ព័ត៌មានក្ដៅ

    បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ

    ដោយៈ សៀមរាប ថ្ងៃទី 13 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:14 នាទី ចំនួនអានៈ 762

    ប្រ​ទេស​កម្ពុជា ​ជា​ប្រ​ទេស​កាន់​លិទ្ធិ​ប្រ​ជា​ធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​​មាន​គណបក្ស​នយោ​បាយ​ជា​ច្រើន​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​៥​​អា​ណត្តិ​កន្លង​ទៅ​ហើយ ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​គណបក្ស​មួយ​ចំ​នួន​បាន​ដួល​រលំ​ទៅ​វិញ​ដោយ​សារ​មិន​មាន​សំ​លេង​គាំទ្រពី​ពល​រដ្ឋ​ម្ចាស់​ឆ្នោត រហូត​មកទល់​​ពេល​បច្ចុ​ប្បន្ន​មាន​គណបក្ស​មិន​លើស​ពី​ដប់​ទេ​ដែល​កំ​ពុង​តែ​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​ទាំង​ត្រ​ដរខ្យល់ នេះ​មិន​និយាយ​ពី​គណបក្ស​ប្រ​ជាជន និង​គណបក្ស​សង្គ្រោះជាតិ​ទេ។

    តាម​ការ​សង្កេត​រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​ទៅ​សរបញ្ជាក់​អោយ​ឃើញ​យ៉ាង​ច្បាស់​ថា អ្នក​នយោ​បាយ​នៅ​កម្ពុជា​មិន​មែន​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​ឡើយ​ គឺ​ពួក​គេ​ជា​មនុស្ស​ចង់​បាន​តែ​​​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួនតែ​ប៉ុណ្ណោះ។ ប្រ​ធាន​គណបក្ស​ភាគ​ច្រើន​ដែល​កំពុង​តែ​ស្រែក​ក្តែង​ៗ​ចង់​បាន​សំ​លេង​គាំ​ទ្រ​នោះ គឺ​គេ​ចង់​បាន​អំ​ណាច​ ចង់​ធ្វើ​ធំ​ ចង់​ល្បី ជា​ពិសេស​ចង់​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​រក​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ មិន​មែន​ដើម្បី​ស្រោច​ស្រង់​ជាតិ​មាតុភូមិ មិន​មែន​ដើម្បី​ប្រ​ជា​រា​ស្រ្ត​កម្ពុជា​នោះទេ។

    ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​ មិន​មែន​មិន​ដឹង​ពី​សមត្ថ​ភាព​របស់​ខ្លួន​ឯង​នោះទេ គឺ​ពួកគេ​ដឹង​យ៉ាង​ច្បាស់​ថា បក្ស​របស់​ខ្លួន​មិនអាច​​យក​ឈ្នះ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិបានទេ តែ​ដោយ​សារ​មាន​ចិត្ត​អាត្មានិយមលោភលន់ សមើ​ស្រ​មៃ ហើយ​ប្រ​ហែល​ជាគិតក្នុង​ចិត្ត​ថា បើ​ខ្លួន​​មិន​បាន​ធ្វើ​ធំ​ខ្លួន​ឯង​ទេ ខ្លួន​មិន​គាំទ្រ​អោយ​អ្នក​ណា​ធ្វើ​ធំ​ជំ​នួស​ខ្លួន​ឡើយ។

    ប្រធាន​គណបក្ស​តូច​ៗ​ទាំង​អស់​នៅ​កម្ពុជា​គឺ​សុទ្ធ​តែ​ជា​មនុស្ស​មាន​វ័យ​ចំណាស់គ្រាន់​បើ​ដែរ ​ដែល​អាច​ស្គាល់​ពី​កាលៈ​ទេសៈ ស្គាល់​ពី​ប្រ​វត្តិ​សាស្រ្ត​ ហើយ​ក៏​ស្គាល់​ពី​ស្ថាន​ភាព​ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ដែរ បើ​អ្នក​ទាំង​អស់​នោះ​មានឧត្តម​គតិ​​ស្នេហា​ជាតិ​មាតុភូមិ ស្នេ​ហា​សេរី​ភាព​និង​យុត្តិ​ធម៌ និង​ចង់​យក​ជ័យ​ជំ​នះ​លើ​គណបក្ស​ប្រ​ជាជនកម្ពុជា គឺ​វា​គ្មាន​អី​លំ​បាក​នោះ​ទេ វាស្រួល​ជាង​បក​ចេក​ទៅ​ទៀត នោះបើ​​គ្រាន់តែ​ប្រ​ធាន​គណបក្ស​ទាំង​អស់​ប្រ​កាស​អោយ​អ្នក​គាំ​ទ្រ​ និង​សមាជិក​របស់​ខ្លួន​ចូល​រួម​បោះ​ឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​វិញ​គ្នា​ជា​ធ្លុង​មួយជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​កំ​ពូលនាពេល​បច្ចុប្បន្ន​មួយ​គ្រាសិន ដើម្នី​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរពីរ​អាណត្តិម្តង​ដូច​នៅ​សហរដ្ឋ​អា​មេរីក។

