ព័ត៌មានក្ដៅ

ការការពារ គារគោរព និង ដំណោះស្រាយ គោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធមនុស្ស

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 10:58 នាទី ចំនួនអានៈ 1744

សិទ្ធិឯកជន និង​សិទ្ធិសមូហភាព​របស់​ជន​ជាតិ​ដើម​ភាគតិច មាន​តំ​កល់​នៅ​ក្នុង​សេចក្តី​ប្រ​កាស​របស់​ អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិជនជាតិ​ដើមភាគតិច និង​ក្នុង​ចំ​ណោម​ឧបករណ៍អន្តរជាតិ​ដទៃទៀត និង​មាន​ចែង​នៅ​ក្នុង​ច្បាប់​កម្ពុជា​ផង​ដែរ។

ប្រការសំខាន់​គឺ ជនជាតិ​ដើម​ភាគតិច យល់​ដឹង​អំ​ពី​សិទ្ធិ​របស់​ខ្លួន។ សិទ្ធិ​ទាំង​អស់​នេះ ត្រូវ​តែ​ទទួល​បាន​នូវ ការ​គោរព​ និងការការពារ។

០១

រដ្ឋ​មានភារកិច្ចគោរព ការពារ និង​ធ្វើ​អោយ​ទទួល​បាន​ពេញ​លេញ​នូវ​សិទ្ធិ​មនុស្ស និង​សេរី​ភាព​ជាមូលដ្ឋាន។

០២

អាជ្ញាធរ​រដ្ឋាភិបាល​ និង​តំណាង​ក្រុម​ហ៊ុន ត្រូវ​ធ្វើ​ការ​ ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ មុន​នឹង​ផ្តល់​ដី​សម្បទាន។

០៣

មុន​ចាប់​ផ្តើម​សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​ ត្រូវ​មាន​ការ​ធ្វើ​សេច​ក្តី​សម្រេចរួម​គ្នា​មួយ​ដោយ​សហ​គមន៍ អាជ្ញាធរ​មូល​ដ្ឋាន និង​តំ​ណាង​ក្រុម​ហ៊ុន ដើម្បី​ទប់​ស្កាត់​ផល​ប៉ះ​ពាល់អវិជ្ជមាន​លើ​សិទ្ធិមនុស្ស។

០៤

អាជ្ញាធរ​រដ្ឋា​ភិបាល​ និង​អ្នក​ជំ​នាញ ត្រូវ​ធ្វើ​ការ​វាយ​តំ​លៃ​អំ​ពី ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដែល​អាច​កើត​ចេញ​មក​ពី​សកម្មភាព​របស់​ក្រុម​ហ៊ុន​ទៅ​លើ​សហគមន៍ និង​បរិស្ថាន។

០៥

ក្រុមហ៊ុន គួរតែគោរព​ចំពោះ​ប្រ​ពៃ​ណី និង​វប្បធម៌ របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​តាម​រយៈការ​វាយ​តំលៃ​ផល​ប៉ះ​ពាល់។

០៦

សហគមន៍​ និង​តំ​ណាង​ក្រុម​ហ៊ុន​ គួរ​តែ​ទាក់​ទង ពិគ្រោះ​យោបល់​គ្នា​នៅ​គ្រប់​តំណាក់​កាល​ទាំងអស់​ នៃ​គំរោងវិនិយោគ ដើម្បី​ដោះស្រាយ ផល​ប៉ះ​ពាល់​សិទ្ធិ​មនុស្ស។

០៧

ក្រុម​ហ៊ុន​ត្រូវ​តែ​ប្រតិបត្តិ និង​អនុវត្តន៍​តាម​កាតព្វកិច្ច ទាំង​អស់​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​សន្យា។

០៨

នៅ​ពេល​ក្រុម​ហ៊ុន បង្កឬរួម​ចំ​ណែក​អោយ​មាន​ផល​ប៉ះពាល​ សិទ្ធិមនស្ស​អវិជ្ជមាន នោះ​មាន​ន័យ​ថា​ក្រុម​ហ៊ុន រំលោភ​លើ​កិច្ច​សន្យា​វិនិយោគ​របស់​ខ្លួន និង​ច្បាប់​ភូមិ​បាល​ឆ្នាំ​២០០១ ព្រម​ទាំងបញញត្តិ​ច្បាប់​មាន​ពាក់​ព័ន្ធ​ដទៃទៀត។

០៩

ឧទាហរណ៍ ករណី​នៃ​ផល​ប៉ះ​ពាល់បរិស្ថាន ជាអវិជ្ជមាន​នៅ​លើ​ដី​សហគមន៍ជន​ជាតិ​ដើម​ភាគ​តិច (ជាការ​រំលោភច្បាប់​ភូមិ​បាល​ឆ្នាំ ២០០១)។

១០

សមាជិកសហគមន៍ជន​ជាតិ​ដើម​ភាគ​តិច​ជួប​ប្រជុំ​ពីគ្រោះ​យោ​បល់​គ្នា​អំ​ពី​បញ្ហានៃ​ការ​រំ​លោភ​បំ​ពាន​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច និង​ជ្រើស​រើស​អ្នក​តំ​ណាង​ដើម្បី ដោះ​ស្រាយ​បញ្ហា​នានា​ជាមួយ​តំ​ណាង​ក្រុម​ហ៊ុន​។

