ខេត្តសៀមរាប៖ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានអញ្ញើញចូលរួមក្នុងពិធីបិតវគ្គ បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិឆ្នាំ២០២១ នារសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២២ នៅក្លិបកីឡាវាយសីខេត្តសៀមរាប។
ឯកឧត្តម លី កុសល តំណាងអោយសហព័ន្ធកីឡាវាយសីកម្ពុជា មានប្រសាសន៍ថា៖ នេះជាលើកទីមួយ នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានទាំងគ្រូនិងសិស្ស មកពីបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ចូលរួមក្នុងវគ្គបណ្តុះបណ្តាល តាមការគ្រោងទុកនៃរបៀបវីរៈក្នុងការរៀនសូត្រ។
ឯកឧត្តមបញ្ជាក់ថា៖ គោលបំណងសម្ខាន់របស់សហព័ន្ធកីឡាកម្ពុជា ជារៀងរាល់ឆ្នាំតែងតែមានវគ្គបំប៉ន សិស្សបន្ថែម ដែលជាវគ្គមួយខាងសហព័ន្ធបានខិតខំទំនាក់ទំនងរកប្រភពធន់ធានពីក្រៅប្រទេស និងបានអំណោយពីសហព័ន្ធកីឡាវាយសីអាស៊ី ដើម្បីបំពាក់បំប៉នដល់ក្រុមកីឡាករ ទាំងវ័យក្មេង ទាំងថ្នាល យើងបានធ្វើកន្លងមក ប៉ុន្តែយើងបានអាក់ខានរយៈពេលពីរឆ្នាំមកនេះដោយសារវិបត្តិកូវីដ១៩។
បច្ចុបន្បន្ននេះសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រភពធន់ធានមួយផ្នែកធំពីក្រសួងអបរំ ជួយឧបត្ថមទាំងការហ្វឹកហ្វឺនមួយចំនួននិងការងារមួយចំនួនទៀត រួមទាំងការជួយឧបត្ថមពីសបុរសជនទាំងក្នុងប្រទេសនិងក្រៅប្រទេស។
មូលហេតុដែលជម្រុញអោយ អជ្ញាកណ្តាល ចៅក្រម ប្រឹងប្រែងរៀនសូត្រយ៉ាងនេះ ព្រោះថាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ បើយើងមិនមានសម្ថភាពនិងវិជ្ជាជីវៈ នោះគេនិងមើលងាយយើង។
ឯកឧត្តម លី កុសល បានស្នើរសុំអោយសិក្ខាកាមទាំងអស់ពេលដែលត្រឡប់ទៅវិញ សូមអោយចងចាំ នូវការកត់ត្រាដែលលោកគ្រូផ្តល់ជូន សូមអោយមើលឡើងវិញ និងរៀនភាសាអង់គ្លេសបន្ថែម ពិសេសពាក្យបច្ចេកទេស ដល់ពេលមានការប្រគួតនិងអញ្ជើញអោយចូលរួម ដើម្បីអនុវត្តន៍ជាក់ស្តែង និងស្នើរសុំទៅសហព័ន្ធកីឡាវាយសីអាស៊ីដើម្បីប្រឡចូលជាអជ្ញាកណ្តាល ចៅក្រម លំដាប់អាស៊ី ។
សិក្ខាកាមត្រូវឧស្សារំលឹកសិក្សារៀនសូត្របន្ថែម ត្រៀមចូលរួមស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។
វគ្គបណ្តុះបណ្តាល អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧និង២៨ខែមករាឆ្នាំ២០២២ រៀនទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ និងចែកវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនសិក្ខាកាមសរុប ៤១នាក់៕