ព័ត៌មានក្ដៅ

    បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង

    ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 02:13 នាទី ចំនួនអានៈ 719

    គេ​សង្កេត​ឃើញ​ថា តាំង​ពី​លោក​កើត​វណ្ណារ៉េត ឡើង​កាន់​តំ​ណែង​ជា​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ បទ​ល្មើស​ព្រៃ​ឈើ​ហាក់​មាន​ការ​បង្រ្កាប​យ៉ាង​ក្តៅ​គគុគគួរ​អោយ​កត់​សម្គាល់។

    ជាក់​ស្តែងនៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង​៩ព្រឹកនេះ លោក លី-សុផា  នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើស្តីទី ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប បាន​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​គោ​យន្ត​កែ​ច្នៃដឹក​ឈើ​អត់​ច្បាប់​មួយ​គ្រឿង ក្រោម​បញ្ជា​របស់​លោក​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប និង​លោក កើត​-វណ្ណារ៉េត ព្រះ​រាជអាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប នៅ​ចំ​ណុច​ភូមិ​ព្រៃខ្នុរ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន។

    តាម​ប្រ​ភព​ច្បាស់​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ម្ចាស​គោយន្ត​ដឹក​ឈើ​ខាង​លើ​មាន​ឈ្មោះ ចិត្រ ភេទ​ប្រុស អាយុ​ប្រហែល​ ជាង​៣០​ឆ្នាំ មាន​អាស័យ​ដ្ឋាន​ភូមិ​ព្រៃ​ខ្នុរ​ខាង​លើ។ ពល​រដ្ឋ​បន្តថា លោក​ចិត្រ​ដឹក​ឈើ​ពី​ចំ​ណុច​ភូមិ​អូរកូនតឹង ឃុំស្រែណូយ យក​ទៅ​លក់​ចែក​ចាយ​នៅ​ស្រុក​វ៉ារិន ស្រុក​ស្រី​ស្នំ ស្រុក​ពួក ខេត្ត​សៀម​រាប។ ពល​រដ្ឋ​បន្ត​ទៀត​ថា លោក​ចិត្រ​ដឹក​ឈើ​ស្ទើ​ជា​រៀង​រាល់​ថ្ងៃដោយ​មិន​មាន​សមត្ថ​កិច្ច​ណា​គេ​អើពើ​នោះទេ ដោយ​ពួកគាត់​សង្ស័យ​ថា ប្រ​ហែល​ជាមាន​ការ​ត្រូវ​រូវ​គ្នារវាង​អ្នក​រក​ស៊ី​ និង​សមត្ថ​កិច្ចពាក់​ព័ន្ទ។

    ប្រ​ភព​ពី​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នៅ​ឃុំ​ស្រែណូយ​បាន​បង្ហើប​ដែរថា លោក​ចិត្រ មិន​ត្រឹម​តែ​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​នោះ​ទេ ថែម​ទាំងយក​រថ​យន្ត​ពណ៍​ត្រេ​អ៊ី ពាក់​ស្លាក់​លេខ​ ខេមរភូមិន្ទ 2-9740 បើ​ក​កាង​ និង​រត​ការ​ឈើ​តាម​ដង​ផ្លូវ ដែល​រថ​យន្ត​ខាង​លើ​ជា​រថ​យន្ត​របស់​រដ្ឋ និង​ជា​កម្ម​សិទ្ធ​របស់​កង​ទ័ព។ ពួក​គាត់​បន្ថែមថា ទង្វើ​បែប​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ទូ​ទៅ​គេ​រិះ​គន់​ថា យក​រថ​យន្ត​កង​ទ័ព​ទៅ​រត​ការ​ឈើ​បែប​នេះធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សេចក្តី​ថ្លៃ​ថ្លូរ​របស់​អង្គភាព​កង​ទ័ព​ដែល​ជា​អង្គភាព​ធ្លាប់​តែមាន​គេរឈ្មោះ​ស្អាត​ស្អំ។

    យោង​តាម​ប្រ​ភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវ​ការណ៍​​បាន​លួច​បង្ហើប​ថា លោក​ចិត្រ​ កំពុង​រត​រក​ធ្វើ​ឯក​សារ​ពី​អាជ្ញាធរ​ បញ្ជាក់ថា ឈើ​របស់​គាត់​ជា​ឈើ​ទិញ​ទុក​ធ្វើ​ផ្ទះ បន្ទាប់​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​ស្រែ​ណូយចាប់​យក​ឈើ​ និង​គោយន្ត​កែ​ច្នៃទៅ​ដាក់​ទុក​ជា​វត្ថុតាង​នៅ​ឯសង្កាត់នៅ​ព្រឹក​នេះ។

