ព័ត៌មានក្ដៅ

អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្នើឲ្យបញ្ចប់វប្បធម៌និទណ្ឌភាព

ដោយៈ Siem Reap Siem Reap ថ្ងៃទី 04 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 04:10 នាទី ចំនួនអានៈ 2084

អាជ្ញាធរ​ខេត្តកណ្តាល​បានថ្លែងថា​សមត្ថកិច្ច​របស់ខ្លួន​កំពុង​ស្រាវជ្រាវ ​ករណី​ជម្លោះដីធ្លី​រវាង​ក្រុម​យោធា ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់​ដែលបានធ្វើការ​តវ៉ាករណី​វិវាទ​ដីធ្លីមួយ ​ឈានទៅដល់​ការផ្ទុះអាវុធ​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់រងរបួស​។ ហេតុការណ៍នេះ ​បានកើតឡើង​កាលពីរសៀល ​ថ្ងៃទី​៣ ខែមិថុនា​ ម្សិលមិញ​នៅ​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ លោក​ អំ សំអាត​ នាយករង​ទទួលបន្ទុក​កម្មវិធីឃ្លាំមើល​នៃអង្គការការពារ​សិទ្ធិមនុស្ស​លីកាដូ ​ថ្លែងឲ្យដឹងថា ​ករណីនេះ​អាជ្ញាធរ​ត្រូវតែ​មានការស៊ើបអង្កេត​ស្វែងរក​អ្នកទទួលខុសត្រូវ​លើការបាញ់ទៅលើ​អ្នកតវ៉ា​ រួមនឹងអ្នក​បញ្ជាឲ្យប្រើអំពើហឹង្សារ​នេះ យកទៅដាក់ទោស​។​ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​រូបនេះ ​បញ្ជាក់ថា​ករណីនេះ ​គឺជារឿងខុសឆ្គង​ធ្ងន់ធ្ងរ​ ដែលអាជ្ញាធរ​យកកម្លាំង​ទាហាន​ទៅបង្ក្រាប​ការតវ៉ា​រឿងដីធ្លី​ ដែលករណី​នេះធ្លាប់បានកើតមាន​ជាហូរហែរ​កន្លងមកហើយ​។សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ កម្លាំងយោធាមួយក្រុម ប្រដាប់ដោយអាវុធវែង បានផ្ទុះអាវុធដូចលាចអំឡុងពេលពួកគេប្រឈមមុខគ្នានឹងអ្នកភូមិប្រមាណជាង១០០នាក់ នៅឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល ដែលតវ៉ាមិនឲ្យគ្រឿងចក្រជីកដីនៅតំបន់ចម្រូងចំរះ មិនទាន់ដោះស្រាយគ្នាចប់ដោយសន្តិវិធី។ ហេតុការណ៍ដ៏ហិង្សានេះ ធ្វើឲ្យបុរសម្នាក់របួសធ្ងន់ ពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ ទោះយ៉ាងណាអាជ្ញាធរខេត្តកណ្តាល បានអះអាងតាមរយៈលិខិតមួយច្បាប់ថាដីដែលកំពុងមានទំនាស់នេះ ជាដីរបស់រដ្ឋ និងអំពាវនាវឲ្យប្រជាជនមានការអត់ធ្មត់ រង់ចាំសម្របសម្រួលគ្នាជាមួយគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់។

ប្រភពព័ត៌មានៈ RFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សិទ្ធិមនុស្ស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3573នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    32132នាក់
ខែនេះ    179760នាក់
ឆ្នាំនេះ   3762420នាក់
សរុប   53122346នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:14