សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក្បាលឡាន យកលុយ

ដោយៈ រ៉េត+ចិត្រ សៀមរាប ថ្ងៃទី 05 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 11:42 នាទី ចំនួនអានៈ 1603

បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​កន្លង​ទៅ​នេះ​បច្ចុប្បន្ន​នៅ​ខេត្ត​សៀម​រាប​គេ​សង្កេត​ឃើញ​ថា​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រ​ភេទ​កំ​ពុង​តែ​កម្រើក​សារ​ជា​ថ្មី​ឡើង​វិញ​ជា​ពិ​សេស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​បាន​នឹង​កំ​ពុង​តែ​ចាប់​ផ្ដើម​ផង​ដែរ។

តាម​សេច​ក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ សកម្ម​ភាព​ចរាចរណ៍​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​នោះ​គឺ​បាន​កើត​មាន​ជាង​មួយ​អា​ទិត្យ​មក​ហើយ​នៅ​ខេត្ត​សៀម​រាប​ដែល​សកម្ម​ភាព​ទាំង​នោះ​ដឹក​ចេញ​ពី​តំ​បន់​ច្រក​អូ​ស្មាច់​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ផ្លូវ​លេខ​៦៨​នៃ​ភូមិ​សាស្ត្រ​ស្រុក​ក្រ​ឡាញ់​ខេត្ត​សៀម​រាប​ឆ្ពោះ​ទៅ​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ដោយ​ឡែក​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ចេញ​ពី​ស្រុក​អន្លង់​វែង​ឆ្ពោះ​មក​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​វិញ​ក៍​មិន​ចាញ់​ផ្លូវ​៦៨​ដែរ​ពោល​គឺ​សកម្ម​ភាព​របស់​ក្រុម​ឈ្មួញ​ទាំង​នោះ​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​ដោយ​រថ​យន្ត​សេ​រី​ទំ​នើបៗ​មាន​ដូច​ជា​លុច​ស៊ិស ​កាម​រី​បាន​ឡែន​ ហាយ​ព្រិទ ហាយ​លិន​ឌែ​និង​រថ​យន្ត​សេ​រី​ខ្ពស់ៗ​ជា​ច្រើន​ទៀត។​

សេចក្ដី​រាយ​ការណ៍​បន្ថែម​ថា​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​របស់​ក្រុម​ឈ្មួញ​ង​ងឹត​ទាំង​អស់​នៅ​ផ្លូវ​លេខ​៦៨​នឹង​៦៧​គឺ​បាន​ទំ​នាក់​ទំ​នង​បង់​ថ្លៃ​សេ​វា​ការ​ពារ​ឲ្យ​ក្រុម​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដែល​មាន​តួនា​ទី​បង្ក្រាប​ទាំង​អស់​ទើប​អាច​ដំ​ណើរ​ការ​បាន​រលូន​ដូច​ពាក្ស​ចាស់​លោក​ពោល​ថា​(អាសាច់​ជូន​ខ្លា)​ទើប​នៅ​ស្រុក​បា​ន​។

សមត្ថ​កិច្ច​មួយ​រូប​បាន​បង្ហើប​សូម​មិន​បញ្ចេញ​ឈ្មោះ​ថា​បទ​ល្មើស​ការ​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ដែល​កើត​មាន​នៅ​ខេត្ត​សៀម​រាប​តាម​ផ្លូវ​លេខ​៦៧​នឹង​៦៨​នោះ​សុទ្ធ​តែ​បាន​ទាក់​ទង​ជា​មួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ដូច​ជា​មេ​ព្រៃ ប៉ូលិស ប៉េអឹម ឌឺបេ និង​ចារ​កិច្ច​ផង​ដែរ​ទើប​អាច​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​ដោយ​មិន​មាន​ការ​បង្ក្រាប​តាម​បទ​បញ្ជារ​ថ្នាក់​លើ។​

ជាក់​ស្ដែង​កាល​ពី​ម៉ោង​ប្រ​​ហែល​​១​០​​យប់​​ថ្ងៃ​ទី២៥​ ឆ្នាំ២០១៤​​នៅ​​ផ្លូវ​​លេខ​​៦៧ ​មាន​​ការ​​ដឹក​​ជញ្ជូន​​ឈើ​​ក្រ​​ញូង​​តាម​​រថ​​យន្ត​​បា​​ឡែន​​ជា​​ច្រើន​​គ្រឿង​​សំ​​ដៅ​​ចូល​​មក​​ក្រុង​​សៀម​​រាប​​ដោយ​​មិន​​មាន​​ការ​​ទប់​​ស្កាត់​​បង្ក្រាប​​ពី​​សំ​​ណាក់​​ជំ​នាញ​ពាក់​ព័ន្ទ​នោះ​ឡើយ​បើ​ទោះ​បី​ជា​សមត្ថ​កិច្ច​ពាក់​ព័ន្ទ​ទាំង​នោះ​បាន​បោះ​ទី​តាំង​ឈរ​ជើង​បណ្ដាក់​គ្នា​រដូច​ខ្យង​ក៍ដោយ​ គឺបានត្រឹម​តែ​ដេក​រាប់​ក្បាល​ឡាន​យក​លុយ​តែ​ប៉ុណ្ណោះ។​

