ខេត្តព្រះវិហារ,ស្រុកត្បែងមានជ័យ
លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនអ្នកសាពត័មានចំនួន៨នាក់ ពាក់ពន្ឋ័បទកំហែងយកលុយ ពីឈ្មោះហុឹម ឆេងហ៊ាន ដែលជាមេការដេប៉ូស្តុបឈើ១កន្លែងនៅចំនុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។យោងតាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឱ្យដឹងថា អ្នកសារពត៌មានដែលត្រូវចាប់ខ្លួនមាន.
ទី១ ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាពត័មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនៈគីរី ។
ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាពត័មាន មានទីលំនៅភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។
ទី៣ ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាពត័មាន មានទីលំនៅភូមិ ព្រៃខ្លា ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង ។
ទី៤ ឈ្មោះ គឹម ហុង ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាពត័មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ ។
ទី៥ ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ40ឆ្នាំ មុខរបរអ្នកសាពត័មាន ។
ទី៦ ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាពត័មាន អ្នកទាំងពីរស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។
ទី៧ ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាពត័មាន
ទី៨ ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាពត័មាន ទាំងពីនាក់រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ក្នុងនោះសមត្ថកិច្ចដកហូត រថយន្តចំនួន ៤គ្រឿង បណ្ណ័ពត័មានចំនួន៨សន្លឹក ទូរសព្ទ័ដៃចំនួន១៨គ្រឿង នឹងសម្ភារៈឯកសារ ខ្សែករនឹងថវិការមួយចំនួនធំទៀត ។
មូលហេតុនៃការឃាត់ខ្លួនអ្នកសាពត័មានខាងលើសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា÷គឺឈ្មោះហុឹម ឆេងហ៊ាន ជាមេការដេប៉ូស្តុបបទល្មើសឈើបានប្តឹងមកសមត្ថកិច្ចថាមាន ក្រុមអ្នកសារព័ត៍មាន ៨នាក់មកកំហែងទាលុយខ្លួនដែលជាមេការដេប៉ូស្តុបបទល្មើសឈើក្នុងម្នាក់ចំនួន១០០$ តែឈ្មោះហុឹម ឆេងហ៊ាន ដែលជាមេការដេប៉ូស្តុបបទល្មើសឈើ ឲ្យក្នុងម្នាក់៥០$ អ្នកសារព័ត៌មានមិនព្រម ឈានដល់ប្តឹងសមត្ថកិច្ចតែម្តង ។ពាក់ពន្ឋ័និងការឃាត់ខ្លួនអ្នកសារព័ត៍មាននេះដែរ នៅមិនដឹងពីវាសនារបស់អ្នកសារព័ត៍ទាំង៨នាក់អាចគេចផុតពីការចោទប្រកាន់របស់លោកព្រះរាជអាជ្ញាតុលាការឬយ៉ាងណានោះទេ ?! ខណៈនៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ការិយាលយ័ជំនាញបានរៀបចំឯកសារនឹងបញ្ចូនអ្នកសារព័ត៌មានទាំង៨នាក់ទៅតុលាការហើយ ។មហាជនរងចាំមើលថាតើអ្នកសារព័ត៌មានជាប់ចោទពីបទកំហែងយកលុយពីមេការកាងដេប៉ូស្តុប់បទល្មើសឈើនិងទៅជាយ៉ាងណា?រឿងរ៉ាវខាងលើធ្វើឱ្យមហាជនកាន់តែឆ្ងល់ហេតុអ្វីសមត្ថកិច្ចមកដល់ទីតាំងដេប៉ូស្តុបបទល្មើសឈើហើយបែរជាចាប់អ្នកសារព័ត៌មាននិងចោទប្រកាន់ពីបទកំហែងយកលុយពីដេប៉ូស្តុបបទល្មើសឈើទៅវិញ?ឬក៏សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានទទួលបានប្រយោជន៍ពីដេប៉ូស្តុបឈើនោះដែរនេះជាការបំបាក់ស្មារតីអ្នកសារព័ត៌មាន។