ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 08:19 នាទី ចំនួនអានៈ 1862

គម្រោង​បារាយណ៍សិប្បនិមិ្មតស្ថិត​ក្នុង​សង្កាត់ជ្រាវ​ក្រុង​សៀមរាប​​ដែល​គេ​អោយ​ឈ្មោះ​ថា ”យកស្លឹកត្នោតខ្ចប់​ស្ករ​ត្នោត ឬ ធ្វើនុំអត់ម្សៅ“ របស់សម្តេច​ព្រះ​សង្ឃ​រាជ ​ទេព​វង្ស កាល​ពី​ឆ្នាំ២០១៩ ដែលមាន​លោក គង់មង្គល ក្មួយ​សម្តេច​ព្រះសង្ឃរាជផ្ទាល់ មាន​ទួនាទី​ជា​ប្រ​ធាន​សហគមន៍​ប្រើប្រាសទឹកសង្កាត់ជ្រាវ លោក ក្អោមរ៉ន ចៅ​សង្កាត់​ជ្រាវ និងលោក គង់បឹប ប្រ​ធាន​ក្រុម​​ប្រឹក្សាសង្កាត់ជ្រាវ ជាអ្នក​ដឹកនាំគម្រោងផ្ទាល់បានបរា​ជ័យ​​យ៉ាង​អាម៉ាស់​ដោយដោយ​អាជ្ញា​ធរ​​ចុះបិត​ព្រោះ​គ្មាន​ច្បាប់ទម្លាប់​ត្រឹម​ត្រូវ ​បន្សល់ទុក​នូវ​បំណុលជំពាក់​ម្ចាស់​គ្រឿង​ចក្រ​បួន​ក្រុម​ដែល​មាន​ចំនួន​​ទឹកប្រាក់សរុប​ជាង​៣០ម៉ឺន​ដុល្លារ​អាមេរិក ហើយ​មិន​ព្រមសងរហូត​ដល់បច្ចុប្បន្ននេះ។

លោក ជា គឹមឆែ (ហៅស៊ីន) ដែលជាម្ចាស់គ្រឿងចក្រ​ម្នាក់​​​ក្នុង​ចំណោម​បួននាក់បានដាក់ពាក្យ​បណ្តឹងចូល​តុលាការខេត្តសៀមរាបសុំអោយ​តុលាការចេញ​សាលក្រម​សម្រេច ទាម​ទា​លក្ខខណ្ឌ​បីចំណុច​​កាល​ពីថ្ងៃទី​០៤ខែ​គុម្ភ:ឆ្នាំ២០២០ដើម្បី​ទាមទាបំណុល​ពីលោក​ ក្អោមរ៉ន និង លោក គង់បឹប នូវ​ចំណែកទឹក​ប្រាក់​​របស់ខ្លួន​ដែលមានចំនួនសរុប​ ១៣៤៦១៣.៧USD (ដប់បី​ម៉ឺន​បួន​ពាន់​ប្រាំមួយរយដប់បីចុចប្រាំពីរដុល្លារអាមេរិក) ទាមទា​សំណង​ជម្ងឺចិត្ត ១០០០០០.០០USD (ដប់ម៉ឺនដុល្លារអាមេរិក) និង សេវាមេធាវីចំនួន ២០០០០.០០USD (ពីរម៉ឺនដុល្លារអាមេរិក) តែ​ជា​អកុ​សល្យរហូតមក​ដល់ថ្ងៃនេះលោក ជា គឹមឆែ នៅ​តែ​ពុំទាន់បានទទួលសំណងនៅឡើយ ដោយ​លោក ក្អោបរ៉ន និង លោក គង់បឹង សន្យាខ្យល់ថា​ចាំថ្ងៃនេះ​ថ្ងៃនោះ​តែ​រហូត។

សូមរំលឹកផងដែរថា ដីព្រៃលិចទឹក​ចំនួន​២៨៨ហិចតាក្នុង​អាងស្តុកទឹក ស្ថិត​ក្នុង​សង្កាត់ជ្រាវក្រុង​សៀមរាប ត្រូវ​បាន​ឈួសឆាយ​​បំផ្លាញ ហើយ​ជីកកកាយ​ដយក​ដីលក់ យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ដោយ​បុគ្គលបីរូបដែលមានឈ្មោះថា គង់មង្គល ក្អោបរ៉ន និង គង់បឹប​ ខាងលើនេះ ត្រូវ​បាន​ក្លាយ​ជាវាលរហោលឋាន និង រណ្តៅជ្រៅៗ ដែលជាហានីភ័យដល់មនុស្ស​លោក និង សត្វ​គោ​ក្របី នូវ​រដូវវស្សាផង ហើយ​បាន​ក្លាយជាគម្រោងមេម៉ាយឥតខ័ណ្ឌស្លារហូតដល់បច្ចុប្បផង។

លោក ជា គឹមឆែ (ហៅស៊ីន) ដើមចោទ ជា​ម្ចាសគ្រឿង​ចក្រ​ដែលរងនូវ​ការខាតបង់ថវិការ​ផ្ទាល់​ខ្លួន​ក្នុង​កិច្ច​សន្យា​កាយ​ដី​ធ្វើ​បារាយណ៍សិប្បនិម្មិតខាង​លើ​បាន​សុំអង្វ​រទៅ​ល្ថាប័នតុលាការ​ខេត្ត​សៀម​​រាប​មេត្តាជួយ​ផ្តល់យុត្តិធម៌ជូនលោកដោយ​ចេញ​សាលក្រម​សម្រច​អោយ​លោក ក្អោមរ៉ន និង លោក គង់បឹប ដែលជាសហចុង​ចម្លើយ ក្នុងរឿងក្តី​រដ្ឋប្បវេណីលេខ ៤១​ ចុះថ្ងៃទី០៤ ខែគុម្ភ: ឆ្នាំ២០២០ អោយសង​លុយ​ដែលជំពាក់លោ​ក​ទាំងអស់ដែលមាន​រៀប​រាប់ខាងលើ​ សង​សំ​ណង​ជម្ងឺ​ចិត្ត និង សងថ្លៃ​សេវាមេធាវីដល់​លោក​អោយ​បានឆាប់ៗផង​ ព្រោះ​លោក​មានការខ្វះខាត​ត្រូវ​ការថវិការទាំងនោះជាចំាបាច់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1870ដង ពិធី ឡើងអ្នកតា   អាន3732ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1659ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1767ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1757ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1777ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1588ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3887ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1828ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន4244ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9376នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75454នាក់
ខែនេះ    823245នាក់
ឆ្នាំនេះ   3567549នាក់
សរុប   57166445នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:28