ព័ត៌មានក្ដៅ

    អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន

    ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 10:26 នាទី ចំនួនអានៈ 891

    ជីវិត​អ្នក​​​ប្រ​កប​របរ ​រត​តាក់​ស៊ី​ដឹក​ភ្លៀវ​ទេស​ចរណ៍​មិន​មែន​ជា​អ្នក​មាន​ផ្ទះ​ធំ ទ្រ​នុំ​ខ្ពស់​អី​នោះ​ទេ ជីវភាព​បាន​ព្រឹក​ខ្វះ​ល្ងាច រក​មួយ​រដូវ​ ដេក​ស៊ី​មួយ​រដូវ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ការ​ចំ​ណាយ​ផ្សេង​ៗដូចជា​​ថ្លៃចត​ឡាន ចត​រឺម៉ក រង​ចាំ​ភ្ញៀវ​ចេញ​ពី​ប្រាសាទ​ ដែល​ជា​បន្ទុក​បន្ថែម​ទៅ​លើ​ជី​ភាព​ក្រី​ក្ររបស់​ពួកគេ។

    បើ​តាម​សេច​ក្តី​រាយ​ការណ៍​ពី​បង​ប្អូន​អ្នក​ដឹក​ភ្លៀវ​ទេសចរណ៍​ ដោយ​រថ​យន្ត​ និង​រឺ​ម៉ក​កង់​បី ប្រ​ចាំ​ខេត្ត​សៀម​រាប បាន​អោយ​ដឹង​ថា មាន​ចំ​ណតរថ​យន្ត​​២កន្លែង​ដែល​យក​លុយ​ជា​រៀង​រាល់​ថ្ងៃ​នោះ​គឺ ចំ​ណត​មុខ​ប្រា​សាទ​បន្ទាយ​ស្រី ក្នុង​ស្រុក​បន្ទាយ​ស្រី និង​ចំ​ណត​ភ្នំ​ក្បាល​ស្ពាន ក្នុង​ស្រុក​បន្ទាយ​ដូច​គ្នា។ ពួក​គា​ត់និយាយ​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា ពួកគាត់​មិន​​ពេញ​ចិត្ត​បង់​លុយ​ថ្លៃ​​ចត​ឡាន​​នៅ​ប្រាសាទ​ទាំង​២​ខាង​លើ​នេះទេ។ ពួក​គាត់​បន្តថា ចំ​ណត​ទាំង​២​កន្លែង​ខាង​លើ​នេះ​អង្គុយ​ចាំ​យក​តែ​លុយ​ជា​រៀង​រាល់​ថ្ងៃ តែ​កន្លែង​ចត​ឡាន​មិន​មាន​ដំ​បូល​នោះ​ទេ គឺ​ចត​ឡាន​​កណ្តាល​ថ្ងៃ​ក្តៅ​ហួត​ហែង ស្ទើ​ឆេះ​ឡាន​អស់​ទៅ​ហើយ។​

    ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ​បាន​ត្អូញ​ត្អែថា ពួក​គាត់​មាន​ជី​វភាព​លំ​បាក​ទើប​នាំ​គ្នា​មក​រត​តាក់​ស៊ី រត​រឺ​ម៉ក ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ  ហើយ​រដូវ​ភ្លៀវ​ច្រើន​មាន​តែ​ប្រ​ហែល​៤​ខែ​ប៉ុណ្ណោះ​គឺ​គិត​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ ខែ​គុម្ភៈ ឯរដូវ​អត់​ភ្លៀ​វ​គឺ​ដេក​ស៊ី​ ជួន​កាល​អត់​អី​ស៊ី​ខ្ចី​លុយ​អង្គការ​ចាយ​សិន​រង​ចាំ​រដូវ​ភ្ញៀវ​ច្រើន​ឆ្នាំ​ក្រោយ​មក​ដល់​ចាំ​រក​លុយ​សង​គេ​វិញ តែ​​ថ្នាក់​ដឹក​នាំ​ខេត្ត​មើល​មិន​ឃើញ​ពី​ទុក្ខ​លំ​បាក​នេះទេ មិន​ត្រឹម​តែ​មិន​បាន​ជួយ​ ថែម​ទាំ​ងជាន់កអ្នក​ក្រ​​​ អោយ​កាន់​តែ​ក្រ​ថែម​ទៀត​។

