ព័ត៌មានក្ដៅ

    ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្ក្រាប មានតែអ

    ដោយៈ សហការី សៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 07:51 នាទី ចំនួនអានៈ 940

    បើទោះបីជា រាជរដ្ឋាភិបាល​កម្ពុជា ​បានចេញសារចរណ៍ណែនាំ អោយ​មន្រ្ទី​ជំនាញ និង​ស្ថាប័នមាន​សមត្ថ​កិច្ច​ គ្រប់​លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់​ ទប់ស្កាត់សង្កាត់ បទល្មើសឈ្មួញលួចនាំចូលទំនិញ​គេចពន្ធ ពិសេស​គឺ​​​ការ​នាំ​ចូល​ជ្រូក​ក្រហម សាច់ឆ្កែ បក្សី ផលិតផល​ធ្វើពីបក្សី ព្រោះ​របស់​ទាំង​នេះ​វា​អាច​ធ្វើ​អោយ​ប្រ​ជា​ពល​រដ្ឋ​ទទួល​​ផល​ប៉ះ​​ពាល់​​ យ៉ាង​ធ្ងន់ធ្ងរផ្នែកសុកមាភាព បើឈ្មួញ និងសមត្ថកិច្ចត្រូវរ៉ូវគ្នា បើកអោយឈ្មួញ នាំចូលពីថៃ តាមព្រំដែន ​យ៉ាងគគ្រឹកគគ្រែងបែបនេះ។

    ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ គេបានឃើញបទល្មើសនាំចូលជ្រូក ក្រហម មាន់ ប្រហិត សាច់ឆ្កែ តាមច្រករបៀង ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យ៉ាងភ្លូកទឹក​ភ្លូកដី តែគ្មានសមត្ថកិច្ចជំនាញណាម្នាក់ហ៊ានអើតក្បាលចាប់ ឬទប់ស្កាត់ ឬមួយឈ្មួញបានដាក់ថ្នាំសណ្តំអោយ​ងងុយដេកអស់?

    ច្រករបៀងដែលមានប្រជាប្រិយនាំចូលបទល្មើស ជ្រូកក្រហម មាន់ ប្រហិត និងសាច់ឆ្កែ ហ្គាស់ គឺ ច្រករបៀង ​ទំនប់ដាច់ គ្រប់គ្រងដោយលោក កែវ ណារិន មេបញ្ជាការរង វរះការពារព្រំដែនគោក លេខ៥១៥ ចំណុះកងពលតូចថ្មើរជើងលេខ៥១។មួយទៀតគឺច្រករបៀង ​ចំការ​គោ គ្រប់គ្រងដោយទាហាន ការពារព្រំដែន គោក លេខ៥១៥ កូនចៅលោក ឃួន ជឿន មេបញ្ជាការវរៈខាងលើ។

    អាជីវកររកស៊ីនាំជ្រូកចូលពីថៃមកកម្ពុជាស្របច្បាប់ម្នាក់បានបង្ហើបអោយអង្គរថែមស៍ដឹង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះថា ពេលនេះពួកគាត់ ជួបការលំបាកខ្លាំងនៅពេលគាត់បង់ពន្ធ ១០០%​ នាំជ្រូកទៅលក់​តាម​ខេត្ត និងរាជធានី​ បានចំណេញតិចតួច។

    ប្រភពដដែល​ បានបន្តថាចំពោះឈ្មួញដែលគេឃុបឃិតជាមួយសមត្ថកិច្ច នៃច្រករបៀងទំនប់ដាច់ ច្រក​របៀង​អូរបីជាន់​ ច្រករបៀងចំការគោ បាននាំចូលទំនិញគេចពន្ធគ្រប់ប្រភេទមាន ជ្រូក មាន់ ទា សាច់ឆ្កែ ប្រហិត និង​ហ្គាស យ៉ាងភ្លូកទឹកភ្លូកដី គ្មានសមត្ថកិច្ចណាចេញមុខទប់ស្កាត់ និងបង្ក្រាបឡើយ មានតែអ្នកដាក់កុងត្រូល​យក​ប្រាក់​ និង​ដើររាប់ក្បាលឡានឈ្មួញយកលុយតែប៉ុណ្ណោះ។

    ឈ្មួញទាំងនោះបាននិយាយចំៗថា ឈ្មួញដែលនាំជ្រូកក្រហម តាមច្រករបៀង ឃុំអូរបីជាន់ដែលលិចធ្លោ ជាងគេ មាន​ឈ្មោះធា ឈ្មោះម៉ៅ ឈ្មោះប្រុស ឈ្មោះសឿន ទាំង៤នាក់នេះជាឈ្មួញរកស៊ីនាំជ្រូកអត់ច្បាប់ និងគេចពន្ធ​ចូលពីថៃ។ ឈ្មោះធី និងឈ្មោះអ៊ិត ជាឈ្មួញនាំមាន់ចូលថៃ។

