ព័ត៌មានក្ដៅ

    បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចាំចាប់

    ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 3028

    ក្រោយពីសមត្ថកិច្ច គយក្រសួង និងស្ថាប័នតុលាការ ចុះបង្ក្រាបទីតាំងមួយកន្លែង ដកហូតបានប្រេង​ម៉ាស៊ីន​ ជា​ច្រើន​ប្រ​ភេទសុរបជាង ៤៨៤កេស កាលពីកន្លះខែកន្លងទៅនេះ សុទ្ធតែជាប្រេងម៉ាស៊ីនគេចពន្ធ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ចដកហូតនាំយកទៅរក្សាទុក​ចាត់​ការ​តាមច្បាប់។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះបែកធ្លាយ ពត៌មានថា ទំនិញ​ គេចពន្ធ និង​ប្រេងម៉ាស៊ីន ប្រេង​ហ្រ្វាំង​​ ទាំងនេះគឺឈ្មួញនាំចូល​ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាចំនុចដែលគ្រប់គ្រងរបស់លោក ឈួន ហៃ ប្រធានស្នាក់ការគយ និងរដ្ឋករប៉ោយប៉ែត។

    ការនាំចូលទំនិញគេចពន្ធជាច្រើនប្រភេទមិនថាតែប្រេងម៉ាស៊ីន ប្រេងហ្រ្វាំងនោះទេ ម៉ូតូ គ្រឿងឡាន​ ម៉ាស៊ីនភ្លើង ក៏ត្រូវបានឈ្មួញនាំចូលបានម៉ាសេរីដែរ ពុំមានការទប់ស្កាត់ និងចាប់បង់ពន្ធឡើយក្រៅពីទំនិញរថ​យន្ត​ធំៗ ដែលគេបង់ពន្ធ ប្រភេទំនិញខាងលើគឺជាប្រភេទចំណូលក្រោមតុរបស់លោកគយ ឈួន ហៃ។

    បច្ចុប្បន្នឈ្មួញ ដែលមានឥទ្ធិពលខាងនាំទំនិញគេចពន្ធចូលពីថៃមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយ​ប៉ែត បាន​ម៉ាសេរី​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថាលោក ជា ទី ឈ្មួញម្នាក់នេះនាំចូលទំនិញចាប់ហ៊ួយ មេសាប៊ូ ចានស្នោ ដឹក​តាម​រទេះ​ ជួលកម្មករអូសពីផ្សារថៃមកកម្ពុជាបានបង្កប់ទឹកដោះគោ ស្ករស គ្រឿងឡាន និងម៉ាស៊ីនភ្លើង។ ឈ្មួញ​ឈ្មោះ​ ចែ​ស្រី នាំចូលសារ៉ុងមួយថ្ងៃរាប់ពាន់ និងក្រណាត់រាប់រយដុំ ឈ្មួញឈ្មោះ យាយ ហយ នាំចូលប្រភេទ​ទំ​និញ​ចាប់​ហ៊ួយ និងភេសជ្ជៈ ឈ្មួញឈ្មោះ យាយ ម៉ាប់ នាំចូលទំនិញចាប់ហ៊ួយ ដោយឈ្មួញទាំង នេះនាំចូលទំ​និញ​រាប់​សិប​រទេះក៏មន្ត្រីគយចំនុចប្រាសាទកំពូលបីច្រកអន្តរជាតិប៉ោយប៉ែតគ្រប់គ្រងដោយលោក យិន ផល្លី មិន​ស្ទាក់​ចាប់​ឆែក​ឆេរដែរ គ្រាន់តែមានក្រដាស់មួយសន្លឹកដែលមានឈ្មោះឈ្មួញ និងលេខទូរស័ព្ទ ជាការស្រេច ពេល​ល្ងាច​ទើប​ឈ្មួញ និងគយជួបគ្នាគិតគូលុយកាក់តាមចំនួនក្រដាស់ ប៉ុន០៣ថ្នាប់ដៃ ដែលពុំមែន ជាឯកសារផ្លូវការចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុឡើយ ជាក្រដាស់សរ មួយសន្លឹកដែលធ្វើឡើង ដោយឈ្មួញ និង គយ ដើម្បីឃុបឃិត គ្នា​នាំ​ចូល​ទំ​និញ​គេច​ពន្ធ តែប៉ុណ្ណោះ។

