ព័ត៌មានក្ដៅ

    ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់

    ដោយៈ សៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 06:42 នាទី ចំនួនអានៈ 769

    ទា​ហ៊ាន​២​នាក់ប្រើ​ឈុត​សម្លៀក​បំ​ពាក់​ប៉ារ៉ា បើក​​រថ​យន្ត​ម៉ាក​ឌុយ​មីកពណ៍​ត្រ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-1475 និង​មាន​កាំភ្លើង​ខ្លី​មួយ​ដើម រក​ស៊ី​ដឹក​ឈើ​ប្រ​ណិត​ យក​ឈ្មោះ​កង​ពល​លេខ​៦ របស់​លោក​ឈុំ-ខេង មក​ប្រើ​ ត្រូវ​បាន​លោក កើត-វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​តុ​លា​ការ​​ខេត្ត​សៀម​រាប បញ្ជា​អោយ​កម្លាំង​សមត្ថ​កិច្ច​ចុះ​ចាប់​បញ្ជូន​ទៅ​រដ្ឋ​បាល​ព្រៃ​ឈើ​​​នៅ​​វេលា​ម៉ោង​១០យប់​ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ២០១៤ នៅ​ចំណុច៣១៧មណ្ឌល​​ជន​ពិការ ឃុំ​បា​ឡាំង ស្រុក​ប្រា​សាទ​បា​គង។

    យោ​ង​តាម​សម្តី​របស់​លោក សំ-រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​តំ​ណាង​អយ្យ​ការ​​ សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​អោយ​ដឹក​ថា លោក​បាន​ទទួល​ទូរ​ស័ព្ទ​ពី​អ្នក​សារ​ព័ត៌មាន​ថា មាន​រថ​យន្ត​ភិន​ភាគ​ខាង​លើ​ដឹក​ឈើ​ខុស​ច្បាប់​ចេញ​ដំ​ណើរ​ពី​ស្រុក​ស្វាយ​លើ​ សំ​ដៅ​មក​ក្រុង​សៀម​រាប តាម​ដង​ផ្លូវ​គ្រួស​ក្រ​ហមមណ្ឌលជនពិការ លោក​ក៏បាន​សុំ​យោបល់​ពី​ព្រះ​រាជ​អាជ្ញាចុះបង្ក្រាប​រថ​យន្ត​ខាង​លើ​បាន​ជោគជ័យទៅ​តាម​ផ្លូវ​ច្បាប់​​ ដែល​មាន​កម្លាំ​ង​សហការ​ពី​កង​រាជ​អាវុធ​ហត្ថ និង​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត។

    លោក​ វែង-លី​ មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រ​ចាំ​ស្រុក​ប្រាសាទ​បាគង​បាន​អោយ​ដឹង​ថា រថ​យន្ត​ខាង​លើ​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថ​កិច្ច​ដោយ​ ដាក់​ឈើ​ប្រ​ណិត​ប្រ​ភេទនាង​នួន​ជា​ច្រើន​ដុំ​នៅ​ខាង​ក្នុង​ ហើយ​យក​ឈើ​នីវ​សន្លឹក​ដាក់​ព័ទ​ជុំ​វិញ​ គ្រប​កៅ​ស៊ូបាតង់​ជិត​។ លោក​បាន​បន្តថា ចំ​ណែក​នៅ​ក្នុង​កាបីន ក្រោយ​ខ្នង​តៃកុង ម្ចាស់​ឈើ​បាន​ដាក់​ឈើ​នាង​នួន​មុខ​ធំៗ ប្រវែង​១ម៉ែត្រ រួច​យក​ភួយ​ ការ៉ុង​អង្ករ ខោអាវ គ្រប​ពី​លើយ៉ាង​ស្អាត​ បើ​មិន​រើ​មើល​គឺ​ច្បាស់​ជា​មិន​ដឹង​នោះទេ។ លោកលី​បន្ថែមថា វត្ថុតាង​ទាំង​ឈើ​ និង​រថ​យន្ត​បាន​បញ្ជូន​យក​ទៅ​ទុក​នៅ​ ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បន្ទាយ​ស្រី​ទាំង​យប់​ ចំណែក​ឯទាហ៊ាន​២នាក់​ និង​ថៅ​កែស្រី​ម្នាក់អោយ​​ទៅ​ផ្ទះវិញរង​ចាំ​ការ​ដោះ​ស្រាយតាម​ផ្លូវ​ច្បាប់។

