ជើងខ្លាំងប្រចាំស្រុកជីក្រែង.២៣ .៧..២០២១ ប្រជាពលរដ្ឋចំនួន៥ភូមិស្ថិតនៅក្នុងឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវរងការ បិតផ្លូវនៅពេលដែលលោកគង់ វ៉ុន ដែលមហាជនធ្លាប់ស្គាល់ថាជា បុរសជើងខ្លាំងម្នាក់មានលុយមានអំណាច ហ៊ានឈួសឆាយដីព្រៃដោយខុសច្បាប់ នៅចំណុចខាងក្រោយទ្រុងមាន់ ក្នុងភូមិសាស្រ្ដឃុំល្វែងឬស្សី ចំនួន៦០០ហិតា ជំនាញរដ្ឋបាលព្រៃឈើ នៅក្នុងខេត្តសៀមរាបមិនហ៊ានទៅក្បែព្រោះខ្លាចអំណាចលោកគង់វ៉ុនថែមទាំងហ៊ានធ្វើរបាយការណ៍ភូត ភ កុហក់ ឯកឧត្តមទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបទៀត ប្រជាពលរដ្ឋចំនួន៥ភូមិគឺមានភូមិថ្មី ភូមិរូង ភូមិល្វែងឬស្សី ភូមិចំបក់ ភូមិព្រៃខ្ពស់ បានលើកគ្នាទៅប្ដឹងលោកមេឃុំល្វែងឬស្សី ដើម្បីអោយលោកមេឃុំជួយអន្តរាគមន៍ដល់ពួកគាត់ផង
ព្រោះអីតាំងពីលោកគង់វ៉ុនដែលជាថៅកែភ្លើងជើងខ្លាំងរូបនេះតាំងពីដាក់គ្រឿងចក្រមកឈួសឆាយដីព្រៃខុសច្បាប់បានបិតផ្លូវពួកគាត់ដែលធ្លាប់ចូលទៅអស្រ័យផលអស់ហើយ ក្រោយពីមានកិច្ចអន្តរាគមន៍ពីអាផ្ញាធរឃុំទើបលោកគង់វ៉ុនបើកផ្លូវអោយពួកគាត់វិញ។