ព័ត៌មានក្ដៅ

    លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម​ យ៉ិន​ទៀងគួរ

    ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 21 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 12:51 នាទី ចំនួនអានៈ 598

    ង្គភាពប្រឆាំង​អំពើពុករលួយ របស់លោក ឱម យ៉ិនទៀង ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ពី​ភាព​អសកម្ម របស់​ជំនាញ​គយ ក្រោម​ការដឹកនាំ របស់លោក ឃុន រ៉ា​ន់ ឲ្យ​បាន​ស៊ីជម្រៅ ពិតជា​អាចរួមចំណែក ធ្វើ​ឲ្យ​មាន​ចំណូល​ថវិកាជាតិ កាន់តែ​កើនឡើង​។ នៅក្នុង​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ចាម ក្រោម​ការ​គ្រប់​គ្រប់ របស់លោក ឃុន រ៉ា​ន់ មាន​អំពើពុករលួយ បក្ខពួកនិយម យ៉ាង​ពេញបន្ទុក​ព្រោះ​លោក ឃុន រ៉ា​ន់ បាន​ប្រើប្រាស់​តែ​លេខា​ជំនិត របស់គាត់​ម្នាក់ ឲ្យ​ប្រមូល​លុយ​ពី​គ្រប់​កន្ល្លែង ។​

    ​​ប្រ​​ធាន​​សា​ខា​គយ ស​ម្រាប់​​ខេត្ត​​ដ៏​​ធំ​​មួយនេះ នៅ​ជាប់​​ប្រ​ទេស​​វៀត​ណាម ដែល​មាន​​ស​ក្តា​នុ​ពល​​សេ​ដ្ឋ​កិច្ច លោក ឃុន រ៉ា​ន់ អាច​​ប្រ​មូល​លាភ​សក្ការៈ យក​ទៅ​​ច្រក​​ហោ​ប៉ៅ ធ្វើ​​មាន​​ធ្វើ​បាន​​ផ្ទាល់​ខ្លួន យ៉ាង​​ងាយ​ស្រួលព្រោះ ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ មកពី​ស្រុក​យួន តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៦ យ៉ាង​គគ្រឹកគគ្រេង ទាំងយប់​ទាំង​ថ្ងៃ មានការ​បង់​ចូល​ជា​ថវិកាជាតិ តិចតួច​ ​។  បញ្ជាក់ ប្រាក់ចំណូល​ជាច្រើន បាន​ហូរ​ចូល​ហោប៉ៅ ជំនាញ​គយ​ខេត្តកំពង់ចាម ច្រើនជាង​ចូល​ជា​ថវិកាជាតិ បើ​គ្រាន់តែ​ពិនិត្យ លើ​តួលេខ​នៃ​ការដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​យី​ឌុប​ធំៗ ពី​ចំណុច​ព្រំដែន​ច្រក​ដូនរ័ត្ន ច្រក​ត្រពាំង​ផ្លុ​ង និង​ច្រក​ដូង ៧​ដើម ដែល​ក្នុង​មួយថ្ងៃៗ មាន​ចំនួន​រាប់រយ​គ្រឿង ប៉ុន្តែ​ការប្រមូល​ពន្ធ​ជាក់ស្តែង បាន​តិចតួច​បំផុត មិនមាន​តុល្យភាព​ទៅនឹង ទំហំ​នៃ​ការហូរចូល​ទំនិញ យ៉ាងច្រើន​តាម​ច្រកព្រំដែន នៃ​ខេត្តកំពង់ចាម​នោះទេ​។ លោក ឃុន រ៉ា​ន់ បាន​ចាត់តាំង​ឲ្យ លេខា​ម្នាក់​កាន់​ការងារ ប្រមូល​លុយ ធ្វើ​ឲ្យ​មន្ត្រី​គយ​មួយចំនួន មិន​សប្បាយចិត្ត​ហើយ​ទម្លាយ រឿងរ៉ាវ​ពុករលួយ និង​បក្ខពួកនិយម របស់លោក ឃុន រ៉ា​ន់ ចេញមក​ខាងក្រៅ​។

