ព័ត៌មានក្ដៅ

លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំងប្រមូលលុយតាមរបៀបពុករលួយ

ដោយៈ Siem Reap ខេត្តកំពង់ឆ្នាំង ថ្ងៃទី 17 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 09:37 នាទី ចំនួនអានៈ 1861

ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករបានឲ្យដឹងទៀតថា អ្នករកស៊ីដឹកជញ្ជូនទំនិញប្រភេទផ្លែឈើនិងទំនិញផ្សេងៗពីច្រកព្រំដែនខ្មែរ-សៀម ត្រូវបានលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង គាបយកលុយតាមអំពើចិត្ត។ ប្រភពស្និទ្ធនឹងលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ក៏ជាប្រភពចំណូលរបស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ផងដែរ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង​ និងមន្រ្តីគយក្នុងខេត្តកំពង់ឆ្នាំង ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង កំពុងយកជំនាញខាងប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាមេគយខេត្តរតនគិរី មកអនុវត្តន៍ក្នុងខេត្តកំពង់ឆ្នាំង យ៉ាងត្រជាក់ចិត្ត។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយគឺដោយសារមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង ល្បីខាងពុករលួយពេញបន្ទុកតាំងពីនៅធ្វើជាមេគយខេត្តរតនគិរី។

ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀម​ នៃខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញដែលបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែន ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង នោះដែរ។ ចំណែកឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តកំពង់ឆ្នាំង ចូលទៅរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏ធំរបស់លោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពង់ឆ្នាំង​ និងបក្ខពួក។ ជាក់ស្តែងចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ឆ្នាំង រហូតមកដល់ពេលនេះលោក ជួប ចំរើន មិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់នោះទេ។មានត

ប្រភព៖ ខ្មែរ អនឡាញ

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3128នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    31687នាក់
ខែនេះ    179315នាក់
ឆ្នាំនេះ   3761975នាក់
សរុប   53121901នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:40