ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា បាត់ឈើប្រហែលជាងពាក់កណ្តាលនៃចំនួនសរុបគ្រាន់តែដឹកពីស្រុកអន្លង់វែងទៅក្រុងសំរោង

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 05 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 05:43 នាទី ចំនួនអានៈ 1678

លោកសូតស៊ីសុឃៀង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ និង លោក អឹម សាវរឹទ្ធ នាយខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បាន​ស​ហ​ការ​ជា​មួយ​និង​កង​កំ​លាំង​អន្ត​រា​គមន៍​ពិ​សេស​នៃ​ស្នង​ការ​នគបាល​ខេត្ត​ដឹក​នាំ​ដោយ​លោក​ឧត្ដមសេនីត្រី ហង្សបូ បាន​ចុះ​ធ្វើ​ការ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​ដ៏​ធំ​ជាង​នៅ​ស្រុក​អន្លង់​វែង​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​របស់ជនជាតិវៀត​ណាម​ឈ្មោះ យាយម៉ៃ និង ឈ្មោះទូ ក្រោម​បទ​បញ្ជា​របស់​ឯក​ឧត្ត​មសរ​ថា​វីអភិបាលខេត្តឧត្តមាន​ជ័យ បន្ទាប់​ពី​ពល​រដ្ឋ​ និង​អ្នក​កាសែត​ជាង​ជិត​២០​នាក់​បាន​រាយ​ការណ៍ជូន។

ការ​បង្ក្រាប​ខាង​លើ​នេះ​ត្រូវ​បាន​មហាជន​និង​អ្នក​តាម​ដាន​ហេតុ​ការណ័​ដាក់​ការ​សង្ស័យ​ថា បាន​បាត់​វត្ថុ​តាង​ឈើ​ក្រ​ញូង​ជាង​ពាក់​កណ្ដាល​នៅ​ក្រោយ​ពេល​​សមត្ថ​កិច្ច​ចម្រុះ​ប្រ​មូល​វត្ថុ​តាង​ឈើ​ក្រ​ញូង​ទាំង​នោះ​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​គុម្ភៈ ឆ្នាំ​២០១៧ម្សិលមិញ។

ក្នុង​យុទ្ធ​នា​ការ​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​និង​ធ្វើ​ការ​រឹប​អូស​ឈើ​ក្រ​ញូង​ដែល​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ពេញ​របស់​​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​ឧត្តរមានជ័យ ដោយ​ធ្វើ​កា​រឹប​អូស​បាន​ឈើ​ក្រូង​ជាង​២​តោន ​និង​ម៉ា​ស៊ីន​តាប​ចំ​នួន​៣​គ្រឿង​​ជញ្ជីង​​ថ្លឹង​​ និង​ផ្លែ​រណា​ជ្រាក​ជា​ច្រើន​នេះ​បើ​យោង​តាម​របាយ​ការ​របស់​សមត្ថកិច្ច។

ទីតាំង​ឃ្លាំង​លាក់​ទុក​ឈើ​ក្រ​ញូង​ដែល​សមត្ថ​កិច្ច​បង្ក្រាប​ខាង​លើ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍​ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

ប្រភព​ច្បាស់​ការ​បាន​បង្ហើប​អោយ​ដឹង​ថា​ឈើ​ក្រ​ញូង​ដែល​បាន​ស្តុប​ទុក​នៅ​ក្នុង​ឃ្លាំង​ខាង​លើ​មាន​ចំនួន​ជិត​៧តោន​ ដែល​ខុស​គ្នា​និង​របាយ​ការណ៍​សមត្ថ​កិច្ច ​ដូច​មេឃ​និង​ដី ដែល​គេ​សង្ស័យ​ថា សមត្ថ​កិច្ច​ទាំង​នោះ​បាន​ត្រូវ​រ៉ូវ​និង​ឃុប​ឃិត​គ្នា​យក​ឈើ​ទៅ​លក់​នៅ​គ្រា​ដែល​បញ្ជូន​វត្ថុ​តាង​ទាំង​នោះ​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ។

