លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប់​បទ​ល្មើស​

ដោយៈ កម្ពុជាសុវណ្ណភូមិ សៀមរាប ថ្ងៃទី 26 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 1349

បើ​យោង តាមសេចក្តី​រាយការណ៍​ពី​ខេត្ត​ក្រចេះ​បាន​អោយដឹង​ថា​លោក គង់​-​គឹម​នី ចៅ​ហ្វាយ​ស្រុក​​ស្នួល កំពុងតែ​បើក​ដៃ​អោយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុស ច្បាប់​ឆ្លងកាត់​ស្រុក​ស្នួល​យ៉ាង​អាណា​ធិប្ប​តេយ្យ​​បំផុត​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​លោក​គង់​គឹម​នី ក៏​កំពុងតែ​ប្រើ​អំណាច​របស់​ខ្លួន​កាង​បទល្មើស និង​គំរាម​កំហែង​​ដល់​ក្រុម​សមត្ថកិច្ច​តាម​ដងផ្លូវ ព្រោះ​តែ​លោក គង់ គឹម​នី ចាត់ទុកថា សមត្ថកិច្ច​និង​អ្នកកាសែត គឺជា​ឆ្អឹង​ទទឹង​ក​ដល់​ការរកស៊ី​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ បំផ្លាញ​ព្រៃឈើ ឬ​ជា​ការរំខាន​ដល់​ការ​បង់លុយ​ចូល​ហោប៉ៅ​របស់ គង់ គឹម​នី នោះ​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា ជា​រៀងរាលថ្ងៃ​មាន​រថយន្ត​ទាំង​តូច​ទាំង​ធំ​ដឹក​ឈើ​ខុស​ច្បាប់​ធ្វើ​ចរច​រាណ៍​ដឹក​បទល្មើស ព្រៃឈើ​មិន​ក្រោម ៣០០ ទៅ ៥០០​គ្រឿង​នោះ​ទេ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ដោយ​បាន​បង់លុយ​ជូន​មន្ត្រី ជំនាញ និង​បាន​សែនព្រេន​យ៉ាង​ដិតដល់​បំផុត ដល់​លោក គង់​-​គឹម​នី អភិបាល​ស្រុក​ស្នួល​រូបនេះ​។​

​គួររំលឹកថា ថ្មីៗនេះកាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅនេះ គឺ លោក គង់​-​សឹម​នី អាង​ខ្លួន​ជា​អភិ​បាល​ស្រុក​ស្នួល​នោះ ។ ដោយ​យល់ថា សម្បូរ​អ្នកកាសែត​ធ្វើ​ព័ត៌មាន​រសើប​បទល្មើស​ព្រៃឈើ​ជួញដូរ​ជួប​លោក គង់ គឹម​នី និង​ចាត់​ទុក​អ្នក​សារព័ត៌ មាន​ជា​បន្លា​ក្នង​កែវភ្នែក​នោះ ទើប​ចៅហ្វាយស្រុក​រូបនេះ​បាន​ប្រើ​ក្បាច់គុន​អោយ​សមត្ថកិច្ច​ចាប់ ខ្លួន លោក ជា ម៉ាប់ នៅផ្លូវជាតិលេខ៧អា ស្នូល មណ្ឌលគិរី​ ចំណុចគីឡូម៉ែតលេខ៨៨ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដែលជាប្រធាន សាខា​សមាគមន៍​សារព័ត៌មាន​ឃ្លាំ​មើល​កម្ពុជា ​ប្រចាំ​ស្រុកស្នូល ខេត្ត​ក្រចេះ បញ្ជូនទៅ​តុលាការខេត្ត​ដោយ​ចោទ​ពី​បទ​ជំរិត ទារប្រាក់​ពី​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​។

សកម្មភាព​របស់​លោក​អភិបាល​ស្រុក​ស្នូល​ដ៏មហិមា​នេះ​បាន​ប្រើអំណាច​ឆបោក​ផ្តាច់​ការ​មក​លើអ្នក​កាសែត​មាន​តែ​កាំ​ម៉ារ៉ានឹងប៊ិចគឺដើម្បីបំបាត់ស្មារតីអ្នកកាសែតដ៏ទៃ ទៀត​កុំ​ឲ្យ​ធ្វើ​ការ​រាំង​ស្ទះ​ដល់​រូប​លោក​អភិ​បាល​ស្រុក​ស្នូល​ដ៏​មាន​ឥទ្ធិ​ពល​នេះ​ ក្នុង​ការ​កាង​មេ​ឈ្មួញ​ឈើ​រក​ស៊ី​កាប់​ព្រៃ​ឈើ​លក់​ខុស​ច្បាប់​ដោយ​ផ្គើន​បទ​បញ្ជា​សម្តេច​នាយក​រដ្ឋ​មន្រ្តី​​(បើនិយាយ​ពីអំណាច​អភិបាល​មេ​កាង​ឈ្មួញ​ឈើ​នេះ​គឺ​សឹង​មាន​អំណាច​លើ​ជាង​អភិបាល​ខេត្ត​ទៅ​ទៀត)​ហើយក៏ជាសញ្ញាមួយបញ្ជាក់ឫពារបង្អួតខ្លួនដល់គេឯងថា ខ្លួនជាជើង​ខ្លាំង​បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​។​​