    ក្រុម​អ្នក​ដឹក​ភ្លៀវ​ទេស​ចរណ៍​ខាងលើ សំនូម​ពរ​ទៅ​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ថ្មី មេត្តាបញ្ឈប់​ការ​យក​លុយ​ថ្លៃ​ចំណត​ពី​អ្នក​អ្នក​ដឹក​ភ្ញៀវ​ទេស​ចរណ៍​នៅ​ខេត្ត​សៀម​រាប​ទៀត​ទៅ ​ព្រោះ​លុយ​ទាំង​នោះ​វា​មិន​អាច​យក​ទៅ​អភិវឌ្ឈន៍​ប្រ​ទេស​ជាតិ​បាន​ទេ តែ​បើ​មិន​យក​ពី​អ្នក​ដឹក​ភ្ញៀវ​ទាំង​អស់​នេះ នោះ​វា​អាច​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ពួក​គាត់​បាន​ខ្លះដែរ ព្រោះ​លុយ​នេះ​សំ​រាប់​អ្នក​មាន​គឺ​វាតិច​ណាស់​ តែ​សម្រាប់​អ្នក​ក្រ​គឺ​ច្រើន​គួរសមដែរ។

    អ្នក​យក​ព័ត៌យើង​មាន​បាន​ធ្វើ​ការ​សាក​សួរ​ទៅ​អ្នក​អង្គុយ​ចាំ​ទា​លុយ​ថ្លៃ​ចត​ឡាន​ រឺ​ម៉កកង់​បី​ នៅ​ចំណត​ទាំង​២​ខាង​លើ តែ​ពួក​គេ​ហាក់​ព្យា​យាម​លាក់​បាំង​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ទេ ពួក​គេ​ឆ្លើយ​ថា មិន​ស្គាល់​ថៅ​កែ​ ឬមេ​ដែល​អោយ​យក​ថ្លៃ​ចំ​ណត​នោះ​ទេ គ្រាន់​តែ​ប្រ​មូល​លុយ​បាន​មាន​អ្នក​មក​យក​ជា​រៀង​រាល់​ថ្ងៃពី​ពួកគេ​។

    ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជ​ការ​ម្នាក់​នៅ​ភ្នំ​ប្រាសាទ​ក្បាល​ស្ពាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា លុយ​ថ្លៃ​ចំណត​ទាំង​នេះ​គឺ​យក​ទៅ​ថ្វាយ​ជូន​លោក​ចៅ​ហ្វាយ​ស្រុក​ប្រាសាទ​បន្ទាយ​ស្រី ខេត្ត​សៀម​រាប​។ លោក​បន្តថា រឿង​លុយ​ទាំង​អស់​នេះ​យក​ជូន​សាលា​ខេត្ត​ ឬ​ចូល​ជា​ថវិការ​រដ្ឋ​ ឬ​ចូល​ហោប៉ៅ​បុគ្គល​ នោះ​លោក​ពុំ​បាន​ដឹង​ច្បាស់​ទេ។

    បញ្ជាក់៖ តំលៃ​ចតឡាន និង​រឺម៉ក​គឺ ម៉ូតូ៥រយរៀល រឺម៉កកង់​បី​១ពាន់​រៀល ឡាន​តូច២ពាន់​រៀល​ ឡាន​ធំ​៤ពាន់​រៀល។ ជំ​រក​គ្មាន​ អាច​មាន​ដើម​ឈើ​១ដើម​ ឬ២ដើម​ ដណ្តើម​ប្រ​ជ្រៀត​គ្នាចត។ គុណវិបត្តិ​គឺ ក្តៅឡាន​ ប្រេះ​ថ្នាំ ចំ​ណាយ​ពេល​យូ​ក្នុង​ការ​បញ្ឆេះ​អោយ​ត្រ​ជាក់ ខាត​លុយ​ ខាត​ពេល​វេលា បន្ថែម​ភាព​ក្រី​ក្រដល់​អ្នក​រត​តាក់​ស៊ី។

    យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​បាន​ទេនៅ​ថ្ងៃនេះ​ ព្រោះ​ទូរ​ស័ព្ទមិន​ចូល​៕ ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន800ដង ធីសុវណ្ណថាប៉ះជាមួយយ៉ុងខេមរា នៅក្បែតុលាការឬរាជធានីភ្នំពេញ(មានវីដេអូ)   អាន768ដង បរិយាយថ្ងៃនេះ៖ រដ្ឋាភិបាលគួរតែបិតក្រុមហ៊ុនរថយន្តក្រុងដែលយកថ្លៃហួសហែតពេលបុណ្យទាន   អាន615ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1476ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន1360ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន478ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន645ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន670ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន862ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1202ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
    លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរយោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      832នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    54472នាក់
    ខែនេះ    221550នាក់
    ឆ្នាំនេះ   3297041នាក់
    សរុប   33963287នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 04:53