12/06/2021
ប្រភពព័ត៌មានបានលេចឡេីងបានអោយដឹងថាក្រុមហ៊ុនរបស់ខៀវឃៀង និងក្រុមហ៊ុនដ៏ទៃទៀតបានទិញដីអូរពី លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល ក្នុង១ហិចតានៅភូមិអូរតាគីនេះតំលៃ (ចាប់ពី៥០០០ពាន់ដល់១០០០០មុឺនដល្លារ) អញ្ជឹងទេតេី? បានជាក្រុមហ៊ុនធ្វេីអាជីវកម្មជីកដីកាយដីស្រេចតែចិត្ត ដឹកដីយ៉ាងអាណាធិបតេយ្យធ្វេីអោយប៉ះពាល់ដល់ ផ្លូវដង្ហេីមប្រជាពលរដ្ឋ និងបរិស្ថាន ព្រមទាំងខូចស្រុតផ្លូវថ្នល់ទៀតផងនោះ ពុំមានអាជ្ញាធរគ្មានភ្នែកមេីល និងយកចិត្តទុកដាក់ចុះត្រួតពនិត្យឡេីយ? ។
ក្រុមហ៊ុនអាជីវកម្មដឹកដីឈ្មោះ (ខៀវ ឃៀង)
នៅថ្ងៃទី ៩ ខែមិថុនា ២០២១ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបងក្រុមហ៊ុនអាជីវកម្មជីកស្រះបកដីស្រែរបស់លោក ខៀវ ឃៀង កំពុងធ្វើអាជីវកម្មដឹកជញ្ជូនដី នៅក្នុងភូមិអូរតាគី ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំងជាពិសេសដូច ដីហុយ អត់ស្រោចទឹក ផ្លូវក្នុងភូមិស្រុតប្រេះ ធ្វេីអោយហ៊ុយដីប៉ះពាល់ដល់ផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋ
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដឹងថា ក្រុមហ៊ុនមួយនេះដឹកជញ្ជូនដី មិនដែលមានការស្រោចទឹកនោះទេ ដឹកដីយ៉ាងអាណាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់នៅក្នុងភូមិ ហើយក៏សូមអំពាវនាវដល់លោកចាហ្វាយស្រុក ជា សម្បិត្ត មេត្តាយកចិត្តទុកដាក់ បើកភ្នែកមើលដល់ក្រុមហ៊ុនមួយនេះផងទាន! ខាងអង្គភាពសារព័ត៌មានយេីងទាក់ទងទៅដែរលោកអភិបាលស្រុកបែរជាថាមិនទំនេរ?។បឋម
ប្រភពៈ ខ្មែរ អនឡាញ