី​១៥​ខែ​មករា​ឆ្នាំ២០១៥​កន្លង​ទៅ​ថ្មី​ៗនេះ ក្រុម​មន្ត្រី​ជំ​នាញដូចជា​ខាង​មន្ទី​រ​សុខា​ភិបាល​ខេត្ត និង​ខាង​ការិយា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​​ចុះ​ឆែក​ឆេ​ក្នុង​មន្ទីរ​ពេទ្យ​រស្មី​អង្គរ​ខាង​លើ​ រក​ឃើញវត្ថុតាង​ល្មើស​ច្បាប់​ចំ​នួន​០៧​មុខ ក្នុង​នោះ​មាន​ថ្នាំ​គ្រាប់​ចំនួន​៣០១គ្រាប់​ហួស​កាល​បរិច្ឆេតប្រើ​ប្រាស និង​សេរ៉ូម​៨៣​ដប​មិន​បាន​ចុះ​បញ្ជី។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ប្រ​ភព​ព័ត៌មាន​បែក​ធ្លាយ​ចេញ​ពី​បុគ្គលិក​ដែល​ធ្លាប់​បំ​រើការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ នេះ​បាន​បង្ហើប​ប្រាប់​ថា វេជ្ជបណ្ឌិត​ជា​ជន​ជាតិ​ចិន​ដែល​ជា​ថៅ​កែ និង​ជា​អ្នក​ព្យា​បាល​ផ្ទាល់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​មិន​មាន​សញ្ញា​ប័ត្រ​វេជ្ជ​បណ្ឌិតនោះ​ទេ ហើយ​ខាង​ស្ថាន​ទូត​ក៏ពុំ​បាន​ទទួល​ស្គាល់​គ្រូពេទ្យ​រូប​នោះ​ថា​ជា​វេជ្ជបណ្ឌិត​ដែរ។ ប្រ​ភព​ធ្លាប់​ប្រាប់​ទៀត​ថា មន្ទីរ​ពេទ្យ​រស្មី​អង្គរ​នេះបើ​ក​ដំ​ណើរ​ការ​ទៅ​បាន​ ដោយ​ជួល​អោយ​វេជ្ជ​បណ្ឌិត​ជន​ជាតិ​ខ្មែរ​ដែល​ចូល​និវត្តន៍​អោយ​ឈរ​ឈ្មោះជំ​នួសតែ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​មាន​អាសន្ន​ម្តងៗ​ទើប​ហៅ​លោក​វេជ្ជបណ្ឌិត​ខ្មែរ​ដែល​ឈរ​ឈ្មោះនោះមក ឈរចាំដោះស្រាយដោយ​អះអាងថា ជាមន្ទីរពេទ្យ​របស់ខ្លួន។

កាលពី​រសៀលថ្ងៃទី២៤​ម្សិលមិញ មាន​គ្រូ​ពេទ្យជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​បំ​រើការ​នៅ​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ បាន​ប្រាប់​ កម្ពុជា​សុវណ្ណភូមិ​ តាម​ទូរ​ស័ព្ទ​ថា ថ្នាំដែល​ហួស​កាល​បរិច្ឆេត​ខាង​លើ​ គឺ​នៅ​កប់​តាម​ក្រឡុក​ក្រលៀត​កៀន​កោះ មិន​បាន​យក​មក​ព្យាបាល​ទេ ព្រោះមន្ទីរ​ពេទ្យ​ធំមាន​ថ្នាំច្រើន​ មិន​បាន​ពិនិត្យ​អស់នោះទេ ឯចំ​ណែក​សេរ៉ូម​ដែល​ថា មិន​បាន​ចុះ​បញ្ជី​នោះ​ គឺ​បុគ្គលិក​ទ្វេស​ប្រហែស​មិន​បាន​បិទ​តែម​នាំ​ចូល​គ្រប់​ដប ទើប​មាន​សេរ៉ូម​ខ្លះអត់​មាន​បិទពន្ធដូច្នេះ។ គ្រូពេទ្យ​រូប​នោះ​បាន​បន្ថែមថា ថ្ងៃ​ក្រោយ​និង​ពិនិត្យ​អោយ​អស់​មិន​អោយ​ចន្លោះ​ប្រហោង​បែប​នេះទៀត​ទេ។

