ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 1335

ក្រុម​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់​នគរធំ ក្រុង​សៀម​រាប បាន​ធ្វើ​ការ​រិះ​គន់​ថា លោក​ជៀម-កោសេន ប្រ​ធាន​អគ្គី​សនី​ខេត្ត​ និង​លោក​ ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ បាន​សន្យា​ខ្យល់​មុន​ពេល​បោះ​ឆ្នោត​ថា និង​ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពួក​គាត់​ប្រើ​ប្រាស​អោយ​តែ​គណបក្ស​ប្រ​ជា​ជន​ជាប់​ឆ្នោត​នៅ​អាណត្តិទី​០៥​នេះ។

ប្រ​ជាពល​រដ្ឋ​ខាងលើ​បាន​អោយ​ដឹង​ថា នៅ​ដើម​ខែ​កក្កដា​ឆ្នាំ២០១៣ មុន​ថ្ងៃបោះ​ឆ្នោត​ក្រុម​អគ្គីសនី​ខេត្ត​និង​លោក​អភិបាល​ខេត្ត​សៀម​រាប​ដែល​ទើប​តែ​ឡើង​កាន់​តំ​ណែង​ថ្មី​ បាន​សម្ភោធន៍​កាត់​ខ្មែរ​បូរ និង​ប្រើ​ប្រាស​គ្រឿង​ចក្រ​ខួង​បោះ​បង្គោល​អគ្គី​សនី​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀម​រាប ដែល​មាន​មន្រ្តី​អ្នក​មុខ​អ្នក​ការឈរ​ហែរ​ហម​អម​ដំ​ណើរ​ ឈរ​តំ​រៀប​ជួរ​អោយ​គេ​ថត​រូប​ទុក​គ្រាន់​បង្អួត​ថ្នាក់​លើ ​និង​ជាលេស​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ជំនឿ​ដើម្បី​គៀង​គរ​រក​សន្លឹក​ឆ្នោតជូន​គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​បន្ទាប់​ពី​បោះ​ឆ្នោត​រួច​មក​ទល់​ពេល​នេះ​ជិត​១ឆ្នាំ​ហើយ គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពល​រដ្ឋ​ប្រើ​ប្រាស​ទេ គឺឃើញ​តែ​បង្គោល​ភ្លើង​ដេក​ស្តូក​លើ​ដី​ដដែល។

ការ​សន្យា​ខ្យល់​របស់​មន្រ្តី​ក្រោម​ឱវាត​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-​សែន តែង​តែ​កើត​មាន​ឡើង​ជា​និច្ច​នៅ​មុន​ពេល​បោះ​ឆ្នោត​ម្តងៗ តែ​ក្រោម​ការ​បោះ​ឆ្នោត​មន្រ្តី​ក្រោម​ឱវាត​ទាំង​នោះ​គឺ​ជិះ​សេះ​លែង​ដៃ ចង់​អ្នក​ណា​គេ​ជេរ​ថា​យ៉ាង​ណា​ក៏​ពួកគេ​ធ្វើ​ហាក់​គរ​ថ្លង់​មិន​លឺ​មិន​ឃើញ​ មិន​នឹក​ឃើញ​អំ​ពី​ការ​សន្យា​របស់​ខ្លួ​ន​ទាល់​តែ​សោះ ទង្វើ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាត់​បង់​កៅ​អី​ បាត់​បង់​ប្រ​ជា​ប្រិយ​ភាព​ ធ្វើ​អោយ​ពល​រដ្ឋ​អស់​ជំ​នឿទៅ​លើការ​សន្យា​ខ្យល់​ទាំង​នេះ ដូច​ពាក្យ​ចាស់​មួយ​បាន​ពោល​ថា ˝ពេល​ឈឺ​យក​ដំ​រី​ទៅ​បន់​ តែ​ពេល​ស្រន់​យក​ពង​មាន់​ទៅ​សែន“ តែ​ឥឡូវ​សូម្បី​តែពង​មាន់​ក៏​គេ​មិន​បាន​សែន​ដែរ។​

ពល​រដ្ឋ​ខេត្ត​សៀម​រាប​ធ្វើ​ការ​រិះ​គន់​ថា ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​ ហាក់​អសមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឈន៍ខេត្ត​នេះ​អោយ​បាន​សម្បូរ​សប្បាយ។ បើ​យើង​ក្រឡេក​មើល​ជំ​នាន់​លោក​ ស៊ូ-ភិរិន្ទ​ អភិបាល​ខេត្ត​ចាស់​ដែល​កាន់​តំ​ណែង​ប៉ុន្មាន​ឆ្នាំ​ក្នុង​ខេត្ត​នេះ​ លោក​អភិបាល​ខេត្ត​រូប​នេះ​បាន​ធ្វើ​ការ​លក់​អាគារ​រដ្ឋ​ខ្ទេច​អស់​រហូត​ជំ​លៀស​សាលាខេត្ត​ទៅ​ដាក់​កណ្តាល​ព្រៃរហោរដ្ឋាន​ដ៏​សែន​ស្ងាត់​ច្រ​ងំ​ដែល​មាន​ចម្ងាយ​ជាង​២០​គីឡូ​ម៉ែត្រ​ពី​ក្រុង​សៀម​រាប រួច​និយាយ​យក​លេស​ថា ជា​ការ​អភិ​វឌ្ឈន៍​ដើម្បី​ពង្រីក​ទី​​ក្រុងសៀម​រាប​។

បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​លោក​ ស៊ូ-ភិរិន្ទ​ និង​លោក​​ ឃឹម-ប៊ុន​សុង ឃើញ​ថា មាន​ការ​ខុស​គ្នា​បន្តិច​បន្ទូច​ដែរ ​ត្រង់ចំ​ណុច​​លោក​ឃឹម​ប៊ុន​សុង​ចេះ​ជួស​ជុល​ផ្លូវ​ដាច់​តិច​តូច​ក្នុង​ក្រុងអោយ​ធ្វើ​ចរាចរណ៍បាន​ស្រួល​​ និង​ចេះដាក់​​ភ្លើង​ពណ៍​លំ​អរ​ទី​ក្រុង​សៀម​រាប​ដែល​មាន​ផ្ទៃ​ដី​ប៉ុន​សំ​បក​ក្តាមនេះ ប៉ុន្តែ​តែ​ពល​រដ្ឋ​រស់​នៅចម្ងាយ​​តែ​២គី​ឡូ​ម៉ែត្រ​ពី​ទី​ក្រុង​នៅ​តែ​ងងឹត​សូន្យ​សុង​ដដែល​។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ធ្លាប់​បាន​ប្រ​កាស​ក្តែងៗ​ថា សូម​អោយ​អង្គភាព​អគ្គី​សនី​គ្រប់​ខេត្ត​ក្រុង​ ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គី​សនី​អោយ​ប្រ​ជា​ពល​រដ្ឋ​នៅ​ជាយ​ក្រុង​បាន​ប្រើ​ប្រាស​ផង​ តែ​ការ​ប្រ​កាស​នេះ​ហាក់​គ្មាន​តំ​លៃ​ គ្មាន​ន័យ​ខ្លឹម​សា​អ្វីទាំង​អស់​ ព្រោះ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​គេ​មិន​គោរព​តាម​ ហើយ​ចេះ​តែ​ឆ្លើយ​ថា ˝បាទ​សម្តេចៗ ខ្ញុំ​និង​ធ្វើ​“ ។

ពល​រដ្ឋ​បន្ត​រិះ​គន់ថា គ្រាន់​តែ​បណ្តាញ​អគ្គី​សនី​​ដែល​បាន​កាត់​ខ្សែ​បូរ​ខួង​បោះ​បង្គោល​ជា​ផ្លូវ​ការ​រួច​ទៅ​ហើយ នៅ​តែ​មិន​ធ្វើ​តាម​​ការ​សន្យា​​ ចុះ​ទំ​រាំ​ការ​ងារ​ធំ​ៗ​ផ្សេង​ៗ​ទៀត​ធ្វើ​ម្តេចនិង​​កើត​ បើ​ការ​ងារ​ប៉ុន​អាចម៌រុយ​ធ្វើ​មិន​កើត​ផង។ ពល​រដ្ឋថា ពួកគាត់​​ច្បាស់​ជា​ចង​ចាំ​ជា​និច្ច​នូវ​ការ​សន្យា​ខ្យល់​របស់​ ប្រ​ធាន​អគ្គីសនី​ខេត្ត​ និង​លោក​អភិបាល​ខេត្ត​រូបនេះ។ ពល​រដ្ឋ​ចង់​ដឹងថា តើ​បន្ត​ទៅ​ទៀត​លោក​ ឃឹម-ប៊ុន​សុង និង​លោក​ ជៀម​-កោសេន​ នៅ​មាន​សន្យា​ខ្យល់​អ្វី​ទៀត?​  ពួកគាត់​កំ​ពុង​រង​ចាំ​មើល​៕ ដោយ៖ នាយ​ពាង

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1500ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1689ដង លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន1865ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1674ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1429ដង របាយ​ការគ្រោះ​ថ្នាក់ចរាចរណ៍ទូ​ទាំង​ប្រ​ទេស​​ថ្ងៃ​ទី​៨ខែនេះ   អាន1505ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1563ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1379ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1535ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1390ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1319នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7073នាក់
ខែនេះ    316241នាក់
ឆ្នាំនេះ   2326780នាក់
សរុប   51686706នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 13:11