ព័ត៌មានក្ដៅ

    ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់

    ដោយៈ FaceBook ខេត្ត​តាកែវ ថ្ងៃទី 05 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 679

    ដោយ​សា​ប្រ​ព័ន្ធ​ច្បាប់​ធូរលុង​នៅ​កម្ពុជា​ បណ្តាល​អោយ​មនុស្ស​មួយ​ចំ​នួន​តែង​តែ​ប្រ​ព្រឹត្តិ​អំ​ពើរ​ពុក​រលួយ អ្នក​ខ្លះ​អាង​ខ្នង​ អាង​អំ​ណាច​ ប្រើ​ឈ្មោះ​ជា​អ្នក​ធំ​យក​ទៅ​រក​ស៊ី​ខុស​ច្បាប់ ដូចជា​កាប់​ឈើ​ ដឹក​ឈើ​អត់​ច្បាប់ ឈូសឆាយ​ដី​ព្រៃ ជីក​កកាយយក​រ៉ែ យក​ថ្ម គ្មាន​ច្បាប់​ទំ​លាប់​ ឬ​បំ​ពាន​លើស​ពី​ច្បាប់​កំ​ណត់​ ដែល​ទង្វើ​ទាំង​នេះ​ត្រូវ​បាន​មហាជន​រិះ​គន់​ថា វា​ជា​ទំ​លាប់​របស់​អ្នក​ធំ​នៅ​កម្ពុជា។

    យោ​ង​តាមប្រ​ភព​ព័ត៌មាន​តាម​​បណ្តាញ​សង្គមប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​​បាន​អោយ​ដឹង​ថា កង​កម្លាំង​វិ​ស្វ​កម្ម ដែល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ផ្កាយ​៣ ប៉ុល-សុគន្ធ នៅ​តែ​បន្ត​គាស់​កកាយ​យក​ថ្ម​ពី​ភ្នំ​ជី​សូរ​ ដែល​ជា​រម​ណីយ​ដ្ឋាន​ប្រ​វត្ដិ​សាស្ដ្រ ដែលមានប្រាសាទបុរាណជាយូរលង់ ណាស់មកហើយ ដោយ​មិន​ខ្វល់​ពី​ការ​បំ​ផ្លាញ​​ប្រាសាទ​បុរាណ ជាសម្បត្តិបេ​តិក​ភណ្ឌ​ជាតិនោះទេ។

    គួរំលឹក​ឡើង​វិញ​ថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុន ប៉ុល សុគន្ធ បានប្រើគ្រឿងចក្រ ជីកកកាយយកដីថ្ម ទៅ​ធ្វើ​ផ្លូវ​កៅស៊ូមួយ​ខ្សែ មានចំងាយ ២៤គីឡូម៉ែត្រ ពីស្រុកព្រៃកប្បាស ដល់ប្រាសាទភ្នំដា ស្រុកអង្គរបុរី ។

    ចំណែក​ខាងអាជ្ញាធរមូលដ្ឋាន បានចេញមុខមកហាមឃាតរ់ពេលប្រជាពលរដ្ឋប្រត្តិកម្មខ្លាំង កាលពីថ្ងៃទី១៩ ឧសភា ហើយបានបញ្ជាក់ថា ក្រុមហ៊ុន ប៉ុល សុគន្ធ នេះពុំមានច្បាប់ឬលិខិត បញ្ជាក់ពី ការធ្វើអាជីវកម្ម កាយភ្នំជីសូរនោះឡើយ ហើយមូលហេតុ ដែលក្រុមហ៊ុន ប៉ុល សុគន្ធ ជីកកកាយដីបាន ដោយ​សារ​អាជ្ញាធរ​ស្រុក​ ជាប់​រវល់ការ​ងារ​ច្រើន។

    យ៉ាងណាក៏ដោយ ក្រោយពេលចុះទៅ ឃាត់គ្រឿងចក្រ ខាងក្រុមហ៊ុន បាននាំមន្ដ្រីពាក់ព័ន្ធ ទៅ​ទទួល​ទាន​អា​ហារ​ ហើយគ្រឿងចក្រ​ក៏បានបន្ដសកម្មភាព ជីកកាយដីនិងថ្ម ជាធម្មតា​ឡើងវិញ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ មិន​ឈូស​ឆាយ​ជីក​កកាយ នៅ​តំ​បន់ដែល​ហាម​ឃាត់​ទៀត​ទេ។

    ពាក់ពន្ធ​ករណី​ខាង​លើ​នេះ ប្រជាពលរដ្ឋបានរិះគន់ធ្ងន់ៗទៅលើ​មន្រ្តីអាជ្ញាធរថា ប្រ​ព្រឹត្តិ​អំ​ពើ​ពុករលួយ បំ​ផ្លាញ​​​​ជាតិ ឃុប​ឃិត​ជា​មួយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​។​

    ពល​រដ្ឋ​ក៏​បាន​សំណូមពរទៅ​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ក្រ​សួង​រ៉ែ និង​ថាមពល មេត្តា​ចាត់​វិធានការជាបន្ទាន់ ចំពោះក្រុមហ៊ុន ប៉ុល សុគន្ធ រួមទាំងមន្រ្តីចូលដៃទាំងនេះ​អោយ​ទាន់​ពេល​វេលា ព្រោះបើ​មិន​ធ្វើដូច្នោះ​ទេ ពល​រដ្ឋ​បារម្ភណ៍ថា លោកផ្កាយ៣ ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​នេះ​មិន​យូរ​មិន​ឆាប់នឹងអាច​​មក​ជីក​រំ​លើង​យក​ថ្ម​ទៀត​រហូត​ប្រាសាទ​បុរាណ​ភ្នំជីសូរ​សម្បត្តិ​បេតិក​ភណ្ឌ​ជាតិ​នេះ​រំ​លំ​ ឬរាប​ដល់​ដី​មិន​ខាន។

    អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ ពី​លោក​ផ្កាយ​៣​ ប៉ុល-សុគន្ធ បាន​ទេ​ពាក់​ព័ន្ទ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើនេះ ព្រោះ​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន993ដង បុណ្យចូលឆ្នាំខ្មែរ   អាន9102ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន445ដង វប្បធម៌~អរិយធម៌   អាន21551ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន1255ដង ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន796ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន800ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន544ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន642ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន722ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំងបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀនលោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយមមន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
    សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6307នាក់
    ម្សិលមិញ    9117នាក់
    សប្ដាហ៍នេះ    84967នាក់
    ខែនេះ    325425នាក់
    ឆ្នាំនេះ   1358711នាក់
    សរុប   32024957នាក់
    ថ្ងៃទី 23 ខែ 03 ឆ្នាំ 2019 ម៉ោង 21:26