ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត

ដោយៈ ទេព សុរ៉ាវី សៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 03:21 នាទី ចំនួនអានៈ 1678

ក្រុម​អ្នក​សារព័ត៌មាន​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​វាយ​ប្រហារ​ហិង្សា​ពី​កងកម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល នៅ​ពេល​ដែល​ពួកគេ​ទៅ​យក​ព័ត៌មាន និង​ថត​ផ្តិត​យក​រូបភាព។ ការ​វាយ​ប្រហារ​មិន​រើស​មុខ​របស់​កម្លាំង​បង្ក្រាប​បាតុកម្ម​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​លើ​អ្នក​កាសែត​ជាតិ អន្តរជាតិ​នេះ ធ្វើ​ឲ្យ​មានការ​រិះគន់​ជាច្រើន ពិសេស​ទៅ​លើ​ស្ថាប័ន​ក្រសួង​ព័ត៌មាន ដែល​ជា​អាណាព្យាបាល​របស់​អ្នក​កាសែត បន្ទាប់ពី​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​នេះ​លើក​ឡើង​ថា ការ​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​គឺ​ជា​រឿង​ចៃដន្យ ខណៈ​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​អោយ​គោរព​សេរីភាព និង​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។

ការ​រិះគន់​ផ្ទួនៗ​ចំពោះ​ការ​វាយ​ប្រហារ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​ជាតិ អន្តរជាតិ ពី​កងកម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ចេញ​សេចក្ដី​ថ្លែងការណ៍​ដ៏​កម្រ​មួយ​ចំ​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ថ្កោល​ទោស​ចំពោះ​ការ​គំរាម​កំហែង​ហិង្សា​ទៅ​លើ​អ្នក​កាសែត។

​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៤ ឧសភា ដោយ​ចាត់​ទុក​ការ​គំរាម​កំហែង​អំពើ​ហិង្សា ការ​រឹប​អូ​សម្ភារៈ និង​ការ​ប្រមាថ​ចំពោះ​អ្នក​កាសែត ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

ក្រសួង​ព័ត៌មាន អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា បាតុករ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច កងកម្លាំង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ត្រូវ​ប្រកាន់​យក​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព និង​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។

​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​២​ថ្ងៃ ក្រោយ​មាន​ការ​វាយប្រហារ​ហិង្សា​ទៅ​លើ​អ្នក​កាសែត វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​អ្នក​កាសែត​បរទេស កាល​ពី​ថ្ងៃ​ទី​២ ឧសភា នៅ​ពេល​ដែល​ពួកគេ​ទៅ​យក​ព័ត៌មាន និង​ថត​ផ្ដិត​យក​សកម្មភាព​ដែល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​តវ៉ា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

​ក្រុម​អ្នក​សារព័ត៌មាន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការវិវត្តន៍​ចុង​ក្រោយ​របស់​កម្លាំង​បង្ក្រាប​បាតុកម្ម​ប្រឆាំង​អ្នក​តវ៉ា ហើយ​យុទ្ធសាស្ត្រ​នៃ​ការ​បង្ក្រាប​នេះ បាន​ងាក​ទិសដៅ​មក​លើ​អ្នក​សារព័ត៌មាន នៅ​ពេល​ដែល​កម្លាំង​បង្ក្រាប​ទាំង​នោះ មិន​ចង់​ឲ្យ​ធ្លាយ​រូបភាព ឬ​ព័ត៌មាន​ពី​ការ​ប្រើ​អំពើ​ហិង្សា​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​ទំព័រ​សារព័ត៌មាន​នានា។

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ បារម្ភ​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន​នៅ​ពេល​នេះ គឺ​មិន​មាន​ប្រសិទ្ធភាព​និង​ឥទ្ធិពល​អ្វី​ជា​ដុំកំភួន ដើម្បី​រារាំង​ចំពោះ​ក្រុម​កម្លាំង​បង្ក្រាប​របស់​រដ្ឋាភិបាល​ដែល​វាយ​ប្រហារ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ឡើយ។

លោក មឿន ឈានណារិទ្ធ៖ «សូម្បី​តែ​រាជរដ្ឋាភិបាល​ក៏​តែងតែ​អះអាង​ថា ប្រទេស​កម្ពុជា​យើង​គោរព​នូវ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ជា​អកុសល ការ​អនុវត្ត​ជាក់ស្ដែង​តែងតែ​រំលោភ​លើ​សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញ​មតិ។ អ៊ីចឹង​យើង​មិន​ដឹង​ថា តើ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន មាន​ឥទ្ធិពល ឬ​មាន​អំណាច​កម្រិត​ណា​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​អនុវត្ត​ច្បាប់។ អ្វី​ដែល​យើង​សោក​ស្ដាយ​នោះ គឺ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ត្រូវ​គេ​វាយ​ប្រហារ គឺ​ក្រុម​អ្នក​វាយ​ប្រហារ គឺ​ក្រុម​អ្នក​អត់​យល់​ច្បាប់​សោះ»

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អោយ​គោរព​សេរីភាព និង​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ជំរុញ​អោយ​រដ្ឋាភិបាល​ចេញ​បញ្ជា​ភ្លាមៗ អោយ​កងកម្លាំង​អាជ្ញាធរ​បញ្ចៀស​ការ​ដៅ​មុខសញ្ញា​លើ​អ្នក​សារព័ត៌មាន និង​ស៊ើបអង្កេត​រាល់​ការ​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន។

​សម្រាប់​ឆ្នាំ​២០១៤ នេះ អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន ឈ្មោះ  ហ្វ្រីឌឹម ហោស (Freedom House) បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ជាប់​លេខ​រៀង​ទី​១៤៧ ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​១៩៧។ គិត​មក​ត្រឹម​ឆ្នាំ​២០១៤ នៅ​កម្ពុជា មាន​អ្នកសារព័ត៌មាន​ចំនួន ១២​នាក់​ត្រូវ​បាន​សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី វិទ្យុអាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

Apple iPhone 6 official sales kick off in a number of countries   អាន3131ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1343ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1517ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1526ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1735ដង តើអៀរគឹមស្រេង ជានរណា?   អាន1498ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2179ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1459ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1707ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1301ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14428នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    160912នាក់
ខែនេះ    544192នាក់
ឆ្នាំនេះ   1926424នាក់
សរុប   51286350នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 11:56