ព័ត៌មានក្ដៅ

    ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?

    ដោយៈ CCK សៀមរាប ថ្ងៃទី 08 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 642

    តាម​របាយការណ៍​ថ្មីៗ​ដែល​ការិយាល័យ​យើង​ទទួល​បាន​ឱ្យដឹងថា ក្នុងចំណោម​ជន​គ្រឿងញៀន​ដែល​បង្ក្រាប បាន​កាលពី​ថ្ងៃ​ទី ០២ រហូត​ថ្ងៃទី ០៤-០៥ នេះ គឺ​មាន​ជន​គ្រឿងញៀន​ជាង ១០​នាក់ ដែល​មាន​ខ្សែ និង​ខ្នងបង្អែក​ធំ ថ្នាក់​ផ្កាយ និង​ឧកញ៉ា​កាស៊ីណូ នៅ​ប៉ោយប៉ែត ។ ហើយ​ជន​គ្រឿងញៀន​ដែល​តាម​របាយការណ៍​ថា រត់​បា​តា់ ០៧​នាក់ នោះ គឺជា​ខ្សែ​ឧកញ៉ា និង​ជា​មនុស្ស​បក្ខពួក​សាច់ញាតិ​ខ្សែ​របស់​អ្នកធំ​ថ្នាក់​ផ្កាយ ៣-៤ ក្នុង​ជួរ​រដ្ឋាភិបាល ហ៊ុន សែន បច្ចុប្បន្ន ។ ហើយ​ដែល​ត្រូវ​បាត់​ខ្លួន​ដោយ​ហែក​ទ្រុង​ឆ្លងកាត់​សោរ​ពីរ​ជាន់ និង​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែត បាន​យ៉ាង​រលូន​នោះ ។​

    ​តាម​ព័ត៌មាន​ដែល​ផ្ទៃក្នុង​ឱ្យ​យើង​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងមកនេះ គឺ​គេ​ឃុំ​ជន​គ្រឿងញៀន​ជា​ពីរ​ផ្នែក​ធ្ងន់ និង​ស្រាល និង​មាន​ខ្សែ​មាន​លុយ​ឃុំ​មួយ​ផ្នែក​អត់​ខ្សែ​អត់លុយ​ឃុំ​ក្នុង​មន្ទីរ​ឃុំ ឃាំង​ពីរ​ជាន់​នោះ ។​

    ចាប់បាន ៣៩​នាក់ ចុះផ្សាយ​ឡង់សេ​យក​ស្នាដៃ ប៉ុន្តែ​រឿង​ជន​គ្រឿងញៀន​ផ្លុំ​សោរ​ពីរ​ជាន់​ឆ្លងកាត់​កាំ​មេ​រ៉ា សុវត្ថិភាព​រត់​បាត់​អស់​នោះ មិនឃើញ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត​, លោក​ផ្កាយ​១ អាត់ ខែម ស្នងការ​ខេត្ត​នេះ​ចុះផ្សាយ​តាម​ទូរទស្សន៍ ឱ្យ​កាសែត​គាំទ្រ​ចុះផ្សាយ​រឿង​ជន​គ្រឿងញៀន​ហែក​ទ្រុង​ក្នុង​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែ​ត​រត់​រួច​បាត់​ដោយ​សុវត្ថិភាព​សោះ ។​

    ​ផ្ទុយទៅវិញ របាយការណ៍​ជន​គ្រឿងញៀន​ដែល​រត់​រួច​ទាំង ០៧​នាក់​នោះ គឺជា​មនុស្ស​ខ្សែ​ហ ដែល​មាន​លុយ ហើយ​ត្រូវបាន​គេ​ឧបកិច្ច​យកទៅ​ដាក់​ឃុំ​ក្នុង​សាលប្រជុំ​របស់​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត ដែល​ជា​ដើមចម​ទម្លាក់​ឱ្យ ស្រាល​ទៅលើ​ពាក្យ​រត់​រួច​វាល​ស្រាល​ជាង​របាយការណ៍​ដែលថា អ្នកទោស​គ្រឿងញៀន​ហែក​ទ្រុង​សោរ​ពីរ​ជាន់​ឆ្លង កាត់​កាំ​មេ​រ៉ា​សុវត្ថិភាព​នោះ ។​