បើតាម​ការ​អោយ​ដឹង​ពី​អ្នក​ដែល​នៅក្នុង​ហេតុការណ៍​បង្ក្រាប​នោះ​ បានប្រាប់​​អោយ​ដឹង​ថា​ឈើ​ក្រញូ​
ង​ដែល​សមត្ថ​កិច្ច​រឹប​អូស​បាន​ចំនួន​បីរថ​យន្ដ៖ ១-រថ​យន្ដ​សា​រ៉ែន​ ម៉ាក​អ៊ី​ស៊ុយៗ របស់​នគរបា​ល​អន្តរា​គមន៍​ស្នងការ ទី២-រថយន្ដ​ត្រៃ​តុន​របស់​ខណ្ឌ័​រដ្ឋា​បាល​ព្រៃ​ឈើ និង ទី៣-រថ​យន្ដ​ស្ទូច​ម៉ាក​ហ្វុយ​ស៊ (ជាប្រភេទ​ឡាន​ស្ទួច)។ អ្នក​នៅ​ក្នុង​ហេតុ​ការណ៍​បាន​បន្ថែម​ថា រថ​យន្ដ​ទាំង​៣គ្រឿង​នេះ​ដាក់​ឈើ​ពេញ​ៗ ទាំងអស់។ បើ​តាម​ការ​សន្និ​ដ្ឋាន​ទាំង​ក្រុម​ការ​ងា​រ​ចូល​រូម​ផ្សេង​នោះ​គ្រាន់​តែ​រថ​យន្ដ​ស្ទួច​១​គ្រឿង​ក៏​ផ្ទុក​បាន​ឈើ​ក្រ​ញូង​ជាង​៣តោន​ដែរ​ នេះ​មិន​គិត​ឈើ​ធ្នង់​បូក​ចូល​ជា​មួយ​ផងនោះ។

លោក សូតស៊ីសុខឃៀង ប្រ​ធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ឧត្តរ​មាន​ជ័យ​លោក​មិន​បញ្ជាក់​អំ​ពី​ទិនន័យ​ពិត​អំ​ពី​វត្ថុ​តាង​បទ​ល្មើស​ឈើ​ក្រ​ញូង​ដែល​បង្ក្រាប​បាន​នោះ​ឡើយ​ នៅ​ថ្ងៃ​អា​ទិត្យ​ ទី៥ ខែគុម្ភៈ ឆ្នាំ២០១៧នេះ។

រី​ឯ​លោក អឹមសាវរឹទ្ធ ក៏​ឆ្លើយ​មិន​ខុស​គ្នា​ប៉ុន្មានដែរ​ លោក​ថា​រង​ចាំ​បន្តិច​បើ​ចង់​ច្បាស់​អោយ​សួរ​ទៅ​លោក ប្រៃងាម ដែល​ជា​មន្ត្រី​មន្ទីរព័ត៌​មាន​ទៅ​វិញ នេះ​ហើយ​ដែល​គេ​កំ​ពុង​សង្ស័យ​ថា​មន្រ្តី​ជំ​នាញ​ពាក់​ពន្ធ័​កំ​ពុង​តែ​ឆ្លើយ​ដាក់​គ្នា​ដែល​ធ្វើ​អោយ​វត្ថុ​តាង​ឈើក្រ​ញូង​បាត់​ច្រើន​ដ៏​សែន​លើស​លុប។

ចែម៉ាយ ឬយាយម៉ាយ ម្ចាស់​ឈើ​ក្រញូង​ខាង​លើ​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិកាល​ពី​ម្សិល​មិញ​​ថា គាត់​បាន​ព្យា​យាម​ខល​ទូរស័ព្ទ​ហៅ​ក្រុម​អ្នក​កាសែត​ជាង​១០នាក់​នោះ​ អោយ​ដក​ខ្លួន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​របស់​គាត់​ទៅ ចាំ​គាត់​អោយ​លុយ តែ​អ្នក​កាសែត​ទាំង​នោះ​មិន​ព្រម​ដក​ថយ រួច​ក៏បិទ​ទូរស័ព្ទ​បាត់​ទៅ។

សូម​ថ្នាក់​ដឹក​នាំ និង​ប្រ​ជា​ពល​រដ្ឋ​មិត្ត​អ្នក​អាន​ជួយ​ធ្វើ​ការ​ប៉ាន់​ប្រ​មាណ​ចំ​នួន​ឈើ​ដែល​ដាក់​៣​រថ​យន្ត​ខាង​លើ​ផង​ថា វា​អាច​មាន​ទម្ងន់​ប៉ុន្មាន​តោ?៕ ដោយ៖ សហការី + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4225ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4605ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1567ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1845ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1728ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1629ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1857ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1820ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1852ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1513ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9978នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76056នាក់
ខែនេះ    823847នាក់
ឆ្នាំនេះ   3568151នាក់
សរុប   57167047នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:18