១១

អាជ្ញាធរ​រដ្ឋាភិបាល ពិនិត្យ​មើល​ និង​តាម​ដាន​មើល​ ផល​ប៉ះ​ពាល​ដែល​បណ្តាល​មក​ពី​សកម្មភាព​ក្រុម​ហ៊ុន។

១២

រដ្ឋ​មាន​តួនាទី និង​កាតព្វកិច្ច ការពារ និង​រក​ដំណោះ​ស្រាយ​សមស្រប ដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​ប៉ះ​ពាល​ សហគមន៍​ជន​ជាតិ​ដើម​ភាគតិច (ដំ​ណោះ​ស្រាយ)។

១៣

ក្រុម​ហ៊ុន​មាន​ការ​ទទួល​ខុស​ត្រូវ​ដោះ​ស្រាយ​ចំ​ពោះ ផល​ប៉ះ​ពាល​នានា​ដែល​បណ្តាល​មក​ពី​សកម្ម​ភាព​របស់​ខ្លួន និង​ផ្តល់​សំ​ណង​សម​រម្យ​ចំ​ពោះ ផល​ប៉ះ​ពាល​ទាំង​អស់។

១៤

សមាជិក​សហគមន៍ ជួប​ប្រជុំ​ដើម្បី​ភិភាក្សារក​ដំ​ណោះ​ស្រាយ​ចំ​ពោះ​បញ្ហា​រំ​លោភ​បំ​ពាន (ដំ​ណោះ​ស្រាយ)។

១៥

សហគមន៍​ និង​តំ​ណាង​ក្រុម​ហ៊ុន ជួប​ប្រ​ជុំ​គ្នា​ដើម្បី ពិភាក្សាឯកភាព​គ្នាលើ​ដំណោះ​ស្រាយ​នានា និង​លើ​ការផ្តល់​សំ​ណង (ដំណោះស្រាយ)។

១៦

តំណាង​ក្រុម​ហ៊ុន ផ្តល់​សំ​ណង​សមរម្យ និង​យល់​ព្រម​មិន​ បង្កផល​ប៉ះ​ពាល់​សិទ្ធិ​មនុស្ស​អវិជ្ជមាន​បន្ថែម​ទៀត ដល់​សហគមន៍​ឡើយ។

១៧

រូបភាព​បង្ហាញ​ពី​ក្រុម​ហ៊ុន​ចូល​រួម​ចំ​ណែក ដល់​ការ​អភិវឌ្ឍន៍​សង្គម​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈសាលារៀន និង មណ្ឌល​សុខ​ភាព បន្ថែម​ពី​លើការ ដោះ​ស្រាយ​ចំ​ពោះ​ផល​ប៉ះ​ពាល់​សិទ្ធិមនុស្ស។

១៨

សហគមន៍មានការ​សាទរចំពោះ​អាជ្ញាធរ​រដ្ឋា​ភិបាល​ និង​តំ​ណាង​ក្រុម​ហ៊ុន​ដែល​ធ្វើ​ការ​ប្រ​ស្រ័យ​ទាក់​ទង​ជាមួយ​ខ្លួន និង​ឆន្ទៈរបស់​ពួកគេ​ក្នុង​ការ​ដោះ​ស្រាយ​ ចំ​ពោះ​ផល​ប៉ះ​ពាល​សិទ្ធិ​មនុស្ស​ដែល​បណ្តាល​មក​ពី​សកម្ម​ភាព​របស់​ក្រុម​ហ៊ុន។

គោលការណ៍​ណែនាំ​ស្តី​ពី​ធុរកិច្ច និង​សិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិ គឺជា​សំណុំ​គោល​ការណ៍​ទាំង​ឡាយ​ដែល​គាំទ្រ​ដល់​ការ​អនុ​វត្តន៍​ក្រប​ខណ្ឌ​គោល​នយោ​បាយ​របស់​អង្គការ​សហ​ប្រជាតិ ស្តី​ពី ការការពារ ការគោរព និង​ដំ​ណោះ​ស្រាយ

គោលការណ៍​ណែនាំរបស់​អង្គការ​សហ​ប្រជាជាតិ គូស​បញ្ជាក់​អំ​ពី​វិធាន​ការ​ទាំងឡាយ​ដែល​រដ្ឋ​នានា​គួរ​តែ​ចាត់​ឡើង ដើម្បី​ជំ​រុញ​អោយ​ធុរកិច្ច​ទាំងឡាយ​គោរព​សិទ្ធិ​មនុស្ស។

គោលការណ៍ណែនាំនេះ ផ្តល់​គំរោងការ​មួយ​ដល់​ធុរកិច្ច​ទាំង​ឡាយ អោយ​បាន​ដឹង​ និង​អោយ​បង្ហាញ​អោយ​ឃើញ​ថាពួកគេ​គោរព​សិទ្ធិមនុស្ស និងកាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បង្ករ​អោយ​មាន​ ឬ​រួម​ចំ​ណែក​ធ្វើ​អោយ​អន្ត​រាយ​ដល់​សិទ្ធិ​មនុស្ស។