    ក្នុងមួយរថយន្ត ត្រូវបានសមត្ថកិច្ចតម្រង់ជួរឈរយកលុយពីឈ្មួញ ប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត​ និង​ក្រសួងមួយរថយន្ត៤០,០០០រៀល  ប៉េអឹមយក៥០,០០០រៀល  កាំកុងត្រូល២០,០០០រៀល ទាហ៊ានភូមិ​ភាគ៥ និងទាហ៊ានការពារព្រំដែនគោកលេខ៥១៥រាប់ក្បាលជ្រូកយកលុយ១ក្បាល៥០បាត ពេទ្យសត្វជ្រូក១​ក្បាល១០០បាត (មានអ្នកខ្លះបង់ជាខែ មួយខែ៣០០$ ទៅ៥០០$ អោយលោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិត​កម្ម​ និងបក្សព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ។ ​ដោយសារតែមានការបើក​ភ្លើងខៀវពី​សំណាក់​​សមត្ថកិច្ចគ្រប់ស្ថាប័ននេះហើយ ទើបឈ្មួញនាំទំនិញគេច​ពន្ធ​ និងជ្រូកក្រហម មាន់ ចូលពីថៃបាន​យ៉ាង​រលូន និងគ្មានការបង្ក្រាបដូច្នេះ។

    បើទោះបីដឹងថាបទល្មើស ទាំងនោះជាអំពើរខុសច្បាប់ គេចពន្ធ ម្ហូបអាហារទាំងនេះជារបស់ធ្វើអោយប៉ះ​ពាល់ដលសុខភាពប្រជាពលរដ្ឋក៏ដោយ សមត្ថកិច្ចគោលដៅខាងលើមិនខ្វល់ឡើយ អោយតែឈ្មួញអោយលុយ​ដល់​ ចង់នាំទំនិញគេចពន្ធ និងជ្រូក មាន់ចូលមកប៉ុន្មានតោនក៏បាន។ បទល្មើសនេះភាគច្រើនត្រូវបានឈ្មួញ និង​សមត្ថកិច្ចធ្វើសកម្មភាពនៅពេលយប់ជ្រៅ គឺម៉ោង១០យប់ឡើងទៅ។

    ប្រជាពលរដ្ឋជាច្រើនសម្តែងការព្រួយបារម្មណ៍ពីសុខភាព ហើយក៏បានអំពាវនាវដល់ លោក អ៊ុក​ រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ពិនិត្យមើលពីភាពមិនប្រកតី​ ពិសេសភាពពុករលួយ របស់មន្ទីរ កសិកកម្ម ខេត្តបន្ទាយមានជ័យ។ហេតុអ្វីបានជាបណ្តោយ អោយឈ្មួញនាំចូល​មាន់រស់ សាច់ឆ្កែ និង ជ្រូកក្រហម គ្មានការត្រួតពិនិត្យ សុខភាពត្រឹមត្រូវ តាមក្បួនខ្នាតពេទ្យសត្វ? មានតែអ្នក ទៅ​រាប់​ក្បាល​ជ្រូកគិត លុយពីឈ្មួញ ប៉ុណ្ណោះ។ សូមលោករដ្ឋមន្ត្រី មេត្តាដុសក្អែលមន្ត្រីទាំងនោះម្តងចេញហើយ។

    បច្ចុប្បន្នគ្រប់ឈ្មួញទាំងអស់គេខ្លាចរអាជាងគេ និងក្តៅក្រហាយបំផុតគឺ លោក ហ៊ុយ​ ទូច ​ប្រធាន​ការិយា​ល័យ​ផលិតកម្ម និងបក្សព្យាបាល និងលោក តោ មេសា អនុប្រធានត្រូវបានគេសរសើរថាជាបុរសសម្តីផ្អែម ចិត្ត​ជា​ផ្លែល្វាបើឈ្មួញណារកស៊ីនាំជ្រូក និងមាន់ចូលពីថៃមកកម្ពុជាត្រូវបង់លុយតាមអោយគ្រប់រួចខ្លួន បើបង់លុយ​មិន​គ្រប់​ គឺត្រូវគេនាំគ្នាដេញចាប់ ប្រផាប់ប្រភីង មិនខុសពីចោរប្លន់នោះទេ ក្រោមលេសចោទថាឈ្មួញ រកស៊ី គ្មានច្បាប់ ជ្រូក និងមានកើតរោគមិនខាន។

    ជុំវិញការចោទប្រកាន់នេះ អង្គរថែមស៍ ពុំអាចសុំការបំភ្លឺពីលោក កែវ ណារិន មេបញ្ជាការរងវរះ ការពារ ព្រំដែនគោកលេខ៥១៥ និង លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និង បក្សុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ បាននៅឡើយទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1791ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន725ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន7341ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន657ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន747ដង ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន673ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន1073ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន834ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន663ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន837ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជាភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
    បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹងមានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
    មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័នប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយបើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      836នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29484នាក់
    ខែនេះ    196562នាក់
    ឆ្នាំនេះ   3272053នាក់
    សរុប   33938299នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 05:22