16/06/2021
ប្រភពពីក្រុមឈ្មួញដែលនាំចូលទំនិញផ្សេងៗក៏ដូចជាពងមាន់ ពងទាពីស្រុកយួនបានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់លោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា ការដែលលោក យី ថុល ប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ដូច្នេះហើយទើបលោក យី ថុល ហ៊ានយកជំនាញក្នុងការប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាមេគយច្រក៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍នៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តពត។ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក នៅតែប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកយួនតាមច្រកព្រែកចាក យ៉ាងពេញបន្ទុកដូចមុនដដែល។ ជាងនេះទៅទៀតលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បើកដៃឲ្យឈ្មួញនាំចូលពងមាន់ ពងទា និងផលិតផលពីបក្សីគ្រប់ប្រភេទ តាមច្រកព្រែកចាក ក៏ដូចជាតាមច្រករបៀងត្នោតចុងស្រង់យ៉ាងអនាធិបតេយ្យដើម្បីប្រយោជន៍ផ្ទាល់។
ប្រភពដែលស្និទ្ធនឹងលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា ការដែលលោក យី ថុល អាចធ្វើអ្វីៗតាមអំពើចិត្តគឺមានកិច្ចសហការជាមួយប្រធានស្នាក់ការច្រកទ្វារអន្តរជាតិព្រែកចាក ផងដែរ។ ហេតុនេះទើបឈ្មួញអាចនាំចូលពងមាន់ ពងទានិងទំនិញជាប្រភេទចំណីអាហារខូចគុណភាព មានលាយសារធាតុគីមីពីស្រុកយួនយ៉ាងរលូន។ ក្នុងមួយថ្ងៃៗលោក យី ថុល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ប្រមូលបានយ៉ាងច្រើនពីក្រុមឈ្មួញនាំចូលទំនិញផ្សេងៗពីស្រុកយួនតាមច្រកទ្វារអន្តរជាតិព្រែកចាក និងតាមច្រករបៀងត្នោតចុងស្រង់។ មានត
ប្រភព៖ខ្មែរ អនឡាញ