ព័ត៌មានក្ដៅ

    ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្កហេតុបែជាបណ្តោយអោ

    ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 02 ខែ 08 ឆ្នាំ 2014 វេលាម៉ោង 06:52 នាទី ចំនួនអានៈ 494

    នៅល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវៀងរថយន្តធួររីសពណ៍ស និងម៉ូតូម៉ាកឌ្រីមពណ៍ខ្មៅ ឆ្នាំ២០១២នៅលើដងផ្លូវ ជាតិលេខ៦ក្នុងភូមិដំណាក់ស្លាញ ឃុំសរសរស្តំស្រុកពួក ខេត្តសៀមរាបបណ្តាល អោយមនុស្សស្រីម្នាក់ស្លាប់នៅហ្នឹងកន្លែងនឹងស្រ្តីម្នាក់រងរបួរ ស្រាល តែប៉ូលីសចរាចរណ៍ ស្រុកពួកចាប់មិនបានរថយន្តបង្កហេតុបែជាទៅចាប់ រថយន្តកាមរីឆ្នាំ៩៣ដែលមិនដឹងអីទៅវិញ។

    បើយោងតាមសម្តីលោកនួម-ឆាត់ណាជាម្ចាស់រថយន្តកាមរីឆ្នាំ៩៣បានអោយ ដឹងថា លោកជាអ្នករតតាក់ស៊ី ពីខេត្តបាត់ដំបងមក ខេត្តសៀមរាបលុះមកដល់ចំណុច កើតហេតុខាងលើបានឈប់រថយន្ត អែបខាងស្តាំដៃ ដោយមិនបានពន្លត់ម៉ាស៊ីនទេ ដើម្បីអោយអ្នកជិះក្នុង រថយន្តក្អួតតែប្រហែល១០នាទីក្រោយមក ស្រាប់តែមាន ម៉ូតូម៉ាកឌ្រីម ជិះមកទន្ទឹងរថយន្តរបស់លោកហើយមានរថយន្តធួរីសពណ៍សបើកមកបុក ពីក្រោយបណ្តាលអោយ ម៉ូតូជនរងគ្រោះវិល៣-៤ជុំមកបុកបែកកង់ក្រោយរថ យន្តរបស់គាត់។

    លោកឆាត់ណាបន្តថា ទោះជាស្រ្តីម្នាក់ដែលរងរបួសស្រាលនឹងភ្ញៀវជិះលើរថយន្តរបស់លោក ឆ្លើយអះអាងនៅ មុខសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍ស្រុកពួកថារថយន្តដែលបង្ក ហេតុគឺជារថយន្តផ្សេងម៉ាកធួរីស មិនមែនរថយន្តរបស់លោក យ៉ាងណាក៏ ដោយក៏ក្រុមប៉ូលីសទាំងនោះព្យាយាមយករថយន្តរបស់លោទៅសាកសួរតាំងពីម៉ោងប្រហែល ៥និង ៣០នាទី រហូតដល់ម៉ោង១០យប់ទើបដោះលែងរថយន្តរបស់លោក តែប៉ូលីសបានដកយកកាតគ្រី ដកប័ណ្ណបើកបរ និងតម្រូវអោយមានមនុស្សធានាដោយដកយកទាំងអត្តសញ្ញាណប័ណអ្នកធានា ទុកទៀតផង។

    លោកហល់-ឆវាន់ប៉ូលីសចរាចរណ៍អ្នកធ្វើកំណត់ហេតុសំណុំរឿង ខាងលើបានប្រាប់អ្នកយកព័ត៌មានយើងតាម ទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩នេះថា ខាងប៉ូសីលនិងផ្តល់ឯកសារអោយទៅម្ចាស់រថយន្តកាមរី៩៣វិញតែមិនដឹងថ្ងៃណា ទេសុំអោយសាកសួរទៅលោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ស្រុកពួក។

