ព័ត៌មានក្ដៅ

    វិនាសភ្លាមទៅ ឱ! បាបជន

    ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 03:05 នាទី ចំនួនអានៈ 2112

    កំណាព្យ (បទពាក្យ៧)

    វិនាស​ភ្លាម​ទៅ​ ឱ! បាបជន

    ខ្ញុំសូមលើក​ហត្ថ​ឡើង​ប្រ​ណម

    ក្រាប​ថ្វាយ​បង្គំព្រះធរណី

    អ្នកតាតូចធំដង​គីរី

    ព្រះឥន្ទ្រគ្មានពីរ អស់​ទេវតា។

    ព្រះ​ពុទ្ធ ​ព្រះព្រហ្ម​មានបារមី

    ជ័យវរ្ម័នក្តី ទេពធីតា

    លោកកេស្វារៈ ពឹស្ណុការ

    ឥសូ អូមា ព្រះនរាយ។

    បីសាចតូចធំក្បាលប្រាំបី

    លោក​តាម្ចាស់ដី អាសូរកាយ

    ព្រះអាទិត្យ ភិរុណ ព្រះកំចាយ

    គង្គារ ​ព្រះពាយ ព្រះអាគ្គី។

    ខ្ញុំសូមអង្វដល់ព្រះអង្គ

    កុំនៅអែអង់ ឆាប់មូលមី

    ដាក់ទោសប្រហារផ្តាច់ជីវី

    មនុស្ស​លើ​ធរណីដែល​សាងបាប។

    មនុស្ស​ខ្លះបំពានរុករានគេ

    សម្លាប់ឥតរេឈាមហូរឆ្អាប

    ប្រើ​អំ​ណាច ​យស មក​សាង​បាប

    ខេមរា ស្លូត  ស្លាប់ ចាប់បង្ខំ។

    នាំគ្នាអាងសក្តិ ប្រើ​អំណាច

    ឥតមានកោដខ្លាច អាងខ្លួនធំ

    រាស្ត្រ​ខ្មែរ​រង​ទុក្ខទ្រហោយំ

    ទ្រូង​បៀម​គំនុំយំឥត​ស្បើយ។

    វិនាស​ភ្លាម​ទៅ​មនុស្ស​អប្រិយ

    មនុស្សអន្តេរថីកុំនៅ​ឡើយ

    វិនាសតាមខ្យល់បក់ប៉ើយៗ

    ភ្លើង​ដុត​បង្ហើយក្លាយ​ជា​ផេះ។

    រលាយ​តាម​ទឹក​កំ​ពុងហូរ

    កប់ចូលក្នុង​អូរ​ ធរណីប្រេះ

    ជីវិតជូចត់ជាង​ទឹកខ្មេះ

    សាច់ឈាមរលេះស្អុយរលួយ។

    ព្រាត់​ប្រាស​គ្រួសារមហាញាតិ

    កើតកល​វិវាទញ័ររញ្ជួយ

    កើត​ទុក្ខ​ឈឺ​ផ្សាមហាព្រួយ

    កេរឈ្មោះរលួយបន្សល់នៅ។

    ស្លាប់តៃហោងទៅ​មនុស្ស​កំ​ណាច

    មនុស្ស​ចិត្ត​កោងកាចពាល​ឃោឃៅ

    មនុស្ស​មាន​ល្បិចកល់កប់សែនជ្រៅ

    មនុស្ស​ឯងរស់នៅ​ក៏អត់ន័យ។

    ព្រះឥន្ទ្រទេវតា​​អ្នកតាព្រៃ

    លោក​មាន​បារមីចាំអី​ទៀត

    ផ្តាច់យក​សង្ខារចោរ​ចោល​ម្សៀត

    ចោរធ្លាប់​ពិឃាត​ជនស្លូតត្រង់។

          ខ្ញុំសូម​ក្រាបថ្វាយ​បង្គំដះអស់អ្នក​មាន​បុណ្យបារមីនៅ​ក្នុង​ឋានទាំង​បី អោយ​មក​ផ្តាច់​យក​សង្ខារ​ជន​ណា​ដែល​បាន​សាង​តែ​អំ​ពើ​អាក្រក់​នៅ​លើ​លោកីយ៍យើងនេះ អោយ​ជន​ទាំង​នោះ​ស្លាប់​តៃហោង ព្រាត់​ប្រាសគ្រួសារ ធ្លាក់​នរក៨០​ជាន់ ជិះទូកលិចទូក ជិះ​ឡាន​ក្រ​ឡាប់​​ឡាន ជិះ​យន្ត​ហោះ​ធ្លាក់​យន្តហោះ ជិះ​ម៉ូតូបុកគល់ឈើ កាន់​កាំ​ភ្លើងរាលកៃត្រូវ​ខ្លួន​ឯង មាន​ប្រ​ពន្ធ​កូន​កើត​មិន​ចេញ​ សូម​អោយអ្នក​ប្រ​ព្រឹត្តិ​អំ​ពើ​បាប​ទាំង​នេះ កើត​ជា​ឆ្កែអនាថា​មួយរយ​សែន​ជាតិ មួយរយ​សែន​តំ​ណរតរៀង​ទៅអើយ៕

    សៀមរាបថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤

                                                                                      និពន្ធដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន8699ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន4107ដង ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋានន?...    អាន1435ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន859ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន43ដង ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​ក?...    អាន617ដង លោក ទិត្យ ណារ៉ុង អធិការក្រុង ត្រូវបានតែងតាំងទៅជាស្នងការ ក្រោមការរិះគន់យ៉ាងទ្រហឹងអើងកងពី...    អាន2211ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន796ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន657ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2787ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើមពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀតលោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      13927នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    87921នាក់
    ខែនេះ    278300នាក់
    ឆ្នាំនេះ   2929744នាក់
    សរុប   33595990នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 20:44