មិន​ត្រឹម​តែ​​សមត្ថ​កិច្ច​មិន​បាន​ធ្វើ​ការ​ទប់​ស្កាត់​បង្ក្រាប​បទ​ល្មើស​ដែល​ដឹក​ជញ្ជូន​ឆ្លង​កាត់​​​ក្រ​សែ​ភ្នែក​​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​រត់​ការ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​ទុច្ច​រិត​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​បាន​ដោយ​សុ​វត្ថិ​ភាព​ បើ​ទោះ​បី​ជា​មាន​បទ​បញ្ជារ​ពី​​តំ​ណាង​អយ្យ​ការ​អម​សា​លា​ដំ​បូង​ខេត្ត​សៀម​រាប​ក្ដី ក៏​ក្រុម​ឈ្មួញ​និង​សមត្ថ​ទាំង​នោះ​ហាក់​គ្មាន​ការ​អើ​ពើរកោដ​ក្រែង​​ទាល់​តែសោះ។

គួរ​រំ​លឹក​ផង​ដែរ​ថា កាល​ពី​លោក ទី-សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ចាស់​នៅកាន់​ដំណែង​​ លោក​ធ្លាប់​បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​យ៉ាង​ក្តៅ​គគុគទាំង​យប់​ទាំង​ថ្ងៃដោយ​មិន​ខ្លាច​នឿយ​ហត់ តែ​បន្ទាប់​ពី​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មីចូល​កាន់​តំ​ណែង​សកម្ម​ភាព​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ហាក់​បាន​ចិត្ត​រិត​ធ្វេ​គ្មាន​ការ​កោដ​ញញើត​ ព្រោះ​ក្រុម​ឈ្មួញ​និង​សមត្ថ​កិច្ច​ទាំង​នោះ​គិត​ថា លោក​ព្រះ​រាជ​អាជ្ញា​ឡើង​ថ្មី​មិន​ទាន់​ដឹង​រឿង ហើយ​មិន​ដែល​ចុះ​បង្ក្រាប​បទ​ល្មើស​ដោយ​ផ្ទាល់​ទៀត​ផង។

សកម្ម​ភាព​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​មួយ​ចំ​នួន​ដែល​យក​ឈ្មោះ​អង្គ​ភាព​ទៅ​ប្រ​មូល​លុយ​ពី​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​កាង​ឲ្យ​ក្រុម​ឈ្មួញ​នោះ​ប្រ​ហែល​ជា​ថ្នាក់​ដឹក​នាំ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ ឃឹម-ប៊ុនសុង ជា​ចៅ​ហ្វាយ​ខេត្ត ​លោក​ឧត្តមសេនីយ៍ទោ សត-ណាឌី មេ​ប៉ូ​លិស​ខេត្ត ​លោក​ឧត្តមសេនីយ៍​ ម៉ន-សាម៉ុន មេ​ប៉េ​អឹម​ខេត្ត ​មិន​ទាន់​បាន​ដឹង​ពី​សកម្ម​ភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​នឹង​មន្ត្រី​ថ្នាក់​ក្រោម​មួយ​ចំ​នួន​យក​តួ​នា​ទី​ទៅ​ធ្វើ​ទង្វើ​ដោយ​ខុស​ច្បាប់​នៅ​ឡើយ​ទេ។​

មន្ត្រី​រាជ​ការ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​នឹង​ប្រ​ជា​ពល​រដ្ឋ​បាន​ទទូច​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ខេត្ត​មេ​ត្តា​ជួយ​លុប​បំ​បាត់​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​រួម​ជា​មួយ​មន្ត្រី​អស​កម្ម​​​មួយ​ចំ​នួន​ដែល​​មិន​បាន​គោ​រព​ទួនាទី​របស់​ខ្លួន។ ជា​ពិសេស​សូម​លោក​ កើត-វណ្ណរ៉េត ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប មេត្តា​ចុះ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ខេត្ត​សៀម​រាប​ផង ព្រោះ​មាន​តែ​តុលាការ​​ចុះ​ផ្ទាល់​ទេ​ទើប​អាច​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​ជោគជ័យ បើ​សង្ឃឹម​ទៅ​លើ​សមត្ថ​កិច្ច​ និង​មន្ត្រី​ជំ​នាញ​ព្រៃ​ឈើ​ច្បាស់​ជា​រលាយព្រៃ​ឈើ​អស់​ជាមិន​ខាន ដែលទង្វើ​ទាំង​នេះ​ផ្ទុយពី​អនុសាសន៍​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1490ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1505ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1562ដង អាគារខ្ពស់សន្លឹមសាងសង់គ្មានច្បាប់អនុញ្ញាត យកឈ្មោះអ្នកធំ២នាក់មកប្រើ   អាន1622ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន2022ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1706ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1585ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2089ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1606ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន1358ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3296នាក់
ម្សិលមិញ    10000នាក់
សប្ដាហ៍នេះ    31149នាក់
ខែនេះ    340317នាក់
ឆ្នាំនេះ   2350856នាក់
សរុប   51710782នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2024 ម៉ោង 06:31