ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 11:11 នាទី ចំនួនអានៈ 2424

ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ឯករាជ្យ​ជាតិខ្មែរ បូ​រណ ភាព​ទឹក ដី និង​បង្រួបបង្រួម​ជាតិ បាន​យាង​សោយ​ទិវង្គត នៅក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា កាលពី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ។ព្រះ​បរមសព​របស់​ព្រះអង្គ​ត្រូវបាន​ដង្ហែ​យាង​មកដល់​មាតុប្រទេស នៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ ព្រះរាជ​ជីវប្រវត្តិ ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ស្ដេច​ព្រះរាជ​សម្ភព នា​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិ​ក ឆ្នាំ ច ចត្វា ស័ក ព.ស.២៤៥៦ ត្រូវ​នឹង​ថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯ​ព្រះបរមរាជវាំង​ក្រុង​ចតុម្មុខ​មង្គល ព្រះរាជ អាណាចក្រ​កម្ពុជា។ ព្រះអង្គ ទ្រង់​ជា​ព្រះរាជបុត្រ នៃ​ព្រះបាទ ន​រោ​ត្ដម សុរា​ម្រឹត និង​សម្ដេច​ព្រះមហា​ក្ស័​ត្រិ​យា​នី ស៊ីសុវត្ថិ កុសុមៈ។ ​ការសិក្សា​ ​ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (​វៀតណាម​ខាងត្បូង​)​។​ ​នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក​នៅ​សូ​មៀរ (Saumur) ប្រទេស​បារាំង​។​ ​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​១ ​នៅ​ខែមេសា ឆ្នាំ​១៩៤១ ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះ​អង្គជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​១៩៤១​។​បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បានដាក់​រាជ្យ​ថ្វាយ​ព្រះបិតា​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​១៩៥៥។​ ​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​២ ​ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​២៤ កញ្ញា ១៩៩៣ ហើយ​ទ្រង់​បានដាក់​រាជ្យ​វិញ​នៅ​ថ្ងៃទី​០៧ ខែ តុលា ឆ្នាំ ២០០៤​។ ក្រោយពី​ការដាក់រាជ្យ ព្រះអង្គ​ត្រូវបាន​គេ​ថ្វាយ​ព្រះនាម​ថា ព្រះមហាវីរក្សត្រ។​ ​ព្រះរាជ​បូជនីយកិច្ច​ ​ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ​ក្នុងការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់​ដ៍ សង​មក​ព្រះរាជ​អាណាចក្រ​កម្ពុជា​វិញ​ជាដាច់ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុងពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់​ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង​។​ ​ឆ្នាំ​១៩៤៩ ព្រះអង្គ​បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជ​អាណាចក្រ​កម្ពុជា​។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។​ ​ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ​។​ ​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ត្ត​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជ​អាណាចក្រ​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស សូម​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា “​ព្រះមហា​វីរបុរស​ជាតិ – ព្រះបិតា​ឯករាជ្យ​ជាតិ​”​។​ ​ថ្ងៃទី​១៥ មិថុនា ១៩៥២ ព្រះបាទ​នរោត្តម​សីហនុ​វរ្ម័ន ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរ​ជូន​ជាតិ មាតុភូមិ​ឲ្យ​បាន​ដាច់ខាត​ក្នុង​រយៈពេល​៣​ឆ្នាំ​។ ក្នុងពេលនោះ ដោយមាន​សហការី​ជួយ​គាំទ្រ​ផង ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង​ក្នុង​ខែកុម្ភៈ​១៩៥៣​។ នៅ​ទីនោះ ព្រះអង្គ​បាន​ផ្ញើ​សារលិខិត​ជូន​លោក វ៉ាំ​ង​សង់​អូ​រី​យ៉ូ​ល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ចំនួន​៣​លើក​៖ លើក​ទី​១ ថ្ងៃទី ៥ មីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​ លើក​ទី​២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​ដែរ​ លើក​ទី​៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពី​ទីក្រុង​ផុង​តែ​ណឺ​ប្លូ​។​ ដោយ​រដ្ឋាភិបាល​បារាំង​ពុំមាន​អើពើ​អ្វី​នឹង​សំណើ​នោះ ព្រះអង្គ​ទ្រង់​សម្រេច​ព្រះទ័យ​យាង​ទៅធ្វើ​យុទ្ធនាការ​ទាមទារ​ឯក​រាជ្យ​នៅក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក​ទៀត​។​ ​នៅ​កាណាដា ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់ ទ្រង់​បាន​ថ្លែង​ទៅ​ពួក​អ្នកសារព័ត៌មាន​ដោយ​សង្កត់ធ្ងន់​លើ​បញ្ហា​ពីរ​ទាក់ទង​នឹង​រាជាណាចក្រ​កម្ពុជា និង​ប្រទេស​បារាំង ដែលជា​តំណាង​ប្រទេស​លោក​សេរី ក្នុង​ឥណ្ឌូចិន​៖ ​ទី​១ គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​កុំ​មុយ​នី​ស​ ​ទី​២ គឺ​បញ្ហា​ឯករាជ្យ​បរិបូរ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​យោង​លើ​បញ្ហា​នេះ ព្រះអង្គ​ទ្រង់​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​ត្រូវការ​របប​កុំ​មុយ​នី​ស​ទេ ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​សុទ្ធ​តែមាន​ដីធ្លី​ជា​កម្មសិទ្ធិ សម្រាប់​បង្កបង្កើនផល​របស់ខ្លួន​។ បញ្ហា​ដែល​គេ​ចង់បាន​នោះ​គឺ ឯករាជ្យ​បរិបូរ​សម្រាប់​ប្រទេសជាតិ​។ ចំណែក​ពួក​កុំ​មុយ​នី​ស គេ​មើលឃើញថា​ប្រទេស​កម្ពុជា ជាទី​តាំង​មួយ​ប្រសើរ​សម្រាប់​ពួកគេ​។​ ​នៅ​សហរដ្ឋអាមេរិក ព្រះអង្គ​ទ្រង់​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​សារព័ត៌មាន​ដ៏​ធំ​មួយ​ឈ្មោះ ញូវយ៉ក​ថែម ចុះផ្សាយ​ក្នុង​ទំព័រ​ទី​១​របស់គេ នៅ​ថ្ងៃទី ១៩ មេសា ១៩៥៣ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល​។ ខ្លឹមសារ​គឺ «… បើ​បារាំង​មិន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា​ទេនោះ នឹងមាន​គ្រោះថ្នាក់​មួយ​យ៉ាងពិត​ប្រាកដ គឺថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោកឈរឡើង​ប្រឆាំងនឹង​បារាំង ហើយ​គេ​នឹង​ងាក​ទៅរក​ចលនា​វៀត​មិញ ដែល​ដឹកនាំ​ដោយ​ពួក​កុំ​មុយ​នី​ស​»​។ ក្នុងករណី​មានការ​គំរាមកំហែង ប្រជាពលរដ្ឋ​ប្ដេជ្ញា​ថា «ពួក​បារាំង​ទាំងអស់​ដែល​នៅក្នុង​ស្រុក​ខ្មែរ នឹងត្រូវ​ឡោមព័ទ្ធ ហើយ​ជីវិតចុងក្រោយ​របស់​ពួកគេ​នឹង​មកដល់ …»​។​ ​ព្រះ​បញ្ញាញាណ​ខាងលើនេះ បានធ្វើ​ឲ្យ​មតិ​សកលលោក ពិសេស​លោកខាងលិច តម្រូវ​ឲ្យ​រដ្ឋាភិបាល​បារាំង​ព្រម​ចូលរួម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ឯករាជ្យ​បរិបូរ​នៃ​រាជាណាចក្រ​កម្ពុជា​។​ សង្គមរាស្ត្រនិយម បន្ទាប់ពី​ព្រះអង្គ​បានដាក់​រាជ្យ ថ្វាយ​ព្រះបិតា​ហើយ ហើយ​ព្រះអង្គ​បាន​ប្រឡូក​ចូលក្នុង ឆាកនយោបាយ បង្កើត ចលនា​សង្គមរាស្ត្រនិយម និង​បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា ជាច្រើន សម័យ។ សម័យ​សង្គមរាស្ត្រនិយម គឺជា​សម័យកាល​រុងរឿង​មួយទៀត នៃ​ព្រះរាជ​អាណាចក្រ​កម្ពុជា​ដែល​ដឹកនាំ ដោយ​ព្រះ អង្គ ក្រោយ​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ដោយ​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​សន្មត​ថា ជា​កោះ សន្តិភាព និង​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ។ រដ្ឋប្រហារ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ត្រូវបាន​លោក​សេនាប្រមុខ លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ចេញពី​តំណែង ព្រះប្រមុខរដ្ឋ​នា​ថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេល​ព្រះអង្គ​កំពុង​បំពេញ​ព្រះ​ទស្សនកិច្ច​ក្រៅប្រទេស។ ចលនា​តស៊ូ​សីហនុ​និយម បន្ទាប់ពី​ព្រះអង្គ​បាន​ត្រូវ​ទម្លាក់ និង​បន្ទាប់ពី​ប្រទេស​វៀតណាម បាន​ឈ្លានពាន​ប្រទេស​ក​ម្ពូ​ជា នា​ឆ្នាំ១៩៧៩ ព្រះ អង្គ​បាន​បង្កើត​ចលនា​តស៊ូ​នៅតាម​ព្រំដែន រួមជាមួយ​ភាគី​ពីរ​ទៀត របស់​សម្ដេច​បវរ​សេដ្ឋា សឺ​ន សាន និង​កម្ពុជា ប្រជាធិបតេយ្យ រួម​ធ្វើ​ការចរចា​ជាមួយ​ភាគី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គ​បាន​យាង​ត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ និង​ត្រូវបាន ឡើង​សោយរាជ្យ​ជាថ្មី​វិញ បន្ទាប់ពី​ការបោះឆ្នោត​នា​ឆ្នាំ១៩៩៣ រៀបចំ​ដោយ អង្គការសហប្រជាជាតិ។ ការដាក់រាជ្យ ដោយសារ​មាន​បញ្ហា​ផ្នែក​ព្រះ​សុខភាព ព្រះអង្គ​បានដាក់​រាជ្យ​នា​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០។ បច្ចុប្បន្ន​ព្រះអង្គ កំពុង​បន្ត​ព្យាបាល ព្រះរោគ​នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន។ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្វាយ​ព្រះ​ឋា នៈ ព្រះ​អង្គជា «ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូ​រណ ភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ»៕ (​ដកស្រង់​ពី​គេហទំព័រ វិ​គី​ភី​ឌា)
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  ចំណេះដឹងទូទៅ  ប្រវត្តិវិទ្យា 

ព័ត៌មានដែលមានទំទាក់ទំទង

លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1773ដង មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ   អាន1570ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1683ដង លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ    អាន1697ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1689ដង រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប   អាន2047ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1383ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1669ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1441ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1732ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6435នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    45477នាក់
ខែនេះ    354645នាក់
ឆ្នាំនេះ   2365184នាក់
សរុប   51725110នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 10:40