    ​ដោយឡែក លោក​ព្រះរាជអាជ្ញារង​ខេត្ត​បន្ទាយមានជ័យ​ថ្លែងថា លោក​បាន​ទទួល​សេចក្តីរាយការណ៍​ហើយ ប៉ុន្តែ​លោក​បញ្ជាក់ថា ជន​ពាក់ព័ន្ធ​គ្រឿងញៀន​ទាំងនោះ ពី​ដើម​គឺ​ស្រាល​ទេ ប៉ុន្តែ​ពេល​នេះ​ទៅ​ជា​ដើមចម​ធ្ងន់ធ្ងរ ទោស​ធ្ងន់​ហើយ ដោយ​ចេញ​ដីកា​ឱ្យ​ប៉ូលិស​អ្នក​ធ្វើ​ឱ្យ​រួច​តាម​ចាប់ខ្លួន​មក​វិញ ។

    ​ទោះជា​យ៉ាងណា​ក៏​មន្ត្រី​ប៉ូលិស​ផ្ទៃក្នុង​អះអាងថា គឺជា​ឈុត​ឆាក​ដែល​គេ​រៀបចំ​ទុក​ឱ្យ​ជន​គ្រឿងញៀន​នោះ រត់ ។

    ​ផ្ទុយ​ពី​លោក អាត់ ខែម ស្នងការ​ខេត្ត​នេះ​ថ្លែង​ថា វា​គឺជា​កំហុសឆ្គង ១ ដែល​មិន​អាច​ប្រកែក​បាន​ចំពោះ ប៉ូលិស ក្រុង​ប៉ោយប៉ែត ។ ប៉ុន្តែ​មកទល់​ពេល​នេះ​រឿង​ទម្លាក់កំហុស​ទៅលើ​បន្ទុក​អ្នក​យាមកាម​អ្នកទោស​គ្រឿង ញៀន​យប់ នោះ គឺ​មិន​ត្រឹមត្រូវ​ទេ ដែល​កំហុស​នេះ​គួរតែ​អភិបាល​ខេត្ត​បន្ទាយមានជ័យ គោ ស៊ុំ​សារឿ​ត កោះហៅ អធិការ​ក្រុង ប៉ោយ​ប៉ែត អ៊ុំ សុផល មក​ឆ្លើយបំភ្លឺ​ឱ្យ​ច្បាស់ការ​ផង ។ ហើយ​មិន​ត្រូវ​ស៊ុមគ្រលំ​នោះទេ ! ជៀសវាង​គេ​ថា មាន​ចំណែក​ឃុបឃិត​ពាក់ព័ន្ធ​ពុករលួយ​ជាមួយ​គ្រឿងញៀន ។​

    ​ដោយឡែក​មកទល់​ពេល​នេះ​ជន​អសមត្ថភាព អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត ដែល​ធ្វើឱ្យ​រួច​ជន​គ្រឿង ញៀន​ជាប់​ដាន ៧​នាក់​នោះ មិនទាន់​ត្រូវបាន​ស៊ើបអង្កេត​នៅឡើយ​ទេ​មក​ទល់​ថ្ងៃនេះ ។​

    ​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​គ្រឿងញៀន​កើតឡើង​ក្នុង​ក្រុង​ប៉ោយប៉ែត​ជុំវិញ​អធិការ អ៊ុំ សុផល ជា​ញឹកញាប់ មកទល់​ពេល​នេះ​មិនគួរបើ​អគ្គស្នងកា​រ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ​មើលរំលង និង​មិន​គួរ​បណ្តោយ​ឱ្យ​ក្រុម ជន​គ្រឿងញៀន​ជាន់ឈ្លី​មហាផ្ទៃ និង​ភូមិ ឃុំ​មាន​សុវត្ថិភាព​នោះ​បន្ត​កើតមាន​ទៀត​នោះ​ទេ ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ពលករខ្មែរជាង១៦ម៉ឺននាក់ត្រូវថៃបញ្ជូនមកខ្មែរវិញដែល​ពុំធ្លាប់​មាន   អាន688ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន746ដង ពលរដ្ឋជិតកើតល្បេងទាំងចាស់ទាំងក្មេងដោយសាផ្លូវក្រោយ តេលាធ្វើមិនរួចដីហុយងងឹតមេឃ   អាន995ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1525ដង លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម   អាន1747ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន7250ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន742ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន2554ដង លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន180ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន844ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាបសកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
    លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាបលោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
    សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាមឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
    លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀងក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
    អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      912នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29560នាក់
    ខែនេះ    196638នាក់
    ឆ្នាំនេះ   3272129នាក់
    សរុប   33938375នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 05:44