ព័ត៌មានក្ដៅ

បែកធ្លាយអតីតបុគ្គលកងរាជអាវុធហត្ថម្នាក់ក្រោយពីជាប់គុកដោយសារតែរកសុីបទល្មើសដឹកជញ្ជូនឈើក្រញូងកន្លងមក

ដោយៈ Siem Reap ស្រុកប្រាសាទបល្ល័ង្គ ថ្ងៃទី 17 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 12:39 នាទី ចំនួនអានៈ 1820

ស្រុកប្រាសាទបល្ល័ង្គ..នៅយប់ថ្ងៃទី15.ខែមិថុនា.ឆ្នាំ2021.

លេចមុខលោកសេង.ប៊ុនតេង.មកសារជាថ្មីទៀតហើយប្រព្រឹត្តបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ចេញពីខេត្តព្រះវិហារមកឆ្លងកាត់ខាងមុខស្នាក់ការបរិស្ថានភូមិបុស្ស.យ៉ាងរលូនដោយសារតែលោកសេងប៊ុនតេង ចេះឆ្ពិនភ្នែក លោកភោគ វិចិត្រ មេស្នាក់ការបរិស្ថានភូមិបុស្ស.មើលមិនឃើញឡានរបស់លោកសេងប៊ុនតេងដែលមហាជនធ្លាប់ល្បីឈ្មោះបោះសម្លេងតាំងយូមកហើយមេជាមេឧក្រិដ្ឋជនដឹកជញ្ជូនឈើប្រណិត។

លោកសេងប៊ុនតេងដែលគេស្គាល់ថាជាមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើមួយរូបយ៉ាងសកម្ម.អតីតបុគ្គលកងរាជអាវុធហត្ថម្នាក់នៅក្នុងខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចនៅខេត្តសៀមរាបបានស្ទាក់ចាប់នៅពេលដែលកំពុងតែប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើក្រញូង ហើយក៏បកស័កចោលយកទៅដាក់គុកនៅខេត្តសៀមរាប់ រាប់ខែទើបចេញមកវិញ ក៏ប៉ុន្តែបុគ្គលរូបនេះមិនចេះរាងចាលទេនៅប្រព្រឹត្តបទល្មើសដដែល។

ជាក់ស្ដែងនៅយប់ថ្ងៃទី15.ខែមិថុនា ឆ្នាំ2021 លេចលឺឈ្មោះមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើនេះដដែលហើយដឹកសុទ្ធតែឈើប្រណិតគឺជាប្រភេទឈើធ្នុង បានឆ្លងកាត់ស្នាក់ការ បរិស្ថានភូមិបុស្សជាដែនជំរកសត្វព្រៃបឹងពែរ ហើយមេស្នាក់ការបរិស្ថានគឺមានឈ្មោះលោកភោគវិចិត្រ ល្បីហើយជារៀងរាល់យប់ថ្ងៃបទល្មើសព្រៃឈើគ្រប់ប្រភេទដឹកឆ្លងកាត់មិនខ្ចីបង្ក្រាបយកតែលុយហើយប្រាប់អ្នកដឹកបទល្មើសថាសម្រាប់ដោះស្រាយបាយទឹកតែប៉ុណ្ណោះ។

លោកភោគវិចិត្រមេស្នាក់ការបរិស្ថានភូមិបុស្សដែនជំរកសត្វព្រៃបឹងពែរត្រូវបានមហានរិះគន់ថាទើបតែនឹងឡើងមកកាន់ជាមេស្នាក់ការថ្មីចឹងហើយខំប្រឹងកើបលុយពីបទល្មើសគ្រប់ប្រភេទមិនអោយរួចមួយឡើយ ខិតខំចាប់ដៃគ្នាជាមួយឈ្មួញដើម្បីបំផ្លាញធនធានធម្មជាតិ តម្រូវការផលប្រយោជន៍ផ្ទាល់ខ្លួន គ្រប់សកម្មភាពបទល្មើសទាំងអស់

មិនគួរណាថ្នាក់ដឹកនាំមើលរំលងទេ ជាពិសេសឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមេត្តាក្រឡេកមកមើលការដឹកជញ្ជូនផលអនុផលព្រៃឈើ នឹងព្រៃដែនជំរកសត្វស្ទើតែរលាយបាត់អស់ហើយទាន។បឋម

ប្រភព៖ ខ្មែរ​ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      120នាក់
ម្សិលមិញ    12560នាក់
សប្ដាហ៍នេះ    35964នាក់
ខែនេះ    46618នាក់
ឆ្នាំនេះ   3944850នាក់
សរុប   53304776នាក់
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:20