    ក្នុង​អាណត្តិ​ដែល​លោក ឃុន រ៉ា​ន់ ឡើង​ធ្វើជា​ប្រធាន សាខាគយ​ខេត្តកំពង់ចាម គាត់​បាន​ចាត់តាំង តែ​បក្ខពួក​និង​លេខា​របស់គាត់ ឲ្យ​កាន់​ប្រភព​ចំណូល ពី​ផ្នែក​ចល័ត និង​ការដាក់​ប៉ុស្តិ៍​ជជុះ ដែល​ទីបំផុត ចំណូល​ទាំងអស់ គឺ​មូល​ក្នុង​ដៃ​របស់លោក ឃុន រ៉ា​ន់ ដែលជា​ប្រធាន​សាខាគយ​។ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាច​សហការ​ជាមួយ​ក្រុម​ជញ្ជីង ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ស្រង់​តែ​តួលេខ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធំៗ ដែល​ធ្វើដំណើរ​ពី​ខេត្តកំពង់ចាម ចូលមក​រាជធានី​ភ្នំពេញ ពិតជា​អាច​ដឹង​ពី​ទំហំ​នៃ​ការ នាំចូល​ទំនិញ​តាម​ខេត្តកំពង់ចាម ហើយ​យកទៅ ប្រៀប ធៀប​ជាមួយ ចំណូល​ពន្ធ​ដែល​ប្រមូលបាន ពិតជា​អាច​រកឃើញ​ភស្តុតាង នៃ​អំពើពុករលួយ​របស់លោក ឃុន រ៉ា​ន់ ជាមិនខាន​។

    ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុម​ឈ្មួញ មកពី​ស្រុក​យួន​ចូល​តាម​ច្រក​ចំនួន​៣ គឺជា​ប្រភព​ចំណូល មិនធម្មតា​ទេ សម្រាប់​លោក ឃុន រ៉ា​ន់ ដូចដែល​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកទំនិញ​ធំៗ​តាម​ខេត្តកំពង់ចាម បង់ពន្ធ​ស្ទើរ​ស្មើនឹង ការដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​ទួរីស ដែល​ក្នុង​មួយ​រថយន្ត​ប្រមាណ ៣​ទៅ​៤​លាន​រៀល​។ បើ​និយាយ​ពី​ការដឹកជញ្ជូន ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន តាម​ច្រក​ច័ន្ទ​មូល និង​ច្រក​ដូង​៧​ដើម របស់​ឈ្មួញ​ធំៗ​មួយចំនួន បើទោះបីជា​ឈើ​ប្រណីត​ទាំងនោះ​មិន​ស្ថិតក្នុង​បញ្ជី​ទំនិញ​បង់ពន្ធ​ក៏ដោយ ក៏​ជំនាញ​គយ​នៅ​ទីនោះ​បានរៀបចំ​វាយតម្លៃ​ពន្ធ ឲ្យ​ក្រុម​ឈ្មួញ​បង់លុយ​តាមតែ​អំពើ​ចិត្ត​។

    ​លោក ឃុន រ៉ា​ន់ សប្បាយ​ប្រមូល​លុយ ពី​គ្រប់​ច្រកល្ហក ទាំង​ការ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ខេត្តកំពង់ចាម ដែល​មួយរយៈ​ចុងក្រោយ​នេះ ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញ តាម​ច្រក​ត្រពាំង ស្រែ​-​វ៉ា​លឺ នៃ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​នៅ​ទីនោះ អាច​លួច​ពន្ធ​បាន​ច្រើន គឺ​បង់ពន្ធ​ប្រហែល ១៥ ភាគរយ​ប៉ុណ្ណោះ ហើយ​ពេល​ក្រុម​ឈ្មួញ​ត្រូវ​ដឹកជញ្ជូន ឆ្លងកាត់​ខេត្តកំពង់ចាម ក៏ត្រូវ​បង់លុយ​ជូន​លោក ឃុន រ៉ា​ន់ ដូចគ្នា​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ថេមសំអាត ចៅសង្កាត់អូស្មាច់ទុកសំរាមតាំងពិពណ៌បង្កើតសត្វរុយអាជីវកឈឺច្រើននាក់   អាន739ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន588ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន733ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន610ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1076ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន575ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន726ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន577ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន806ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន600ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេតុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6520នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    85180នាក់
    ខែនេះ    325638នាក់
    ឆ្នាំនេះ   1358924នាក់
    សរុប   32025170នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 22:18