ក្រៅពីចរាចរបទល្មើសព្រៃឈើក្នុងមូលដ្ឋានស្រុកស្នូលគេក៏កត់សំគាល់ឃើញផងដែរពីប្រជាពលរដ្ឋត្អូញត្អែរពីបញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៏ជាប្រចាំពីមួយៗថ្ងៃទៅមួយថ្ងៃ ក្នុងទឹកដីស្រុក​ស្នូល​ដោយ​សាររថយន្ត​ដឹកឈើ​គ្រប់​ប្រភេទជាពិសេសរថយន្តសាំយ៉ុងដឹកជន្លង់ម្រេច បង្កគ្រោះថ្នាក់ចរាចរណ៏ដល់អាយុជីវិតប្រជាពលរដ្ឋជាច្រើន គេមិនដែលឃើញលោកអភិបាលស្រុករូបនេះរកដំណោះស្រាយធ្វើយ៉ាងដើម្បីកាត់បន្ថយកុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៏ច្រើនឡើយនឹងមិនមានការបង្រ្កាបបទល្មើស ព្រៃ​ឈើ​ឡើយ មានតែ​កាងឈ្មួញ​ឈើ​យក​លុយ​ធ្វើ​មាន​ធ្វើបានខ្លួនឯងនឹងទុកសូកប៉ាន់ទប់ដំណែងដើម្បីឡើងធ្វើជាចៅហ្វាយខេត្ត។

គេឃើញមានរថយន្តសាំយ៉ុង​ដឹកជន្លង់​ម្រេច​តំរង់ ជួរប្រដេញគ្នាតាមដងផ្លូវលេខ៧​ចំនួនជាច្រើន​គ្រឿងបើកបរ​យ៉ាងលឿនហួស​ល្បឿនដូច​យន្តហោះ​អញ្ចឹង​ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏ដល់អាយុជីវិត មនុស្ស​​នឹងខូចខាត​ទ្រព្យសម្បត្តិ​គ្រប់​បែប​យ៉ាង​ មិនដែលឃើញលោកអភិបាល​ស្រុកដ៏មហិមានេះ​ចេញ​បង្រ្កាប​ឡើយ។​ ប្រជាពលរដ្ឋនិយាយថា ពេល​ដែល​លោក គង់ គឹមនី អភិបាលស្រុក​ចុះទៅជួយ​ស្ទូង​ស្រូវប្រជាពលរដ្ឋ​មួយព្រឹក​បានចំនួន៤ទៅ១០​កណ្តាប់​ស្រូវ​​​ហៅគេមកថតផ្សាយតាមកញ្ជក់ទូរទស្សន៏ឲ្យអ្នកដឹកនាំប្រទេសឃើញ (ខ្ពើមណាស់លោកអើយ)។​ ប្រភពពីអ្នកស្រុកស្នូលខ្លះបានលាន់មាត់ថាសកម្មភាពលោកគង់ គឹមនី ហៅ​លោក​ប្រុស ណែត នេះ​គឺថ្ងៃ​ក្រោយ​​ចង់ក្លាយជានាយករដ្ឋមន្រ្តីហើយមើលទៅ។​

យើងមិនគួរបន្ទោសលោកអភិបាលសស្រុករូបនេះទេ គួរតែលោកទទួលតំណែងថ្មីណាមួយវិញ ពី​ព្រោះ​លោក​ពុំ​ធ្លាប់មានបទពិសោធន៏ខាងការគ្រប់គ្រងខាងផ្នែករដ្ឋបាលមន្រ្តីរាជការឡើយ លោក គង់ គឹមនីនេះធ្លាប់តែ​ស៊ី​ឈ្មួញឲ្យក្រុមហ៊ុនចំការកៅស៊ូផ្នែកដាំដុះដំណាំហើយធ្លាប់សិក្សាជាប់សញ្ញាប័ត្រខាងអាហារូបបឋមផ្នែកដាំដុះ ដូចនេះលោកខ្វះខាតខាងផ្នែកសន្តិសុខសណ្តាប់ធ្នាប់សង្គម​បានជាមិនគិតគូរដិតដល់​ការស្លាប់​អាយុជីវិត​មនុស្ស​ដោយ​ការគ្រោះថ្នាក់ចរាចរណ៏នឹង​បទល្មើសព្រៃឈើកើតឡើងពេញ​បន្ទុកនៅក្នុងស្រុកស្នូល​រួមទាំង​បទ​ល្មើស​​​ផ្សេងៗជាច្រើនទៀត។​ មិនគួរលោកអភិបាលស្រុក រូបនេះយកគំនុំបុគ្គលរករឿង​លេស​ចាប់ឃាត់​ខ្លួន​អ្នក​កាសែតដោយមិនមានការពិតយកទៅឃុំខ្លួនក្នុងគុកដូចនោះឡើយ។​

មកទល់ពេលនេះ ក្រោយពេល​ចាប់​បង្ក្រាប​អ្នកសារព័ត៌មាន​ហើយ​នោះ​បាន​ធ្វើឱ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ល្បី​សុះសាយ ថា ចៅហ្វាយស្រុក​រូប​នេះ​អួត​ក្អេងក្អាង​ប្រឈម​បង្ក​ជម្លោះ​ជាមួយ​តែ​អ្នកកាសែត ឯ​បទល្មើស​ព្រៃ​ឈើ​​ឆ្លងកាត់​ស្រុក​ស្នួល ១​យប់​១​ថ្ងៃ រាប់សិប​រយ​គ្រឿង ស្ទើរ​រាប់​ពាន់​គ្រឿង​នោះ គេ​ពុំ​ឃើញ​ជន​អសមត្ថភាព​នេះ​អនុវត្ត​អភិបាលកិច្ច​ល្អ កែទម្រង់​ស៊ីជម្រៅ​តាម​រដ្ឋាភិបាល​ដាក់ចុះ​ឡើយ ។​

​ជាពិសេស គឺ​លោក គង់​-​គឹម​នី ចៅហ្វាយស្រុក​ស្នួល​កំពុងតែ​សកម្ម​វក់វី​ត្រូវរ៉ូវ​ជាមួយ និង​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​ជាន់ឈ្លី កំណែ​ទម្រង់​របស់​រដ្ឋាភិបាល សម្តេចហ៊ុន សែន យ៉ាង​គឃ្លើន​បំផុត ។ ហើយ​បាន​គេ​ពុំ​ឃើញ​ថា ហ្វាយ​ស្រុក​ស្នួលនេះ អើពើ​បង្ក្រាប សកម្មភាព​បទល្មើស​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ទ្រង់​ទ្រាយ​​ធំ​ម្តង​ណា​សោះ ហើយ​ដែល​មិនគួរ​ក្រសួងមហាផ្ទៃ មើលរំលង​សកម្មភាព គង់ គឹម​នី និង​បទល្មើស​ព្រៃ​ឈើ​​ក្នុង​ខេត្ត​ក្រចេះ​នោះទេ !​។​

​អ្វី​ជា​ការ​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ បុរស​ដែល​អួតខ្លួន​ថា ជា​ឈ្មួញ​រកស៊ី​ឈើ​ដែល​ខ្លួន​ជា​ចោរ​ឈ្មួញ​រកស៊ី​បំពាន​ច្បាប់​រដ្ឋាភិបាល​នោះ ។ នៅពេល​ដែល​អ្នកកាសែត ត្រូវបាន​ចាប់ខ្លួន​ឯ​វិញ បែរ​ជា​ស្រែក​តាម​ទូរស័ព្ទ​ថា ក្រុម​រថយន្ត​ខាងលើ​ដេញ​កាក់ រថយន្ត​របស់​លោក​តែ​រហូត  ​ដេញ​រាល់​តែ​ថ្ងៃ​។ ចំណែកឯ​លោក គង់​-​គឹម​នី ចៅហ្វាយស្រុក​ស្នួល​វិញ​លោក និយាយថា លោក​និង​ធ្វើការ​បោស​សំ អាត​ក្រុម​អាណាធិប្បតេយ្យ​តាម​ដងផ្លូវ​អោយអស់​។ ប៉ុន្តែ​ឯ​ឈ្មួញ​រកស៊ី​ក៏​ជា​ជនល្មើស និង​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ ដែល​រកស៊ី​ពេញ​ស្រុក​ស្នួល និង​ចរាចរណ៍​បទ​ល្មើស​ព្រៃឈើ​ឆ្លងកាត់​ស្នួល​ទាំង​យប់​ទាំង​ថ្ងៃ នោះ​គេ​សួរ​ថា តើ គង់ គឹម​នី បាន​ទទួល​ប៉ុន្មាន​សែន ១​ខែៗ បាន​ជា​​គេ​ពុំ​ឃើញ គង់ គឹម​នី អនុវត្តន៍​កំណែទម្រង់​លាងខ្លួន​ពី​អំពើ ពុករលួយ​ទៅ បែរជា​មក​ចាត់ទុក​កាសែត​ជា​បន្លាក្នុងកែវភ្នែក​បង្ក្រាប​អ្នកកាសែត​ទៅវិញ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុម​ចលនា​យុវជន​​គណបក្ស​សមរង្ស៊ី​​គ្រោង​ធ្វើ​ការ​តវ៉ា​​នៅ​ថ្ងៃទី​៨វិច្ឆិកា   អាន1653ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1498ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផល ជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1574ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1751ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2082ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន4210ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1877ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1866ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1690ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1805ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8637នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    155121នាក់
ខែនេះ    538401នាក់
ឆ្នាំនេះ   1920633នាក់
សរុប   51280559នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 07:23