ព័ត៌មានក្ដៅ

    លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផុ​​ស

    ដោយៈ CCK សៀមរាប ថ្ងៃទី 09 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:14 នាទី ចំនួនអានៈ 640

    លោក នុត លី​​ឆូ​យជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ទីនោះ នៅតែមាន​សកម្មភាព នាំចូល​ទំនិញ​ប្រភេទ គ្រឿងសំណង់ សម្បក​កង់​រថយន្ត គ្រឿងបន្លាស់ គ្រឿង​ម៉ាស៊ីន និង​មានការ​នាំចូល ទូរស័ព្ទ​ទំនើបៗ យ៉ាង​គគ្រឹកគគ្រេង​ហើយការ នាំចូល​ទំនិញ​នោះ ដែល​អនុវត្តន៍​នៅ​ទីនោះ ធ្វើ​ទៅតាម​រូបមន្ត​ចាស់​ដែល លោក ថោង សុខាំ​ភូ ធ្លាប់បាន​ប្រមូល​លុយ​ក្រោម​តុ យកទៅ​អភិវឌ្ឍន៍​មុខតំណែង គេ​មិនដែល​ឃើញ​ថ្នាក់លើ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​នោះទេ​។​

    ​ការ​នាំចូល​ទំនិញ ដែល​សុទ្ធតែជា​ប្រភេទ ទំនិញ​ត្រូវ​បង់ពន្ធ​ថ្លៃៗ នៅតែមាន​សកម្មភាព​ដ​ដែល ប៉ុន្តែ​ការ​រឹតបន្តឹង ប្រមូល​ពន្ធ​ឲ្យ​បាន​១០០ ភាគរយ ក៏​មិនបាន​ជួយ​ឲ្យ​ចំណូល​ពន្ធ នៅ​ច្រក​ផែ កែវផុស កើនឡើង​នោះដែរ ដែល​ត្រង់ចំណុច​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា អំពើពុករលួយ​ដែល​ជំនាញ​គយ ជួយ​សម្របសម្រួល ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បង់ពន្ធ​មិន​គ្រប់ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល ទោះជា​មានការ​រឹតបន្តឹង ព្រោះ​លោក នុត លី​ឆូ​យ មាន​ជំនាញ​លួច​បន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ដូច​ជាការ​ក្លែងភេទ​ទំនិញ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ មកជា​ការបង់ពន្ធ​ទាប ហើយ​មានការ​បន្លំ​បរិមាណ​ទំនិញ​ជាដើម ដូចជា​ទូរស័ព្ទ​ទំនើបៗ ដែល​នាំចូល​តាម​ច្រក​ផែ​កែវផុស គេ​ក្លែង​ទៅជា​ប្រភេទ​ទូរស័ព្ទ​ចិន ដែល​បង់ពន្ធ​ទាប​បំផុត មិន​ខ្វល់​ពី​ការខាតបង់ ចំណូល​ថវិកាជាតិ​នោះទេ​។​

    កាលពី​សម័យ​លោក ថោង សុខាំ​ភូ ធ្វើជា​ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ផែ កែវផុស លោក នុត លី​ឆូ​យ គឺជា​អនុប្រធាន កាន់​ផ្នែក​រដ្ឋបាល ដូច្នេះ​តិច​និ​ចនៃ​ការ ប្រព្រឹត្ត​អំពើពុករលួយ ក៏ដូចជា​ការលួចបន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ក៏​លោក នុត លី​ឆូ​យ រៀនសូត្រ​បានច្បាស់លាស់ និង​ស៊ីជម្រៅ ថែមទាំង​មាន​ទំនាក់​ទំនង​ល្អ ជាមួយ​ថ្នាក់លើ ទើប​លោក នុត លី​ឆូ​យ អាចធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​នរណា​ដេញដោល​។

    ច្រក​ផែ កែវផុស គឺជា​ផែ​ក្រុមហ៊ុន​ឯកជន របស់លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ដូច្នេះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយចំនួន ចាំបាច់​ត្រូវតែ​អែបអប ឬ​មានការ​ស្រុះស្រួល​គ្នា ជាមួយ​ម្ចាស់​កំពង់ផែ ទើប​អាច​កាន់តំណែង នៅ​ទីនោះ​បានយូរ ហើយ​ពេលខ្លះទៀត ឈ្មួញ​ដ៏​មានអំណាច ធ្លាប់​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ផែ កែវផុស ជា​អ្នកចាត់ចែង ផ្តល់​ផលប្រយោជន៍ ឲ្យ​ជំនាញ​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅតាម​ទម្លាប់​ចាស់​។ ​លោក នុត លី​ឆូ​យ មិនដែល​ខ្វល់ខ្វាយ​អ្វី​ទេ  ធ្វើយ៉ាង​ណា​ឲ្យ​តែ​គាត់ អាចជួយ​សម្របសម្រួល លួច​បន្លំ​ពន្ធ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​គាត់​អាច​ទទួលបាន​កម្រៃជើងសា និង​ផលប្រយោជន៍ យក​ទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រលូន​ល្អ​បំផុត​។

    គេ​ចង់ឃើញ អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ជាពិសេស​អង្គភាព ប្រឆាំង​អំពើពុករលួយ ត្រួត​ពិនិត្យមើល ការ​ហូរចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​គេ​សង្ស័យថា ទំនិញ​របស់​ឈ្មួញ​ធំៗ​ខ្លះ បង់ពន្ធ​ត្រឹមតែ ៥០​ភាគរយ​ប៉ុណ្ណោះ កើតឡើង​ដោយសារតែ គំនិត​ពុករលួយ របស់លោក នុត លី​ឆូ​យ​។​

    ​រឿង​បែបនេះ កើតឡើង​ដោយសារតែ មានការ​សម្របសម្រួល​និងបើកភ្លើងខៀវ ពី​លោក នុត លី​ឆូ​យ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3871ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន3921ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន523ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន858ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន947ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន522ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន1406ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន723ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន798ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន1414ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែនកម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
    ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1154នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29802នាក់
    ខែនេះ    196880នាក់
    ឆ្នាំនេះ   3272371នាក់
    សរុប   33938617នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 06:17