ខេត្តមណ្ឌលគិរី ៖នាពេលកន្លងទៅថ្មីៗនេះ ក្រោយពីកងកម្លាំងចំរុះ ខេត្តនិងស្រុកកែវសីមាបានបើកយុទ្ធនាការជាទ្រង់ទ្រាយធំដែលដឹកនាំដោយលោកព្រះរាជ អាជ្ញារង អ៊ាង សុគន្ធ ចាប់បង្ក្រាបសម្ភារៈវត្ថុតាង÷
ត្រាក់ទ័រ២គ្រឿង-ម៉ូតូ២គ្រឿង-រណា យន្ត១-និងរាប់រយកំណាត់ បែកធ្លាយគក្រើកមេឃ រណ្ជួយព្រះធរណីរំជួលឆាប ឈួល ទៅដល់កណ្តាប់ដៃដែក នាយឧត្តម សេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ហុងវិណុលដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងចាប់បានគំនរឈើ៧០ កំណាត់បន្ថែមទៀត នៅថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០២១ផងដែរ។
បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាកងកម្លាំងថ្នាក់ជាតិបានសាវជ្រាវរកអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើដែលបានឃុបខិតជាមួយជនជាតិយួនចូលមកកាប់បំផ្លាញ់ធនធានធម្មជាតិដែនជម្រកសត្វព្រៃកែវសីមាខ្សែបន្ទាត់ព្រំដែនអូរហ៊ុច រួមមានចំនួន៧រូប ÷
ផ្នែកយោធា
ទី១,លោក អ៊ុកណា ខៃជាមេកងអនុសេនាធំលេខ២
ទី ២,លោក ឡឹក ញ៉ែបជាមេរងកងអនុសេនាធំលេខ២
ទី៣,លោក អៀន ចាន់ ឌី ជាអនុប្រធានគ២
ទី៤,លោក លោកអនុសេនីយ៍ទោ វ៉ាន់ចាន់ ធារី មេកង ប្រចាំការ ប៉ុស្តិ៍អូរ ហ៊ុច។
ផ្នែកមន្ត្រី នគរបាល
ទី១,លោកលាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលព្រំដែនអូរហ៊ុច
ទី២,លោក ផាត សុខឡេងអនុប៉ុស្តិ៍អូរហ៊ុច
ទី៣,លោក អនុសេនីយ៍ទោ ព្រំ វណ្ណៈ
ប្រភព ដដែលបន្តឲ្យដឹងថា នៅក្នុងករណីបទល្មើសព្រៃឈើខ្សែបន្ទាត់ព្រំដែនចំនុច អូរហ៊ុចក៏មានជាប់ការសង្ស័យខាងវិស្វកម្ម ចំនួន៣នាក់ត្រូវបានព្រះរាជ អាជ្ញាខេត្តមណ្ឌលគិរី
ហៅសួនាំនៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ផងដែរ មានឈ្មោះ
ទី១លោក ដួង វរៈ
ទី២លោក ឈុន វណ្ណា និងលោក ផល។
គួរំលឹកថាក្នុងការសាជ្រាវយ៉ាងម៉ឺងមំារបស់ក្រុម សមត្ថកិច្ចគណៈកម្មាធិការថ្នាក់ជាតិបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចំនួន៧នាក់ក្នុងនោះមានទាហានចំនួន៤នាក់មន្ត្រីនគរបាល៣នាក់ ដើម្បីចាត់ការទៅតាម និតិវិធីច្បាប់។ជុំវិញករណីចាប់បង្ក្រាបបទល្មើសព្រៃឈើជាទ្រង់ទ្រាយធំខាងលើនេះផងដែរ សម្ភារៈវត្ថុតាយកមករក្សាទុកស្នាក់បរិស្ថាន៦៤ ទុកជាសម្បតិ្តរដ្ឋ។ប្រភព៖San Prum