គោល​ការណ៍​ណែនាំ​នេះ បង្តើត​ជាសំណុំ​នៃ ខ្នាត​រង្វាស់​សំ​រាប់​អ្នក​ពាក់ព័ន្ធ ដើម្បី​វាយ​តំ​លៃ​អំ​ពី​គោល​ការណ៍​សិទ្ធិមនុស្ស​របស់​ធុរកិច្ច។

គោល​ការ​ណែនាំ​នេះ មាន​ចែង​ផង​ដែរ​អំ​ពី​អ្វី ដែល​ទាំង​រដ្ឋ និង​សហគ្រាស​ពាណិជ្ជកម្ម​ទាំង​ឡាយ​គួរ​តែធ្វើ​ ដើម្បី​ជួយ​អោយ​ប្រ​សើរ​ឡើង​ដល់ការ​ទទួល​បាន​នូវ​ដំ​ណោះ​ស្រាយ​ប្រ​កប​ដោយ​ប្រសិទ្ធភាព សំ​រាប់​បុគ្គល​ទាំង​ឡាយណា​ដែល​សិទ្ធិ​របស់​ខ្លួន​ត្រូវ​បាន​រំលោភបំ​ពាន។

គោលការណ៍​ណែនាំនេះ មានមូលដ្ឋានលើការទទួលស្គាល់​កាតព្វកិច្ចស្រាប់​របស់​រដ្ឋ​ទាំង​ឡាយ​ ក្នុងការគោរព ការពារ និង​ធ្វើ​អោយ​ទទួល​បាន​ពេញ​លេញ​នូវ​សិទ្ធិ​មនុស្ស និង​សេរីភាព​ជាមូល​ដ្ឋាន។ ដូច្នេះ បទដ្ឋាន​ស្តី​ពីធុរកិច្ច និង​ សិទ្ធិមនុស្ស មាន​តំលៃ​អនុវត្តបានដោយ​ផ្ទាល់​ដោយ​ព្រះ​រាជាណាចក្រ​កម្ពុជា តាមរយៈការ​ប្តេជ្ញា​ចិត្ត​គោរព​តាម​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​របស់​ខ្លួន។

ការការពារ
រដ្ឋ​មាន​តួនាទី​ការ​ពារ​ប្រ​ឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​ភាគី​ទី​បី រាប់​បញ្ចូល​ទាំង​សហគ្រាស​ពាណិជ្ជកម្ម​ តាម​រយៈគោល​នយោបាយ បទបញ្ជា និង​សេច​ក្តី​សម្រេច។

ការគោរព
សហគ្រាសពាណិជ្ជកម្ម មានការ​ទទួលខុសត្រូវ​ក្នុងការ​គោរព​សិទ្ធិ​មនុស្ស ដែល​មាន​ន័យថា សហគ្រាស​ពាណិជ្ជកម្ម​ទាំង​ឡាយ​គួរតែ​ធ្វើ​សកម្ម​ភាព​ដោយ​យក​ចិត្ត​ទុក​ដាក់​បំ​ផុត​ ជៀស​វាង​ការ​រំ​លោភបំ​ពាន​លើ​សិទ្ធិ​អ្នក​ដទៃ និង​ដោះ​ស្រាយ ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ពាក់​ព័ន្ធ​និង​សកម្ម​ភាព​របស់​ខ្លួន។

ការដោះស្រាយ
រដ្ឋ សហគ្រាស​ពាណិជ្ជកម្ម និង​អ្នក​ពាក់​ព័ន្ធ ទទួល​ស្គាល់​សេចក្តី​ត្រូវ​ការ​អោយ​មាន​ការ​ដោះ​ស្រាយ​ទូលំ​ទូលាយ​ថែម​ទៀត សំ​រាប់​ជន​រង​គ្រោះ​ដោយ​អំពើ​រំ​លោភ​បំ​ពាន​ទាក់​ទង​និង​សកម្ម​ភាព​របស់​ធុរកិច្ច ទាំង​តាម​រយៈប្រ​ព័ន្ធ​តុលាការ និង​ក្រៅ​ប្រព័ន្ធ​តុលាការ។

ដកស្រង់ទាំងស្រុងពីសៀវភៅ ការការពារ គារគោរព និង ដំណោះស្រាយ​ គោលការណ៍​ណែ​នាំស្តី​ពី​ធុរកិច្ច និង​សិទ្ធ​មនុស្ស ដែល​បោះពុម្ភផ្សាយ​ដោយ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រ​ចាំកម្ពុជា (ការិយាល័យ OHCHR) សហការ​ជាមួយ​អង្គការ​គាំទ្រ​សហគមន៍ ជនជាតិ​ដើម​ភាគតិច (អង្គការ ICSO) រូបភាពដោយ សែន សមន្តដារ៉ា៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  សិទ្ធិមនុស្ស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3435នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    31994នាក់
ខែនេះ    179622នាក់
ឆ្នាំនេះ   3762282នាក់
សរុប   53122208នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:50