ព័ត៌មានក្ដៅ

    លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំណើ​ត?

    ដោយៈ ភ្នំពេញ ថ្ងៃទី 29 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 12:36 នាទី ចំនួនអានៈ 795

    តាម​ប្រភព បាន​បង្ហើ​ឲ្យ​ដឹងថា លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក​គយ​និង​រដ្ឋាករ ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ ប៉ុ​ន្តែ​លោក ប៉ែន ស៊ីម៉ន បាន​រត់ការ​ពន្យារ​អា​យុ កាន់តំណែង​ជា​មេ​គយ រហូត​ពេញ​មួយ​អាណត្តិ​តែម្តង ដូច្នេះ​គ្មាន​មន្ត្រី​ណា​ម្នាក់​អាច​ជ្រែ យក​តំណែង​លោក ប៉ែន ស៊ីម៉ន បានទេ​។ ​

    លោក ប៉ែន ​ស៊ី​ម៉ន ប្រ​តិ​ភូ​​រាជ​រដ្ឋា​ភិ​បាល ទ​ទួល​ប​ន្ទុក​​ជា អ​គ្គ​នា​យក​​គយ​​និង​​រដ្ឋា​ករ ជិត​​ដល់​ពេល​​នឹង​ត្រូវ​​ចូល​និ​វត្តន៍ នៅ​​ប៉ុ​ន្មាន​​ខែ​​ខាង​មុខ​នេះ ហើយ​​បើ​​គ្មាន​អ្វី​​ប្រែ​ប្រួល​​ទេ​នោះ លោក ប៉ែន ស៊ី​​ម៉​ន នឹង​ត្រូវ​​ចូល​និ​វត្តន៍ នៅ​​ខែ​ក​ញ្ញា ឬ​​ថ្ងៃ​ទី​០១ ខែ​​តុ​លា ឆ្នាំ​​២០​១៤ ខាងមុខនេះ ពោល​គឺ​​តំណែង​នេះ កំពុង​តែមាន​អ្នក​រត់ការ ជាច្រើន​ផងដែរ ប៉ុន្តែ​មិនដឹងថា មន្ត្រី​ថ្នាក់​ណាខ្លះ​ទេ ដែលមាន​ឆ្អឹង​អណ្តែត ព្រោះ​គេ​ដឹងថា តំណែង​គ្រប់គ្រង​មន្ត្រី​គយ ដែលមាន​តួនាទី​ប្រមូល​ពន្ធ ជូន​រដ្ឋ​ដ៏​សំខាន់​មួយ​នេះ អាច​នឹង​ធ្លាក់​ទៅលើ មន្ត្រី​ឬ​សាច់ញាតិ​ជំនិត​បំផុត របស់លោក ប៉ែន ស៊ីម៉ន ក្នុងករណី​ដែល​គាត់ សុំ​ពន្យារ​អាយុ​ចូលនិវត្តន៍ មិនបាន​ជោគជ័យ​។​

    ​មន្ត្រី​គយ​ ​មួយចំនួន បាន​លើកឡើងថា មន្ត្រី​គយ​ស័ក្តិ​ក្រហម ចំនួន ២​ឈុត ដែល​ជិត​ដល់​អាយុ​ចូលនិវត្តន៍ បាននាំគ្នា​រត់ការ​ស្នើសុំ ពន្យារ​អាយុ​ចូល​និវត្ត​ន៍ គឺ​ឈុត​ទី​១ មាន ១១​នាក់​និង​ឈុត​ទី​២ មាន ២០​នាក់ សរុប​ទាំងអស់ មាន​ចំនួន ៣១​នាក់ ហើយ​មាន​ភ្នាក់ងារ​គយ​សាមញ្ញ មួយចំនួនទៀត​ដែល​ភាគច្រើន កំ​ពុង​បម្រើ​ការងារ នៅ​ច្រក​ប៉ោយប៉ែត និង​ខេត្ត​ព្រះសីហនុ ដល់​អាយុ​ចូលនិវត្តន៍​ទៅហើយ ប៉ុន្តែ​ត្រូវបាន​ថ្នាក់លើ ឬ​ប្រធាន​អង្គភាព ឲ្យ​បន្តការងារ​ដោយ​តែង​តាំង ជាទី​ប្រឹក្សា ឬ​ជំនួយការ​ជាដើម ព្រោះតែ​ភ្នាក់ងារ​គយ​ចាស់ៗ​ទាំងនោះ​មាន​ជំនាញ​ច្បាស់លាស់ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ក្រោម​តុ យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

    ​ការរត់​ការពន្យារ​អា​យុ​ចូលនិវត្តន៍ ត្រូវបាន​ធ្វើឡើង​ពី អគ្គ​នា​យ​ក​ដ្ឋា​ន​​គយ​​និង​​រដ្ឋា​ករ សុំ​ហត្ថលេខា​ពី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ រហូត​មាន​ការចេញ ព្រះរាជក្រឹត្យ​ផងដែរ ហើយ​​ជា​គោ​ល​ការ​ណ៍ គេ​​អ​នុញ្ញាត​​ឲ្យ​មន្ត្រី ដែលមាន​ជំនាញ ពុករលួយឬ​មន្ត្រី​ដែលមាន​មុខ ចុះ​ពង្រឹង​មូលដ្ឋានជួយ​បក្ស​អាច​ទទួលបាន​សិទ្ធិ ពន្យារ​អាយុ​ចូលនិវត្តន៍ ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​២ គឺ​ទី​១ មន្ត្រី​គយ​ចាស់ៗ​ទាំងនោះ មាន​ស្មារតី​ចាយលុយ​ដែល​បានមកពី អំពើ​ពុក​រលួ​យ ដើម្បី​ពង្រឹង​បក្ស ជួយ​ជ្រោមជ្រែង​ដល់​ការបោះឆ្នោត នាពេល​ខាងមុខនេះ និង​ទី​២ ថ្នាក់ដឹកនាំ​គយ​មិន​​ទុក​ចិត្ត​ ​ចំ​ពោះ​​ម​ន្ត្រី​​គយ​​ជំ​នាន់​​ថ្មី ដែល​មាន​​គំ​និត​​ចង់​ផ្លាស់​ប្តូរ របៀប​របប​​អ​ស​កម្ម ហើយ​​គយ​​ជំ​នាន់​​ថ្មី មិន​សូវ​​គិត​គូរ​​រឿង​​ព​ង្រឹង​​បក្ស​​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន816ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន45ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន6930ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន68ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន3907ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន997ដង សមេ្តច ហ៊ុនសែន ​បាន​ទទួលសំបុត្រពីលោក សមរង្ស៊ី   អាន2466ដង បុរសសង្ហា ស៊ឹមសោភ័ណ្ឌ បង្ហាញមុខគូស្នេហ៍ថ្មី?   អាន1197ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន574ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន950ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
    ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋមអគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      142នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53782នាក់
    ខែនេះ    220860នាក់
    ឆ្នាំនេះ   3296351នាក់
    សរុប   33962597នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 00:42