ព័ត៌មានក្ដៅ

    ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃម្ខាង

    ដោយៈ ក្រញូង ខេត្តបាត់ដំបង ថ្ងៃទី 27 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 11:36 នាទី ចំនួនអានៈ 606

    សិស្សវិទ្យាល័យនេត្រយ៉ង់ម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការនៅ ព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៤ ក្រោយពីសិស្សរូបនេះ បានធ្វើសកម្មភាពកាប់លើភាគីជម្លោះ ដែលជាសិស្សរៀនវិទ្យាល័យជាមួយគ្នារបូសធ្ងន់ កាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៤ នៅវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិ/សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    នាយផ្នែកនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោក អ៊ុក សុវត្តិ បានឲ្យអង្គរថែមស៍ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះដឹងថា មុនចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក(ម៉ោងចេញលេង)ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៤ នៅក្នុង បន្ទប់រៀនវិទ្យាល័យនេត យ៉ង់ ស្ថិតក្នុងភូមិ.សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងមានករណីសិស្សចូលកាប់គ្នា ដោយប្រើកាំបិត បង្កឡើងដោយជនសង្ស័យ២នាក់៖ទី១ឈ្មោះ អំណត់ ចិត្រា ភេទប្រុសអាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២ N វិទ្យាល័យនេត យ៉ង់ មានទីលំនៅផ្ទះលេខ១០០ក្រុមទី៥ភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង(ជនដៃដល់យកកាំបិតកាប់ផ្ទាល់)ទី២ឈ្មោះ សាត សិលា ភេទប្រុសអាយុជិត២០ឆ្នាំ បានរត់គេចខ្លួនបាត់។ចំណែកជនរងគ្រោះ មានឈ្មោះ សំ ឧស្សាហ៍ ភេទប្រុស​អាយុ១៧ឆ្នាំ សិស្សថា្នក់ទី១០ វិទ្យាល័យនេត យ៉ង់​មានទីលំនៅផ្ទះលេខ១៣៧ ក្រុមទី៦ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង​(រងរបួសប្រអប់ដៃដេរ១៥ថ្នេរ)។

    សមត្ថកិច្ចដដែលបានបន្តថា ជនរងគ្រោះកំពុងអង្គុយក្នុងថ្នាក់រៀនរបស់ខ្លួនខណៈម៉ោងចេញលេង​ថ្ងៃទី២០ខែមិថុនា ស្រាប់តែមានមនុស្ស២នាក់បានចូលមកក្នុងរៀនខ្លួន ម្នាក់ឈ្មោះ សាត សិលា ជាបក្ខពួកមកពីក្រៅសាលាបានវ៉ៃខ្លួនជាច្រើនដៃ និងឈ្មោះ អំណត់ ចិត្រា ជាសិស្សរៀននៅវិទ្យាល័យនេត យ៉ង់ដូចគ្នា បានដកកាំបិតមកកាប់ខ្លួនជាច្រើនកាំបិត រួចជនសង្ស័យ និងបក្ខពួកក៏បាននាំគ្នារត់គេចខ្លួនអស់។លុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រោយបើកការស្រាវជ្រាវ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ អំណត់ ចិត្រា យកមកសួរនាំ ជនសង្ស័យសារភាពថា ជាការសងសឹងគំនុំចាស់។

    មជ្ឈដ្ឋានមួយចំនួនបានបង្ហើបឲ្យដឹងថា ទាំងជនរងគ្រោះ និងជនបង្កគឺជាក្មេងទំនើង ប្រចាំវិទ្យាល័យនេត យ៉ង់ ដ៏ល្បីឈ្មោះ ហើយមុនកើតហេតុ ជនរងគ្រោះនិងបក្ខពួកធ្លាប់នាំគ្នាទៅវាយគេមុនដែរក្រោយមកជនសង្ស័យបានលើកគ្នាទៅកាប់ដើម្បីសងសឹកវិញ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន3483ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1745ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន699ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1718ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2706ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន626ដង មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើ?...    អាន1568ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន665ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន406ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន735ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
    ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់?មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
    សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផលយោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិតបន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
    កង្វល់១០ប្រការរបស់មនុស្សលោក1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      57521នាក់
    ម្សិលមិញ    112718នាក់
    សប្ដាហ៍នេះ    196772នាក់
    ខែនេះ    383542នាក់
    ឆ្នាំនេះ   1981778នាក់
    សរុប   32648024នាក់
    ថ្ងៃទី 24 ខែ 05 ឆ្នាំ 2019 ម៉ោង 08:48