28/06/2021
ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក បានអោយដឹងថា លោក សោម ផល្លា ដែលជាអភិបាលរងស្រុកលើកដែក និងលោក យន់ នី ក្រុមប្រឹក្សាឃុំព្រែកដាច់ និងលោក ឡយ បានឃុបឃិតគ្នាយកដីបឹងអតីតឡូត៍លេខ 6 ដែលស្ថិតនៅក្នុងឃុំព្រែកដាច់យកមករៀបលក់ឲ្យឈ្មួញអ្នកមានលុយ និងប្រើគ្រឿងចក្រជាច្រេីនគ្រឿងដូចជាត្រាក់ទ័រមកវាយកំទេចព្រៃនិងប្រើគ្រឿងចក្រអេស្កាវ៉ាទ័រមកកាយក្រវ៉ាត់ហុំព័ទ្ធយកដីព្រៃដែលជាសម្បត្តិរបស់រដ្ឋទៅរៀបជាប្រព័ន្ធលក់ឲ្យឈ្មួញនេះហើយដែលប្រជាពលរដ្ឋមិននឹកស្មានថាលោក សោម ផល្លា និង លោក យន់ នី និង លោក ឡយ បានធ្វើសកម្មភាពជារយូរឆ្នាំមកហើយ គ្មានប្រជាពលរដ្ឋម្នាក់ដឹងពីល្បិចកល ហើយទើបតែពេលនេះ ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកដាច់ស្រុកលើកដែកបានទម្លាយរឿងអាស្រូវរបស់លោក សោម ផល្លា អភិបាលស្រុករងហើយហ៊ានប្រព្រឹត្តទង្វើដែលប្រជាពលរដ្ឋមិនអាចទទួលយកបាននៅថ្ងៃសៅរ៍ទី 26 ខែ មិថុនាឆ្នាំ 2021 នេះអ្នកសារព័ត៌មានយើងបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ។ សូមឲ្យអ្នកសារព័ត៌មានយើងចុះទៅយករូបភាពនៅទីតាំងចំណុចចុងព្រែកតំបាញ ។ ពេលដែលអ្នកសារព័ត៌មានយើងចុះទៅដល់ទីតាំងក៏បានឃើញអេស្កាវ៉ាទ័រពីរគ្រឿងកំពុងតែកាយដីហុំព័ទ្ធលើកជាទំនប់យ៉ាងខ្ពស់ ដើម្បីយកដីទៅចាត់ចែងឱ្យឈ្មួញបម្រើការតាមតម្រូវការរបស់ឈ្មួញ ។
ប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ ជួយមានវិធានការទៅលើបុគ្គល៣រូបនេះផង សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលជួយមានវិធានការទៅលើឈ្មួញជាច្រើនក្រុមទៀតកំពុងតែបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូននិងឈូសឆាយដីលើកជាក្រវ៉ាត់ដើម្បីហ៊ំព័ទ្ធយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួនហេតុនេះហើយប្រជាពលរដ្ឋទូទាំងស្រុកលើកដែកទាំងមូលសូមឱ្យឯកឧត្តមមានវិធានការទៅលើលោកសោមផល្លានិងលោកយន់នីនិងលោកឡយនេះផង។បឋម
ប្រភព៖ ខ្មែរ អនឡាញ