ព័ត៌មានក្ដៅ

    មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ

    ដោយៈ សៀមរាប ថ្ងៃទី 19 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 03:39 នាទី ចំនួនអានៈ 736

    សកម្ម​ភាព​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​​ស្វាយ​លើ​យក​មក​លក់​ចែក​ចាយ​តាម​ដែ​ប៉ូ​ឈើ​ ក្នុង​ខេត្ត​សៀម​រាប ​ជា​យូ​រ​ឆ្នាំ​ណាស់​មក​ហើយដែល​ពុំ​ធ្លាប់​មាន​ការ​បង្ក្រាប​ទាល់​តែ​សោះ​នោះ​ ឥឡូវ​ហាក់​មា​ន​ការ​ប្រែ​ប្រួល​ចម្លែក​ ស្រាប់​តែ​​ឃើញ​មេ​ព្រៃ​ចុះ​ចាប់​រថ​យន្ត​ដឹក​ឈើ​​ទាំង​នោះទាំង​ទឹក​មុខ​ក្រៀម​ក្រំ ​​ក្រោម​ការ​បញ្ជា​របស់​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី។

    ម៉ោង​៤​ទាប​ភ្លឺ​លឺ​សំ​លេង​មាន់​រងាវ​កឺតៗនាថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ២០១៤នេះ លោក​ កើត-វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ បាន​បញ្ជា​អោយ​លោក​ សំរិទ្ធសុខុន ព្រះ​រាជា​អាជ្ញារង​តំ​ណាង​អយ្យ​ការ សហការ​ជាមួយ​កម្លាំង​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្តសៀម​រាប ​ចុះ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​លេខ​២ខុស​​ច្បាប់​​៣​គ្រឿង ហើយបាន​​បញ្ជូន​វត្ថុតាង(ឈើ) និង​​មធ្យោ​បាយ​ដឹក​ជញ្ជូន​(រថយន្ត៣គ្រឿង) យក​ទៅ​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើបន្ទាយ​ស្រី​ ក្នុង​ភូមិ​ព្រះ​ដាក់​ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀម​រាប។

    យោង​តាម​សម្តី​របស់​​លោក​ លឹង្គ-សុខា មន្រ្តី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​សៀម​រាប បាន​អោយ​ដឹក​ថា រថ​យន្ត​ខាង​លើ​ដឹក​ឈើ​​ប្រ​ភេទលេខ​២ តាមច្បាប់​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​ ឈើ​ដែល​ជា​វត្ថុតាង​គឺ​ត្រូវ​រឹប​អូស​ទុក​ជា​សម្បត្តិ​រដ្ឋ ចំ​ណែក​ឯរថ​យន្ត​ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ម្ចាស​អាច​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ ដោយ​បង់​ពិន័យ​អន្តរ​កាល​យក​រថ​យន្ត​ទៅ​វិញ​តាម​ផ្លូវ​ច្បាប់។

    ប្រ​ភព​ព័ត៌មាន​ពី​ប្រ​ជា​ពល​រដ្ឋ​សុំ​មិន​បញ្ជេញ​ឈ្មោះ​បាន​អោយ​ដឹក​ថា រថ​យន្ត​ដឹក​ឈើ​ដែល​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ចាប់​ខាង​លើគឺ​ជា​របស់​ ចែ​ផល្លី អាយុ​ប្រ​ហែល​ជាង​៥០​ឆ្នាំ គាត់​ដើរ​ប្រ​មូល​ទិញ​ឈើ​នៅ​ស្រុក​ស្រ​យ៉ង​កោះកែរ្តិ៍ ស្រុក​ស្វាយ​លើ ដឹក​ជា​រៀង​រាល់​យប់​ចូល​ក្រុង​សៀម​រាប ដោយ​មិន​មាន​ច្បាប់​បង់​ពន្ធ​ជូន​រដ្ឋ​នោះ​ទេ។ ប្រភព​បន្តថា ចែ​ផល្លី​ ដើរ​អួត​ក្អេង​ក្អាងថា គាត់​បាន​បង់​លុយ​អោយ​មេ​ព្រៃ​គ្រប់​លំ​ដាប់​ថ្នាក់​តាម​ដង​ផ្លូវ ជា​ពិសេស​លោក​ យ៉ាន់-ស៊ី​វ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​តែ​ម្តង ​ទើប​គាត់​អាច​រក​ស៊ីបាន​ ហើយ​ម្យ៉ាង​ទៀត​គាត់​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​រថ​យន្ត​របស់​គាត់ទេ ព្រោះ​គាត់​ក៏មាន​សាច់​ញាតិ​ធ្វើ​ការ​ធំ​ដែរ។ ប្រ​ភព​បន្ថែម​ថា ចែផល្លី ដឹក​ឈើ​​តាំង​ពី​រថ​យន្ត​ចាស់​មួយ​គ្រឿង រហូត​ដល់​ថ្ងៃនេះ​ មាន​រថ​យន្ត​៣​គ្រឿង​ មាន​ជីវភាព​ធូធា មាន​សាច់​ឈាម​ធាត់​ឡើង​ត្រលុក​ទ្រលុន មានលុយ​រាប់ម៉ឺនដុល្លារ។

    ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រ​កាន់​ខាងលើ​ ចែ​ផល្លី បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើងតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី១៩ដដែល​នេះថា រថ​យន្ត​ខាង​លើ​មិន​មែន​ជា​រថ​យន្ត​របស់​គាត់​ទេ ព្រោះ​យប់​មិញ​គាត់​មិន​បានជិះ​​​រថ​យន្តដឹក​ឈើ​នោះ​ទេ​។ ចែផល្លី បន្តថា គាត់​ពុំ​បាន​បង់​លុយ​អោយ​រដ្ឋ​បាល​ព្រៃ​ឈើ​តាម​ដង​ផ្លូវ​ដូច​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នេះ​​ទេ តែ​បើ​ជួប​មេព្រៃ ឬ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​គាត់​គ្រាន់​តែ​ជូនលុយ​ថ្លែ ​បាយ ​គុយ​ទាវ កាហ្វេ ឬ​ថ្លៃសាំង​អោយ​មន្រ្តី​ជំ​នាញ​ទាំង​នោះ​តែ​ប៉ុណ្ណោះ។

    អ្នក​យក​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​លោក យ៉ាន-ស៊ីវ៉ាត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល។

    មជ្ឈ​ដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​បាន​រិះ​គន់​ធ្ងន់​ៗថា មូល​ហេតុ​ដែល​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​មិន​ចេះ​រាង​ចាល​ មិន​ចេះ​អស់​មិន​ចេះ​ចប់ ព្រោះ​តែ​ច្បាប់​របស់​មេព្រៃ​នៅ​ធូរលុង ដោយ​អោយ​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​នោះ​ អាច​បង់​លុយ​ផាក​ពិន័យ​យក​រថ​យន្តដឹក​ឈើ​ដែល​ចាប់​បាន​ទៅ​វិញ​ ដោយ​គ្រាន់​តែ​ផាក​ពិន័យ ដូច្នេះ​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះ​ច្បាស់​ជា​ ទៅ​​ដឹក​ឈើ​ស្រង់​ដើម​ឡើង​វិញជា​មិន​ខាន​។ ពល​រដ្ឋ​បន្តរិះ​គន់ថា បើ​ចាប់​ហើយ​ កុំ​អោយ​យក​រថ​យន្ត​ ឬ​មធ្យោបាយ​ដឹក​ជញ្ជួន​ទៅ​​វិញ នោះ​ចាប់​តែ​ពីរ​បី​ដង​អ្នក​រក​ស៊ី​អស់​លុយ​ទិញ​រថ​យន្ត​ ពួកគេ​និង​ឈប់​រក​ស៊ី​ដោយ​ខ្លូន​ឯង​បាត់​ទៅ​ហើយ។ យី​!ច្បាប់ស្រុក​ខ្មែរ​អន់​អី​អន់​យ៉ាង​នេះ ធ្វើ​ការ​ដូច​វែក​ចក​ក្នុង​បឹង​អញ្ចឹង៕ ដោយ៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន939ដង ប៉ូលិស ប៉េអឹមកំពុងឡោមព័ទ្ធ​ក្រុម​ចោរ​ចាប់​ជំរិតធនាគារអេស៊ីលីដា   អាន869ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន6759ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន15109ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1055ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន595ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន590ដង គ.ជ.ប ប្រកាសអោយ​ពល​រដ្ឋ​រងចាំស្តាប់លទ្ធផលឆ្នោតពី គ.ជ.ប   អាន1460ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន603ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន697ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយកាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
    លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរីប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
    ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធាកម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះយោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
    ជំងឺល្មោភស្រាគេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5208នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    33856នាក់
    ខែនេះ    200934នាក់
    ឆ្នាំនេះ   3276425នាក់
    សរុប   33942671នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 12:21