ព័ត៌មានក្ដៅ

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំបានរិះគន់ចំៗទៅលើនាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាង និងនាយរងសង្កាត់

ដោយៈ Siem Reap ខេត្ត កំពង់ធំ ថ្ងៃទី 09 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 11:16 នាទី ចំនួនអានៈ 1963

09/10/2021

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា លោកយ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលឃុំផាត់ សណ្តាយ ជាមន្ត្រីដែលកំពូលល្បិចចាក់គ្រឹះដុះស្លែ មិនដែលឃើញបង្ក្រាបបទល្មើសនេសាទនៅលើដែនដីរបស់ខ្លួននោះទេគិតតែប្រមូលផលប្រយោជន៍រួចរត់ឡើងមកផ្ទះ ចង់បទល្មើសនេសាទកើតឡើងយ៉ាងអនាធិបតេយ្យរីកដូចផ្សិតយ៉ាងណាក៏លោកយ៉ាន់វិសាក់មិនខ្ចីឈឺក្បាលផង ។

ចំណែកលោកហួន ផល នាយ សង្កាត់រដ្ឋបាលជលផលឃុំពាមបាងវិញ ឱ្យតែអ្នកសារព័ត៌មានតេទៅធ្វើបទសម្ភាសន៍លោកតែងតែលើកឡើងថាខ្លួនលោកឈឺធ្វើអ្វីមិនកើតទេ ប៉ុន្តែដៃរបស់លោកអាចទទួលលាភសក្ការៈបាន លោកហួនផលត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងជុំវិញការអសកម្មរបស់លោក មិនដែលឃើញបង្ក្រាបបទល្មើសនៅលើដែនដីរបស់ខ្លួនកើតឡើងយ៉ាងគគ្រឹកគគ្រេង ជុំវិញឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកឃ្លាំមើលជុំវិញហេតុការណ៍របស់នាយសង្កាត់រដ្ឋបាលជលផលឃុំពាមបាងនេះកន្លងមកគេបានសង្កេត ឃើញ លោកហួនផលបានយកក្មួយខ្លួនឯងដែលជាមន្ត្រីជាប់កិច្ចសន្យាអ្នកដើប្រមូលលុយនិងកាត់ជ្រះរបស់ប្រជាពលរដ្ឋដែលដាក់ជាលក្ខណៈគ្រួសារដែលមិនបានឲ្យផលប្រយោជន៍ទៅ ក្មួយរបស់លោក ។

រីឯលោកហុក មុន ជានាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាងវិញ មិនហ៊ានចុះពីលើស្នាក់ការរបស់ខ្លួនទេព្រោះអីរាប់ឆ្នាំមកហើយដែលលោកនាយរងសង្កាត់រូបនេះបានយកប្រពន្ធរបស់ខ្លួនមកឈរជើងនៅនិងស្នាក់ការរបស់ខ្លួនដើម្បីប្រមូលទិញត្រីពីបទល្មើសនេសាទ គ្រប់រដូវកាល ចំណុចនេះហើយបានជាបទល្មើសនេសាទកើនឡើងជារៀងរាល់ឆ្នាំព្រោះអីអ្នកដែលប្រព្រឹត្តនៃបទល្មើសនេសាទដោយខុសច្បាប់មិនខ្លាចជំនាញបង្ក្រាបឡើយព្រោះអីជំនាញក៏ប្រមូលទិញត្រីពីបទល្មើសនេសាទដោយខុសច្បាបដែរ ប្រជាពលរដ្ឋសូមសំណូមពរទៅថ្នាក់ដឹកនាំនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ធំមេត្តាអោយមានការផ្លាស់ប្ដូរ មន្ត្រីអសកម្ម ដែលធ្វើឲ្យបាត់ចំណូលរបស់រដ្ឋជារៀងរាល់ឆ្នាំមិនដែល ឃើញបង្ក្រាប។បឋម

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4471នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    33030នាក់
ខែនេះ    180658នាក់
ឆ្នាំនេះ   3763318នាក់
សរុប   53123244នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 17:22