    ពល​រដ្ឋ​ឃុំ​ស្រែ​ណូយ​សាទរ​ចំ​ពោះ​រដ្ឋ​បាល​ព្រៃ​ឈើ និង​តុលាការ​ ដែល​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ ព្រោះ​កន្លង​មក​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​រូប​នេះ (លោកចិត្រ) អួត​ក្អេង​ក្អាង​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ឈើ​របស់​គេ​ទេនៅ​ទឹក​ដី​ខេត្ត​សៀម​រាបនេះ។

    នៅ​រសៀល​ថ្ងៃដដែលនេះលោក លី-សុផា នាយរង​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្តីទីឃុំស្រែ​ណូយ​បាន​អោយ​ដឹង​ថា ឈើ​ដែល​ចាប់​បាន​ខាង​លើ​ខាង​រដ្ឋ​ព្រៃ​ឈើ​បាន​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ ឯគោ​យន្ត​កែ​ច្នៃ​ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជួន​ ម្ចាស​សុំ​បង់​ពិន័យ​អន្តរ​កាល​នៅ​ឯ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស​ ឬ​ដឹក​ឈើ​ខុស​ច្បាប់​បន្ត​ទៀត។

    លោក​ ចិត្រ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ខាង​លើ​​បានឆ្លើយ​ដោះ​សារ​​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី​១៨​នេះ​ថា លោក​ដឹក​ឈើ​តែ​១ម៉ែត្រគូប យក​មក​ធ្វើ​ផ្ទះ​សោះ​អ្នក​កាសែត​ទៅ​ថត​រូប​ហៅ​មេព្រៃ​អោយ​ទៅ​ចាប់អស់រលីង។ លោក​ចិត្រ​បន្ត​ថា លោក​ឈប់​ដឹក​ទៀត​ហើយ បើ​ឃើញ​ដឹក​ទៀត​សូម​អោយ​សមត្ថ​កិច្ច​ចាប់ចុះ។​

    អ្នក​យក​ព័ត៌​មាន​បីនាក់​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ឈើនៅ​លើ​រថ​យន្ត​ខាង​លើ​គឺ​នៅ​សល់​តែ​ពាក់​កណ្តាល​ទេ ឯពាក់​កណ្តាល​ទៀតត្រូវ​បាន​លោក​ចិត្រ​ប្រើ​កម្មករ​ អោយ​ទំលាក់ចុះ​នៅ​ព្រៃ​ក្រោយ​ផ្ទះ​របស់​គាត់មុន​មេ​ព្រៃ​ទៅ​ដល់។ ពួក​គាត់​បន្ថែម​ថា លោក​ចិត្រ​ជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែយូរ​ហើយ មិន​មែន​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះ​នោះ​ទេ ហើយ​ឈើ​ដែល​មេ​ព្រៃ​ចាប់​ខាង​លើ​នេះ​ បើ​សរុប​ទាំង​នៅ​លើ​គោយន្ត​ និង​ឈើ​ដែល​បាន​ទំលាក់​ចុះ​មុន​មេព្រៃ​ទៅ​ដល់​នោះ​វា​មាន​ចំ​នួន​ប្រហែល​១០​ម៉ែត្រ​គូប មិន​មែន​១ម៉ែត្រ​គូប​ទេ(​សូម​មើល​រូប​ភាព)​៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1176ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន948ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1827ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2423ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន671ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន730ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1352ដង លោក ប៉ែន​ សំ​អា​ត ​មាន​ជំនា​ញ​ប្រមូ​ល​លុយជួន​ថ្នាក់​លើ​និងត្រូវ​ឡើង​ជំនួ​សតំ​ណែង ​លោកប?...    អាន686ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន852ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន613ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះបន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី-ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិតបន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសាយោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      13394នាក់
    ម្សិលមិញ    16289នាក់
    សប្ដាហ៍នេះ    103688នាក់
    ខែនេះ    294067នាក់
    ឆ្នាំនេះ   2945511នាក់
    សរុប   33611757នាក់
    ថ្ងៃទី 21 ខែ 07 ឆ្នាំ 2019 ម៉ោង 23:47