លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ បទ​ល្មើស​នេសា

ដោយៈ ជួឹខ្មែរ សៀមរាប ថ្ងៃទី 18 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 09:46 នាទី ចំនួនអានៈ 1732

លោក ទៀ វិញ យក​ឥទ្ធិពល​អំណាច​បងប្រុស របស់គាត់​គឺ​លោក ទៀ បាញ់ ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មក​ប្រើ ​ជានិច្ច ហើយ​ចាត់ចែង​ការងារ តាម​បែប​​អត្តនោម័ត ធ្វើ​ឲ្យ​នាយទាហាន​ជាច្រើននាក់ ដែល​គ្មាន​ខ្សែ​ទុយោ​ខ្នងបង្អែក ទទួលរង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង ចំពោះ​អំពើ​បក្ខពួកនិយម និង​ការតែងតាំង​មន្ត្រី​មិន​ត្រឹមត្រូវ តាម​ជំនាញ​សមត្ថភាព ដូចជា​ករណី​តែងតាំង​លោក កាន់ កៅ ជា​មេ​ឈ្មួញ​រកស៊ី​រត់ពន្ធ​ប្រេងសាំង ដ៏​ល្បីឈ្មោះ​ប្រចាំ​ដែនសមុទ្រ ឲ្យ​ពាក់​ផ្កាយ​១ កាន់​ផ្នែក​គណនេយ្យ​កងទ័ពជើងទឹក និង​ការតែងតាំង​កូនប្រុស​របស់គាត់​ឈ្មោះ ទៀ សុខា ឲ្យ​ពាក់​ផ្កាយ​២ កាន់​តួនាទី​ជា​ប្រធាន​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ​។

​​អំ​ពើ​ពុក​រលួយ ក្រោម​​ការ​ចាត់​ចែង​​រប​ស់​លោក ទៀ វិញ ដែល​​នាំ​​ឲ្យ​​ពល​ទា​ហាន នាយ​ទាហាន​​ក្នុង​​អង្គ​ភាព ​​កង​ទ័ព​ជើង​ទឹក ជា​ច្រើននាក់​​មិន​​សប្បាយ​ចិត្ត កាន់​តែ​​រីក​​រាល​ដាល​​ធំ​ឡើង ដែល​​រហូតមក​​ ដល់ពេលនេះ គេ​មិនទាន់​ឃើញ​ក្រសួង​​ការពារ​ជាតិ ឬ​​អគ្គ​មេ​បញ្ជា​ការ​​ក​ង​ទ័ព​​ជាតិ យកចិត្ត​ទុកដាក់​ដោះស្រាយ​ភាព​អសកម្ម ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព កងទ័ពជើងទឹក នៅឡើយ​ទេ ធ្វើ​ឲ្យ​លោក ទៀ វិញ ចេះតែ​មានឱកាស តែងតាំង​បក្ខពួក​របស់ខ្លួន ដែល​គ្មាន​សមត្ថភាព គ្មាន​អតីតភាព​ការងារ ឲ្យ​កាន់តំណែង​ធំៗ​ផ្ទុយ​ពី​ក្រឹត្យក្រម​រដ្ឋបាល​។​ ​

​ ​ នាយទាហាន​មួយចំនួនទៀត បាន​លើកឡើងថា ពួកគាត់​បាន​ចូល​បម្រើ​ការងារ ក្នុង​ក្របខ័ណ្ឌ​កងទ័ពជើងទឹក រយៈពេល​៣០​ឆ្នាំ​មកហើយ ខ្លះ​ពាក់​ត្រឹម​ស័ក្តិ​៣​ប៉ុណ្ណោះ ហើយ​អ្នក​ខ្លះទៀត​មានសំណាង​ពាក់​ស័ក្តិ​៥ ប៉ុន្តែ​គ្រាន់តែ​ពាក់​ស័ក្តិ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​គ្មាន​តួនាទី​មុខតំណែង​អ្វី​ទេ​។​

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បានលើកឡើង​ផងដែរ​ថា លោក ទៀ សុខា ដែល​ឡើងបុណ្យស័ក្តិ​តាម​ លោក ទៀ វិញ ដែលជា​ឪពុក​មាន​សិទ្ធិអំណាច​ធំធេង ក្នុងការ​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ ចូល​ដែនសមុទ្រ​កម្ពុជា គ្មាន​នរណា​ហ៊ាន​បង្រ្កាប ​។

ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន ប្រេងសាំង​គេចពន្ធ មកពី​តំបន់​កោះរ៉ុង កោះ​ខ្យង ក្នុង​មួយថ្ងៃៗ​រាប់ពាន់​តោន ចូល​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ ការ​កាប់​បំផ្លា​ញ​ព្រៃឈើ​តាម​ដែន​កោះ ក៏ដូចជា​ការឃុបឃិត​ឲ្យ​ទូក​នេសាទ របស់​ជនជាតិ​ថៃ វៀតណាម ចូលមក​ធ្វើ​អាជីវកម្ម​ក្នុង​ដែនសមុទ្រ​ខ្មែរ រួមទាំង​ការដឹកជញ្ជូន​ទំនិញ​គេចពន្ធ ឆ្លងកាត់​ដែនសមុទ្រ មិនដែល​ហ៊ាន​រំលង​លោក ទៀ សុខា នោះទេ ហើយ​នៅពេល​ផ្នែក​សន្តិសុខ​លំហ​សមុទ្រ មិន​បង្ក្រាប​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ទាំងនោះ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដទៃទៀត គ្រាន់តែ​ជា​ជើង​ក្រោយ​ប៉ុណ្ណោះ​។​អំពើពុករលួយ​ដែល​លោក ទៀ សុខា រួម​ដៃ​ជាមួយ​លោក កាន់ កៅ ឃុបឃិត​ឲ្យ​មាន​បទល្មើស នៅក្នុង​ដែនសមុទ្រ​កម្ពុជា មិនមែនជា​រឿង​ធម្មតា​ទេ ដែល​ទាមទារ​ឲ្យ​អង្កភាពអំពើពុករលួយត្រួតពិនិត្យមើល​ឡើងវិញ​ផង​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2009ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1468ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន1689ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1420ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន754ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1625ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1507ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1477ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1598ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន1770ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4799នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    43841នាក់
ខែនេះ    353009នាក់
ឆ្នាំនេះ   2363548នាក់
សរុប   51723474នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 08:16