គួររំលឹកផង​ដែរថា កាលពីខែ០៥​ ឆ្នាំ២០១២ មន្ទីរ​ពេទ្យ​ជីងហ៊ួ (រស្មីអង្គរ) បាន​ចុះចែក​ថ្នាំ​គ្រា​ប់​ដល់​ប្រ​ជា​ពលរដ្ឋ​នៅ​ស្រុក​ពួក ខេត្តសៀ​ម​រាប ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​បាន​ធ្វើ​អោយ​មនុស្ស​ប្រុស​ម្នាក់​និង​មនុស្សស្រី​វ័យ​ចំ​ណាស់​ម្នាក់​ស្លាប់​បាត់​បង់​ជី​វិត ដោយ​ក្រុម​សាច់​ញាតិ​ជន​រង​ក្រោះ​បាន​អះ​អាង​ថា ការ​ស្លាប់​របស់​ម្តាយ​ និង​ឪពុក​ពួក​គេ​បណ្តាល​មក​ពី​លេប​ថ្នាំ​របស់​គ្រូវ​ពេទ្យ​មក​ពី​គ្លីនិក​ ជីងហ៊ួ ឬរស្មី​អង្គរ ដែល​យក​មក​ចែក​ចាយ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ឯង។

សូម​បញ្ជាក់ផង​ដែរថា បើ​យោង​តាម​ការ​ស៊ើប​អង្កេត​ មន្ទីរ​សំ​រាក​ព្យាបាល​រស្មី​អង្គរ ដែល​ពី​មុន​ឈ្មោះ គ្លីនិក​ជីង​ហ៊ួរ​នេះ តែ​ង​តែមាន​រឿង​អាស្រូវ ដោយ​ព្យាបាល​បណ្តាល​អោយ​មនុស្ស​ស្លាប់​ជាហូរ​ហែ ព្រោះ​គ្រូពេទ្យ​ដែល​ជា​ថៅ​កែ និង​ជា​វេជ្ជ​បណ្ឌិត​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យនេះ​មិន​មាន​សញ្ញា​ប័ត្រ​ត្រឹម​ត្រូវ ដែល​អាច​និយាយ​បាន​ថា គ្មាន​ចំ​ណេះ​ដឹង​ពិត​ប្រាកដ។

ប្រ​ភព​មួយ​ទៀត​បាន​អោយ​ដឹង​ថា មូល​ហេតុ​ដែល​មន្ទីរ​ពេទ្យ​ រស្មី​អង្គរ​ (ពីមុន ជីង​ហ៊ួរ) នេះ​អាច​ឈរ​ជើង​បាន​រហូត​ដល់​សព្វ​ថ្ងៃបើ​ទោះ​បី​ជា​មាន​រឿង​អាស្រូវ​រាប់​មិន​អស់​ក៏ដោយ ក៏ព្រោះ​តែ​មន្ទីរ​ពេទ្យ​​នេះ​មាន​អ្នក​ធំម្នាក់​នៅ​ពីក្រោយ​ខ្នង និង​មាន​ភាគហ៊ុន​របស់​អ្នក​ធំជា​មន្រ្តី​រាជការ​ម្នាក់​​​នៅ​ខេត្ត​សៀមរាបនេះ​ទៀត​ផង។
ពលរដ្ឋ​ដែល​ដឹង​ពី​រឿង​អាស្រូវ​របស់​មន្ទីរ​ពេទ្យ​រស្មី​អង្គរ សូម​អំ​ពាវ​នាវ​ដល់​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​មេត្តា​កុំ​ទៅ​ប្រ​ថុយ​ប្រ​ថាន​ព្យា​បាល​ជំ​ងឺនៅ​មន្ទីរ​ពេទ្យ​នេះ​បន្ត​ទៅ​ទៀត​ ព្រោះ​អាច​បាត់​បង់​ជីវិត​មុន​អាយុក៏អាច​ថា​បាន​ដែរ៕ ដោយ៖​ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1839ដង មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន1553ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1659ដង គ.ជ.ប​បើក​កញ្ចប់​សុវត្ថិភាព​ផ្ទៀងផ្ទាត់​លទ្ធផល​ឆ្នោត​នៅ​ក្រចេះ   អាន1743ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន2004ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1617ដង ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ   អាន1782ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2621ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2189ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1774ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5832នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71910នាក់
ខែនេះ    819701នាក់
ឆ្នាំនេះ   3564005នាក់
សរុប   57162901នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:53