    លោកគង់-សាម៉នប្រធានផ្នែកចរាចរណ៍ ស្រុកពួកបានអោយដឹងតាមទូរស័ព្ទ នៅម៉ោង១១និង០៥នាទីថ្ងៃទី២៩ នេះថា ខាងប៉ូលីសដកឯកសាររបស់ម្ចាស់រថយន្តកាមរីឆ្នាំ៩៣នេះទុកដើម្បីស៊ើបអង្កេត ហើយណាមួយខាងប៉ូលីស បានរាយការណ៍ទៅព្រះរាជអាជ្ញារងទៀតផង។ លោកគង់សាម៉នបានបញ្ជាក់បន្ថែមថា បើតាមសាក្សីដែលជិះក្នុង រថយន្តកាមរីខាងលើ និងស្រ្តីរងរបួសស្រាលម្នាក់ បានឆ្លើយថា រថយន្តដែលបុកម៉ូតូគឺជារថយន្តធួរីស ដែលបាន បើកគេចខ្លួនបាត់ហើយ តែមូលហេតុដែលលោកដកឯកសាររបស់លោកឆាត់ណាម្ចាស់រថយន្តកាមរី៩៣ នេះទុកមិន ទាន់អោយព្រោះរងចាំភាគីក្រុមគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត ធ្វើបុណ្យសពរួចបើគេមិន ដាក់ពាក្យបណ្តឹង ទៅលើរថយន្តកាមរីនេះទេគាត់ នឹតប្រគល់ឯកសារអោយលោកឆាត់ណាវិញ។ យើងពុំអាចសុំការបំភ្លឺពី លោកជឹម-សុណ្ណ មេប៉ូលីសចរាចរណ៍ខេត្តសៀមរាបបានទេពាក់ព័ន្ធការណីគ្រោះថ្នាក់ចរាចរណ៍ខាង លើនេះព្រោះ ពេលទូរស័ព្ទចូល លោកឆ្លើយថារវល់ជាប់ប្រជុំ។

    គេសង្កេតឃើញថា ជាញឹកញាប់ប៉ូលីសចរាចរណ៍ស្រុកពួក តែងតែធ្វើការរបៀបដដែលៗគឺរបៀបចាប់ រថយន្តដទៃ មក ជំនួសរថយន្តបង្កហេតុព្រោះអសមត្ថភាពក្នុងការចាប់អ្នក ដែលប្រព្រឹត្តខុសពិតប្រាកដ់ដូចពាក្យស្លោកពោលថា (ឆ្មាស៊ីត្រីអាំងមិនចាប់ចាប់ឆ្មាដេកផេះអោយទទួលទោសជំនួស)។

    លោកឆាត់ណាគ្រាន់តែសង្ឃឹមថា ប៉ូលីសចរាចណ៍ស្រុកពួកនឹងប្រគល់ឯកសារឡានអោយគាត់វិញ ក្នុងពេលឆាប់ៗ និងសង្ឃឹមថាប៉ូលីសអាចចាប់រថយន្តធួរីសនោះ អោយទទួលទោសចំពោះមុខច្បាប់និងសង កង់រថយន្តរបស់គាត់ ព្រមទាំងកញ្ជក់រថយន្តខាងឆ្វេងរបស់គាត់ដែលម៉ូតូជន រងគ្រោះខ្ទាតមកបុក។

    មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ថា នេះមកពីលោកជឹមសុវណ្ណមេប៉ូលីសចរាចរណ៍ ដែលទើបឡើងថ្មីមិនបានបង្ហាត់ បង្រៀនកូនចៅក្រោមឱវាតអោយធ្វើការត្រឹមត្រូវមានភាពយុត្តិធម៌ចេះ តែដើរចាប់គេចាប់ឯងផ្តេសផ្តាសបែបនេះ ហើយតើមានករណីបែបនេះប៉ុន្មានដងហើយដែលពុំបានលេចធ្លាយចេញអោយគេដឹង?៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន670ដង ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន1282ដង ឧកញ៉ា ឌីឌុក និងក្រុមហ៊ុន សំអឿនសុវណ្ណ កំពុងសហការគ្នាដំឡើងម៉ាស៊ីនអារឈើខ្នាតយក្ស ហើយប្រកាស...    អាន501ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន805ដង ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នា?...    អាន1133ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន477ដង ប្រភពបែកធ្លាយបានប្រាប់ថា អង្ករក្សឬជំនួយការចៅហ្វាយខេត្តបំរុងចចារស្ងាត់ៗយកឡានដឹកឈើចេញព?...    អាន910ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន756ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1137ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន455ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាលលោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    Apple iPhone 6 official sales kick off in a number of countriesApple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញអ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      371នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    9227នាក់
    ខែនេះ    195997នាក់
    ឆ្នាំនេះ   1794233នាក់
    សរុប   32460479នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 01:52