    ប្រភពពីមន្ត្រី ក្នុងស្នាក់ការ គយ និងរដ្ឋករប៉ោយប៉ែត បានបង្ហើបអោយអ្នក​យក​ព័ត៌មាន​យើង​ដឹងថា រាល់ ថ្ងៃនេះលោក ឈួន ហៃ បានចាត់តាំង​មន្ត្រីគយបីនាក់អោយដើរធ្វើសេដ្ឋកិច្ច និងប្រមូលលុយក្រោមតុ ពីឈ្មួញ នាំទំនិញ គេចពន្ធ។ ហើយមន្ត្រីទាំង នោះ​រួម​មាន ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ , លី ប៊ុនស៊ុង និង យិន ផល្លី ។ មន្ត្រីគយទាំង០៣នាក់នេះគឺជាមនុស្សយ៉ាងសំខាន់​របស់​លោក ឈួន ហៃ ហើយមន្ត្រីគយដែល លិចធ្លោ ជាងគេខាង ជម្រិតទាប្រាក់ ពីពួកឈ្មួញដឹកទំនិញ តាមផ្លូវជាតិ​លេខ​៥ ក្នុងក្រុងប៉ោយប៉ែតគឺ ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ។

    ប្រភពពីក្រុមកម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញបានរអ៊ូរទំថា មួយរយៈពេលនេះខណៈប្រទេសថៃមាន​វិប្បត្តិនយោបាយ ពួកគាត់ពុំសូវមានទំនិញដឹកទេ។ អ្វីដែលពួកគាត់ហួសចិត្តនោះគឺពួកលោកគយនៅចំនុចប្រា​សាទ​កំពូល៣​ គ្រប់គ្រងដោយ យិន ផល្លី កូនចៅលោក ឈួន​ ហៃ បានគាបសង្កត់ទាប្រាក់ពីពួកគាត់​ហួស​ពី​សមត្ថ​ភាព ព្រោះមួយរទេះពួកគាត់ស៊ីឈ្នួល ដឹកទំនិញពីផ្សាររោងគ្លឿមកកម្ពុជា បានត្រឹមតែមួយរទេះ៣០០បាត​ប៉ុណ្ណោះ​ ស្រាប់តែមកដល់ចំនុចខាងលើ ត្រូវគយតម្រូវអោយបង់ រហូត៥០០បាត តើគាត់បានអ្វីទិញបាយ អោយ ប្រពន្ធកូនហូប?សូមរដ្ឋាភិបាលមើលចំនុចនេះផង។ បើអោយតែបែបនេះអ្នកក្រ ប្រាកដជាដាច់បាយស្លាប់ អស់ ហើយ។ កម្មករស៊ីឈ្នួលអូសរទេះទាំងនោះបានចាត់ទុកថាសកម្មភាពគយនៅចំនុចប្រាសាទកំពូលបីថាជាចោរប្លន់ស្រប​ច្បាប់។

    គេនៅចាំបានថា កន្លងទៅថ្មីៗនេះ កាលពីដើមឆ្នាំ២០១៤ អស់លោកមន្ត្រីគយចល័ត ស្នាក់ការគយរដ្ឋាករ​ប៉ោយប៉ែត ប្រចាំផ្លូវ៥០ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតធ្លាប់ទទួលរងភាពអាម៉ាស់យ៉ាងខ្លាំង ព្រោះពីចាប់រថយន្ត​តាក់ស៊ីដឹកម្ទេសក្រៀម និងស្រោមជើង ចំនួន៣ថង់ធំយកទៅជម្រិតទារប្រាក់ចំនួន៥០០ដុល្លា ក្រោយមកត្រូវ​ក្រុម​អ្នកតាក់ស៊ី លើកគ្នា មកតវ៉ាយករថយន្ត បិតផ្លូវស្ទះអស់រយះពេល២ម៉ោង រថយន្តរាប់រយគ្រឿងមិនអាចធ្វើ​ចរាចរណ៍​បាន​ ផ្អើលដល់ ថ្នាក់លើ និង អាជ្ញាធរខេត្ត ទើបគយចល័តផ្លូវ៥០ ក្រោមការគ្រប់គ្រង របស់លោក ម៊ុយ បញ្ញារឹទ្ធ ព្រមដោះលែង រថយន្តដឹកម្ទេសក្រៀមនោះឲ្យទៅវិញ។
     
    គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅលោក ឈូន សុទ្ធាវណ្ណរី ប្រធានគយចល័ត​ក្រសួង​ និងលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាល កម្លាំង អ.ហ ចុះបង្ក្រាបទីតាំងមួយកន្លែងរបស់ឈ្មោះ យុន កែវ ជាប្តី និងឈ្មោះ ជា សុគន្ធា ជាប្រពន្ធនៅភូមិប្រជា​ធម្ម​លិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដកហូតបានប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ប្រេងបូម ជាង៤៨៤កេស ជា​ទំនិញកេចពន្ធដែលឈ្មួញនាំចូលពីថៃតាមច្រកប៉ោយប៉ែត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន2175ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន989ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន649ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន824ដង ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន868ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3489ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន8790ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1265ដង ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស   អាន663ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2015ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែនកម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ)បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
    លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភាសេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀនជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      77486នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    216737នាក់
    ខែនេះ    403507នាក់
    ឆ្នាំនេះ   2001743នាក់
    សរុប   32667989នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 10:07