ក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះដែលកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងភ្នំពេញវិញ ត្រូវបានរថយន្ដដឹកដីមួយគ្រឿងបានបើកចូលក្បួនរថយន្តរបស់ព្រះអង្គ ហើយគៀររថយន្ដរបស់ព្រះអង្គបណ្តាលអោយមនុស្សរងរបួសធ្ងន់ស្រាល៦នាក់ ក្នុងនោះសមត្ថកិច្ចអះអាងថា មានស្ដ្រីម្នាក់នៅក្នុងរថយន្ដនោះដែលធ្វើអោយគេសង្ស័យថា អាចជាអ្នកម្នាង អ៊ុកផល្លា។
គ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៥០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
លោក កែវ សៀងហ៊ន អធិការនគរបាលស្រុកព្រៃឈបានបញ្ជាក់ថា ខណៈដែលក្បួនរថយន្ដរបស់សម្ដេចក្រុមព្រះ ធ្វើដំណើរតាមដងផ្លូវខាងលើ ដែលមានរថយន្ដស៊ីរ៉ែននាំមុខផងនោះ កំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញវិញ ស្រាប់តែរថយន្ដដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4495 ធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយពេលផុតរថយន្ដស៊ីរ៉ែន រថយន្ដដឹកដីបានបើកចូលចន្លោះក្បួនទៅគៀររថយន្ដរបស់ព្រះអង្គ រួចបន្ដទៅបុកគល់ឈើថែមទៀត។ លោកអធិការរូបនេះបានបន្ដថា គ្រោះថ្នាក់ ចរាចរណ៍ខាងលើ បានបណ្ដាលឱ្យមនុស្ស ៦នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះមានស្ដ្រីម្នាក់ ទំនងជាអ្នកម្នាង អ៊ុកផល្លា ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះទៅជួយអន្ដរាគមន៍ភ្លាមៗ និងចាត់វិធាន ការទៅតាមផ្លូវច្បាប់៕ ប្រភពពីបណ្តាញសង្គម (Pich Maxis)
ថ្ងៃនេះ | 4240 | នាក់ |
ម្សិលមិញ | 10381 | នាក់ |
សប្ដាហ៍នេះ | 34854 | នាក់ |
ខែនេះ | 315216 | នាក់ |
ឆ្នាំនេះ | 315216 | នាក់ |
សរុប | 53914112 | នាក់ |
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 12:48 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net