ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាប ប្រាំនាក់ពុលទាំងអស់នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ប្តីបានស្លាប់បាត់បង់ជីវិត ឯកូនបីនាក់ និងប្រពន្ធត្រូវបានសង្រ្គោះនេះបើយោងតាមបម្តីលោកអនុសេនីយ៍ឯក ជឹង ម៉ារ៉ា នាយផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌនៅម៉ោង៧ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ។
លោក ជឹង ម៉ារ៉ា បានរៀបរាប់អោយដឹកតាមទូរស័ព្ទនៅម៉ោង៧ល្ងាចនេះថា កាលពីល្ងាចថ្ងៃទី២៤ ម្សិលមិញ ក្រុមគ្រួសារលោក ជុំ ចាន់ព្រឹក្សា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បាននាំ ប្រពន្ធនិងកូនទាំងបីទៅទទួលទានអាហារនៅឯផ្សាទំនើបមួយកន្លែង បន្ទាប់មកបានត្រឡប់មកផ្ទះវិញ ហើយអគ្គីសនីផ្ទះរបស់គាត់បានដាច់ គាត់បានបញ្ឆេះម៉ាស៊ីនភ្លើងដើម្បីបំភ្លឺក្នុងផ្ទះរបស់គាត់។ លោក ជឹងម៉ារ៉ា បានបន្តថា ដោយម៉ាស៊ីនភ្លើងនោះចាស់ពេកបានបង្ហុយផ្សែងខ្មៅពេញផ្ទះ ឃើញដូចនោះលោក ជុំចាន់ព្រឹក្សា បានព្យាយាមចូលរំដោះកូនប្រពន្ធចេញពីផ្ទះ បន្ទាប់មកក៏មានអាការៈពុលងីងើ ក៏នាំគ្នាទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅក្រុងសៀមរាប តែលុះដល់ថ្ងៃទី២៥រសៀល លោកជុំចាន់ព្រឹក្សា ក៏បានស្លាប់បាត់បង់ជីវិត ឯប្រពន្ធ និងកូនៗបីនាក់ទៀតត្រូវបានសង្គ្រោះ នេះបើតាមការសន្និដ្ឋានដំបូងរបស់ក្រុមសមត្ថកិច្ចខាងលើ។
ទោះជាមានការអះអាងរបស់សមត្ថកិច្ចដូចខាងលើនេះក៏ដោយ ក៏មហាជននៅក្រុងសៀមរាបមិនទាន់អស់ចិត្តនៅឡើងទេ ចំពោះការស្លាប់របស់លោកនាយរងប៉ុស្តិ៍ សង្កាត់សៀមរាបខាងលើលនេះ។
អ្នកយកព័ត៌មានយើងពុំទាន់អាចសុំការបកស្រាយពីភរិយា និងសាច់ញាតិ ជនរងគ្រោះបាននៅឡើយទេ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ។ សូមជនរួមជាតិរងចាំតាមដានព័ត៌មានជាបន្តទៅទៀត៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ
ថ្ងៃនេះ | 4406 | នាក់ |
ម្សិលមិញ | 7187 | នាក់ |
សប្ដាហ៍នេះ | 16166 | នាក់ |
ខែនេះ | 232019 | នាក់ |
ឆ្នាំនេះ | 3570538 | នាក់ |
សរុប | 52930464 | នាក់ |
ថ្ងៃទី 30 ខែ 10 ឆ្នាំ 2024 ម៉ោង 12:28 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net