ព័ត៌មានក្ដៅ

ឈ្មួញធំៗនាំចូលទំនិញបង់ពន្ធគ្រប់និងទំនេញគេចពន្ធចូលតាមច្រកអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀងជាប្រភពចំណូលរបស់មន្ត្រីពុករលួយ

ដោយៈ Siem Reap ខេត្តស្វាយរៀង ថ្ងៃទី 24 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 07:07 នាទី ចំនួនអានៈ 2014

24/06/2021

ប្រភពពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីព្រៃវល្លិ៍ ឃុំថ្មីស្រុកកំពង់រោរ្តិ៍ខេត្តស្វាយរៀង បានឲ្យដឹងថា​ បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់នៅតែសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និ​ងទំនិញខុសច្បាប់តាមច្រកព្រៃវល្លិ៍ យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញយ៉ាងត្រជាក់ចិត្តព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា​។ ទន្ទឹមនឹងនេះការដែលលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោកមេគយ ប្រធានការិយាល័យគយច្រកព្រៃវល្លិ៍ ដែលល្បីល្បាញខាងពុករលួយផងដែរ។​

ប្រភពស្និទ្ធនឹងលោក ប៉ាង ឡេងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ បានឲ្យដឹងថា​ ទំនិញដែលឈ្មួញនិងអាជីវករនាំចូលតាមច្រកព្រៃវល្លិ៍យ៉ាងពេញបន្ទុកមានដូចជាបន្លែផ្លែឈើ មី គ្រឿងទេស គ្រឿងកំប៉ុង ភេសជ្ជៈច្រើនប្រភេទ កៅអីជ័រ ពូក ដែកលួស​ និងធុងជ័រជាដើម។ ក្រុមឈ្មួញនិងអាជីវករត្រូវបង់លុយតាមការកំណត់របស់​លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ទើបអាចនាំចូលទំនិញបានរលូនមិនប្រឈមនឹងការរំខាន។ សម្រាប់ទំនិញក្នុងមួយរ៉ឺម៉ក់គឺឈ្មួញនិងអាជីវករត្រូវបង់លុយពី៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល មិនអាចតវ៉ាបានឡើយ ហើយត្រូវបង់លុយតាមការកំណត់របស់មន្ត្រីគយនៅច្រកព្រៃវល្លិ៍ ជាប្រចាំទៀតផង។​ សម្រាប់ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញតាមរថយន្តត្រូវបង់លុយពី១៥ម៉ឺនរៀលទៅ៣០ម៉ឺនរៀល រហូតដល់រាប់ពាន់ដុល្លារ?។

បើតាមការបង្ហើបពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការដែលលោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោ​យសារអាងមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោកប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ ល្បីល្បាញខាងពុករលួយជាយូរណាស់មកហើយ។ ជាក់ស្តែងថ្មីៗនេះ ក្រុមអាជីវករនិងឈ្មួញដែលនាំចូលទំនិញតាមច្រកព្រៃវល្លិ៍ បានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក ប៉ាង ឡេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីព្រៃវល្លិ៍ជាសាធារណៈ​ទៀតផង។មានត

ប្រភព៖ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4753នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    33312នាក់
ខែនេះ    180940នាក់
ឆ្នាំនេះ   3763600នាក់
សរុប   53123526នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:20