    នៅ​រសៀល​ថ្ងៃទី​២០ ខែ​មិថុនានេះ លោក សំ-រិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​បាន​បញ្ជាក់​បន្ថែមថា តាម​ផ្លូវ​ច្បាប់​បើ​ប្រ​ភេទ​ឈើ​ក្រញូង​គឺ​ត្រូវ​ចាប់​ទាំង​មនុស្ស​បញ្ជូន​មក​តុលាការ តែ​ប្រ​ភេទ​ឈើ​លេ​ខ​២គឺ អនុវត្ត​ទៅ​តាម​ច្បាប់​របស់​​រដ្ឋ​បាល​ព្រៃ​ឈើ​ ត្រូវ​អោយ​ម្ចាស់​ចូល​ខ្លួន​បង់​ពិន័យ​អន្តរកាលតាម​ច្បាប់។​

    លោក​ ឈុំ-ខេង ប្រ​ធាន​កង​ពល​លេខ​៦ ប្រ​ចាំ​ដី​ក្រ​ហម​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើងតាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២០​នេះ​ថា ទាហ៊ាន​២​នាក់​ខាង​លើ​ជា​ទាហ៊ាន​នៅ​កង​ពល​លេខ​៩ មិន​មែន​ទាហ៊ាន​កង​ពល​លេខ​៦​របស់​លោកទេ។ លោក​ឈុំ-ខេង​ បន្ថែមថា ទាហ៊ាន​ម្នាក់ក្នុង​ចំ​ណោម​២​នាក់​​ឈ្មោះ​ ចាក មាន​ឋានៈ រង​​វីរៈកង​ពល​លេខ​៩។

    តាម​អង្កេត​ឃើញ​ថា រយៈពេល​ប្រហែល​៣​ខែ​នេះ មាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើខុស​ច្បាប់​​ដោយ​ប្រើ​រថ​យន្ត​ប្រ​ភេទ​ ឌុយមីក ពណ៍​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ ខេមរៈភូមិន្ទ រាប់​សិប​គ្រឿង​ ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហារ ខេត្ត​ឧត្តរមាន​ជ័យ យក​មក​លក់​ចែក​ចាយ​ក្នុង​ខេត្ត​សៀម​រាប ឆ្លង​កាត់​តាម​ដង​ផ្លូវ​ស្រុក​ស្វាយ​លើទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទាល់​តែ​សោះ។

    អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​មេ​កង​ពល​លេខ​៩​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​ទំ​នាក់​ទំ​នង ពាក់​ព័ន្ទ​សម្តី​បដិសេធ​របស់​លោក​ ឈុំ​-ខេង មេកង​ពល​លេខ​៦ ហើយ​លោក​បាន​អះអាង​ថា ជា​ទាហ៊ាន២នាក់​ខាងលើ​ជា​ទាហ៊ាន​ ​របស់​កង​ពល​លេខ​៩ មិន​មែន​ជា​ទាហ៊ាន​របស់លោកនោះទេ។

    ពល​រដ្ឋ​អ្នក​តាម​ដាន​ហេតុការ​សូម​សំ​នូម​ពរ​ទៅ​ស្ថាប័ណ​កង​ទ័ព​ដែល​មាន​លោក​ ជា-ម៉ន មេភូមិ​ភាគ៤ លោក នួន-នៅ រង​ភូមិ​ភាគ​៤ មេត្តា​បើក​នេត្រា​មើ​ល​ក្រុម​ឈ្មួញ​ទុចរិតយក​រថ​យន្ត​កង​ទ័ព​ទៅ​ដឹក​ឈើ​ខុស​ច្បាប់​យ៉ាង​អាណា​ធិប្ប​តេយ្យទាំង​នេះផង ជាស​វៀង​ខូច​ឈ្មោះ​ដល់​សម្តេច​តេជោ​ ហ៊ុន​-សែន ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​ក៏សូម​សំណូម​ពរ​ទៅ​លោក អ៊ុក-រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសូង​កសិកម្ម​មេត្តា​នែ​នាំ​លោក​ ទា-គឹមសុទ្ធ អោយ​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​បង្រ្កាប​បទ​ល្មើសព្រៃ​ឈើ​ផងទាន៕ ដោយ៖ ផ្លុង-រ៉េត 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន807ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន725ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1022ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន910ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន715ដង បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង   អាន643ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន106ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន740ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន786ដង អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប   អាន445ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេនអាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារបុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
    តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជនប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
    លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាលោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
    សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផងច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4786នាក់
    ម្សិលមិញ    11390នាក់
    សប្ដាហ៍នេះ    74320នាក់
    ខែនេះ    314778នាក់
    ឆ្នាំនេះ   1348064នាក់
    សរុប   32014310នាក់
    ថ្ងៃទី 22 ខែ 03 ឆ្នាំ 2019 ម៉ោង 13:18