    បើ​អ្នក​នយោបាយ​ជា​ប្រ​ធាន​គណបក្ស​តូច​ៗ​ទាំង​អស់​មិន​ធ្វើ​តាម​វិធី​ខាង​លើ​នេះ​ទេ នោះ​អ្នក​កុំ​សង្ឃឹម​កុំ​ស្រ​មើ​ស្រ​មៃ​ថា អាច​មាន​វាសនាក្លាយ​ជា​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​អោយ​សោះ។ ពាក្យ​ស្លោក​មួយ​បាន​ពោល​ថា​ ˝ពេល​វេលា​និង​ខ្សែ​ទឹក​ហូរ​មិន​រង​ចាំ​នរណា​ម្នាក់ឡើយ˝ ដូច្នេះ​អ្នក​ន​យោ​បាយគួរ​ប្រ​ញាប់​គិត​ពិចារណា​អោយ​ដឹត​ដល់ ហើយ​គួរ​ធ្វើ​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ ទើប​រាស្រ្ត​ខ្មែរ​គេ​គាំ​ទ្រ​អ្នក​។

    ប្រ​ជា​រាស្រ្ត​ខ្មែរ​បច្ចុប្បន្ន​មាន​ការ​វិត្តន៍ មាន​ភាព​វ័យ​ឆ្លាត ចេះ​ពិចារណា ហើយ​រាស្ត្រ​ទាំង​ជាង​១៤​លាន​នាក់​កំ​ពុង​តែ សម្លឹង​មើល​ការ​ធ្វើ​នយោបាយ​របស់​អ្នក​ បើ​អ្នក​គ្រាន់តែ​​ឡើង​ឆាក​ដើម្បី​សម្តែង​ល្ខោន​ លេង​សៀក​ ឬ​ធ្វើ​នយោ​បាយ​ម៉ាៗ​យក​តែង​ស៊ងទេនោះ អ្នក​កុំ​សង្ឃឹមថា រាស្រ្ត​ខ្មែរ​គាំ​ទ្រអ្នក បោះ​ឆ្នោត​ជូន​អ្នកអោយ​សោះ​។​

    និយាយ​បែប​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ស្អប់​ខ្ពើម​គណបក្ស​ប្រ​ជា​ជន ឬ​មាន​ចេត​នា​ចង់​ផ្តួល​រំលំ​គណបក្ស​ប្រ​ជា​ជន​​នោះទេ តែ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ យើង​ចង់​អោយ​ប្រ​ទេស​របស់យើង​​ក្លាយ​ជា​ប្រ​ទេស​ដែល​កាន់​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​ពិត​ប្រាកដ ហើយ​យើង​ចង់​អោយ​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​ជា​រៀង​រាល់​អាណត្តិ ឬយ៉ាង​យូរ​ពីរ​អាណត្តិ​ម្តង ដើម្បី​​អោយ​កូន​ខ្មែរ​​ជំ​នាន់​ក្រោយ​ អាច​មាន​ឱកាស​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រ​ទេស​ អាច​បញ្ចេញ​ស្នាដៃ និង​សមត្ថ​ភាព​ដែល​ខ្លួន​មាន​។

    ប្រ​ជា​រាស្ត្រ​ខ្មែរ​ជាង​១៤​លាន​នាក់ បាន​ផ្ញើ​វាសនា និង​ទឹក​ដីកម្ពុជា​​ដ៏​កំ​សត់​នេះ​ ទៅ​លើ​អស់​លោក​អ្នក​នយោ​បាយ​ហើយ ដូច្នេះ​អស់​លោក​គួរ​តែ​ចេះ​ស្រ​លាញ់​ជាតិ​មាតុភូមិ ចេះ​ស្រលាញ់​រាស្រ្ត​ខ្លួន ចេះ​ការ​ពារ​ទឹក​ដី​ដែល​សេស​សល់​ពី​ចោរ​ឈ្លាន​ពាន​ជុំ​វិញ​ខ្លួន​នេះ​អោយ​បាន​គង់​វង់ កស្អាង​ជាតិ​អោយ​បាន​រុង​រឿង​ ទុក​អោយ​ប្រ​វត្តិ​សាស្រ្ត​ចារ​ទុក​ថា អ្នក​ជា​មនុស្ស​ស្នេហាជាតិ ចេះ​ការពារ​ទឹក​ដី ចេះ​បណ្តេញ​ខ្មាំង​សត្រូវ ដែល​តែង​តែ​យាយី​ចង់​រំលោភបំ​ពានមក​លើ​ប្រ​ទេស​ជាតិ​របស់​យើង​ កុំ​អោយ​ប្រ​វត្តិ​សាស្រ្ត​តិះ​ដៀល​អ្នក​ថា ជា​ជន​ក្បត់​ជាតិ​ ជា​មនុស្ស​ឥតប្រ​យោជន៍ ជា​មនុស្ស​ចង្រៃ ជាមនុស្ស​បំ​ផ្លាញ​ជាតិ៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកផ្លុងរ៉េតត្រូវបានលោក ប៊ុលបាន មេការដឹកឈើអោយក្រុមហ៊ុន ហួតម៉េងរីតាគំរាមប្តឹងតាមទូរស័ព?...    អាន638ដង កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន645ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន1857ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន695ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1139ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1059ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន10768ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន606ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន6322ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន3438ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេចរឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
    ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      72550នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    211801នាក់
    ខែនេះ    398571នាក់
    ឆ្នាំនេះ   1996807នាក់
    សរុប   32663053នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 09:48