លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ

ដោយៈ ភ្នំពេញ ថ្ងៃទី 28 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 12:56 នាទី ចំនួនអានៈ 1326

ក្រោម​ការដឹកនាំ​របស់​លោក សំ សុខា កើតមាន​ភាព​អសកម្ម ភាពអនាធិបតេយ្យ​នៃ​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់ បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ គេ​មិនដែល​ឃើញ​ថ្នាក់លើ​ចាត់វិធានការ​កោះហៅ​លោក សំ សុខា ឲ្យ​កែទម្រង់​ភាព​អសកម្ម​ម្តងណា​ឡើយ​។ ពោល​គឺមាន​មន្ត្រី​ស្អាតស្អំ​ច្រើនណាស់​ដែល​ស័ក្តិសម​នឹង​ឡើង​ធ្វើជា​ប្រធាន ​សាខាគយ​ខេត្តកំពត ជំនួស​លោក សំ សុខា ប៉ុន្តែ​មិនអាច​ធ្វើទៅបាន​ក៏​ព្រោះតែ​លោក សំ សុខា ជាមនុស្សមានតម្លៃសម្រាប់​លោក ប៉ែន ស៊ីម៉ន​។​

សមត្ថកិច្ច​ប្រចាំការ​នៅ​ចំណុច​ច្រកព្រំដែន​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច ជាប់​ប្រទេស​យួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក មេ​គយ សំ សុខា បាន​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​មេ​ឈ្មួញ​ធំៗ​នាំចូល​ទិញ​គេចពន្ធ​ពី​ស្រុក​យួន​ រាប់សិប​ឡាន​ក្នុង​មួយថ្ងៃៗ​ដូចជា​ប្រេងឆា​រាប់ពាន់​ប៊ីដុង ទឹក​ត្រចៀកកាំ គ្រឿងឧបភោគ​បរិភោគ​និង​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ប្រភេទ​ទៀត ដោយ​មិនមាន​ការបង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​នោះទេ​។ ទំនិញគេចពន្ធ​ដែល​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក ត្រូវបាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​រ៉ឺម៉ក​ធំៗ​សម្រាប់​ដឹកជញ្ជូន​ឆ្លងកាត់​ ព្រំដែន ដើម្បី​យកមក​ទម្លាក់​នៅ​ខាង​ទឹកដី​ខ្មែរ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ច្រកព្រំដែន ដោយ​គេ​ដាក់​គរ​ពេញ​ចិញ្ចើមផ្លូវ​រង់ចាំ​រថយន្ត​មក​ដឹកជញ្ជូន​ចូល​ទី​រួម​ ខេត្តកំពត​ដើម្បី​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះឡើយ​។​

ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ចូល​ខេត្តកំពត សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ​ ​ជាមួយ​លោក សំ សុខា ដែលជា​មេ​គយ​ដុះ​ស្លែ​ប្រចាំ​ខេត្តកំពត ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​។ បើទោះបីជា​នៅតាម​ច្រកព្រំដែន ឬ​នៅតាម​ដងផ្លូវ​មាន​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ និង​គយ​ចល័ត​ឈរជើង​យ៉ាងច្រើន​ស្អេកស្កះ​ក៏ដោយ ប៉ុន្តែ​ជំនាញ​គយ​អស់ទាំងនោះ​បានត្រឹមតែ​នាំគ្នា​ដេក​ចង​អង្រឹង​ដាក់​ ប៉ុស្តិ៍​ជជុះ​ចាំ​កោសរូស​គាប​ជំរិត​ប្រជាពលរដ្ឋ​ឬ​ឈ្មួញ​តូចតាច​ឲ្យ​ចូល​ បង់លុយ​តាមរបៀប​ពុករលួយ​ប៉ុណ្ណោះ​។ សម្រាប់​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​ចូល​ ខេត្តកំពត ជំនាញ​គយ​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​គេ​ដឹងថា លុយដុំៗ​ត្រូវបាន​ឈ្មួញ​បង់​ជូន​លោក សំ សុខា ដែលជា​មេ​គយ​ធំ​ហើយ​គយ​ចល័ត ឬ​មេ​គយ​ប្រចាំ​ច្រកទ្វារ បានត្រឹមតែ​ស៊ីប្រាក់ខែ​រដ្ឋ និង​ទទួលបាន​របប​ដែល​លោក សំ សុខា បន្តក់​ឲ្យ​ប៉ុណ្ណោះ មិនមាន​ឆន្ទៈ​បង្ក្រាប​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ឲ្យ​ស្របតាម​គោលនយោបាយ ​កែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ​។​

ការរកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​របស់​ក្រុម​ឈ្មួញ ឆ្លងកាត់​ខេត្តកំពត សុទ្ធ​តែមាន​ភាគហ៊ុន របស់​ជំនាញ​គយ​ដែល​គេ​និយម​ហៅថា ហ៊ុន​ខ្យល់ តាមរយៈ​កា​រស​ម្រយ​សម្រួល​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ ទំនិញគេចពន្ធ​តាមតែ​អំពើ​ចិត្ត​។ សមត្ថកិច្ច​និង​មន្ត្រី​ដទៃទៀត​ដែលមាន​វត្តមាន​ប្រចាំការ​នៅ​ចំណុច​ព្រំដែន​ ក៏ដូចជា​សមត្ថកិច្ច​ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​មិនដែល​ហ៊ាន​ ប៉ះពាល់ ឬ​សុំ​ឆែកឆេរ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​ទាំង​នោះទេ ព្រោះ​គេ​ដឹងថា លោក​មេ​គយ សំ សុខា ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​ ចិត្ត​ រួចហើយ ដូច្នេះ​សមត្ថកិច្ច​ដទៃទៀត​គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ មិន​ហ៊ាន​ប៉ះពាល់​ទេ ក្រៅពី​ការ​លា​បាតដៃ​សុំ​ប្រាក់​ពី​ក្រុម​ឈ្មួញ​គ្រាន់​នឹង​យកទៅ​បង្គ្រប់​ ថ្លៃ​បាយ​។​

គេ​ចង់ឃើញ​លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​ពិនិត្យមើល​ឡើងវិញ​ផង​ពី​ភាពអនាធិបតេយ្យ​នៃ​ ការហូរចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​កើតឡើង​ពី​ ការឃុបឃិត​បិទ​ភ្នែក​របស់លោក សំ សុខា នាំ​ឲ្យ​មានការ​បំផ្លាញ​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ មួយខែៗ​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​ពី​ភាពអនាធិបតេយ្យ​នៃ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ឃុបឃិត​ដឹកទំនិញ​គេចពន្ធ​មកពី​ស្រុក​យួន​ចូល​ខេត្តកំពត​ដោយ​គ្មាន​ ការត្រួតពិនិត្យ ឬ​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់ ដែល​កើតឡើង​ដោយសារតែ​គំនិត​ពុករលួយ​របស់​លោក សំ សុខា នោះទេ​ ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1748ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1604ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1393ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1358ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2111ដង ចាងហ្វាងកាសែតម្នាក់ត្រូវបានតុលាការចេញដីកាកោះឱ្យចូលបំភ្លឺ   អាន1678ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1528ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន1968ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1637ដង ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)   អាន3956ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7970នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    35823នាក់
ខែនេះ    344991នាក់
ឆ្នាំនេះ   2355530នាក់
សរុប   51715456នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 13:03