ព័ត៌មានក្ដៅ

    បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤

    ដោយៈ សុភា ក្រចេះ ថ្ងៃទី 06 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:28 នាទី ចំនួនអានៈ 720

    អង្គស្នួល ៖ កម្មករកម្មការិនីរោងចក្រ ខាំវែល និងតៃយាន ឬតៃយ៉ាង ដែលមានរយៈពេលជិត១០ថ្ងៃកន្លងមកហើយ នៅមិនទាន់មានដំណោះស្រាយដែលកម្មករអាចទទួលយកបាននៅឡើយ រហូតឈានដល់ការធ្វើបាតុកម្មបិទកំណាត់ផ្លូវជាតិ លេខ៤បង្កើតនូវបញ្ហាកាន់តែធ្ងន់ធ្ងរ។

    ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៨និង ១០នាទីព្រឹកថ្ងៃទី៤ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។

    ក្រុមបាតុករដែលមានគ្នាប្រមាណជាង៣ពាន់នាក់ ក្នុងចំណោមកម្មករសរុបជាង៦ពាន់នាក់ ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បាននាំគ្នាឈរយ៉ាងត្រៀបត្រានៅលើកំណាត់ផ្លូវជាតិលេខ ៤ពេញណែនតែម្តង បង្កឱ្យមានការកកស្ទះចរាចរណ៍រយៈពេលជិតមួយថ្ងៃ ។ រថយន្តតូចធំគ្រប់ប្រភេទរាប់រយគ្រឿងបានជាប់គាំនៅលើ កំណាត់ផ្លូវនោះ ទៅមុខក៏មិនរួច ទៅក្រោយមិនរួច ជាពិសេសក្រុមរថយន្តធុនធំៗដូចជា រថយន្តកុងតឺន័រជាដើម ។ ទោះបីជាមានការនិយាយចរចាពីសំណាក់អាជ្ញាធរមូល ដ្ឋាន និងមន្ត្រីក្រសួង មន្ទីរពាក់ព័ន្ធនានាបែបណាក្តី ក៏ក្រុមកម្មករមិនបានយល់ព្រមដែរ ។ ក្រុមកម្មករឱ្យដឹងថា ពួកគេធ្វើកូដកម្មមានរយៈពេលជិត១០ថ្ងៃមកហើយ ដើម្បីទាមទារឱ្យថៅកែដោះស្រាយនូវលក្ខខណ្ឌការងារមួយ ចំនួន ក្នុងនោះទាមទារនូវប្រាក់អតីតភាពការងារ និងសុំឱ្យមានការបញ្ជាក់ឱ្យច្បាស់លាស់ពីបញ្ហាដែលថៅកែ ប្តូរឈ្មោះរោងចក្រពីតៃយាន ឬតៃយ៉ាង និងខាំវែល ទៅជាតៃណាន ដោយស្ងាត់ៗមិនប្រាប់ឱ្យពួកគេដឹង និងមិនបានគិតពីប្រាក់អតីតភាពការងារឱ្យពួកគេទៀត ផង ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងភូមិត្នោត១ដើម ឃុំបែកចាន ស្រុកអង្គស្នួល ចម្ងាយពីផ្លូវជាតិលេខ៤ប្រមាណ ជាង២គីឡូម៉ែត្រ ហើយពួកគេធ្លាប់ធ្វើកូដកម្មបិទផ្លូវជាតិលេខ៤នេះរយៈ ពេលជិត២០នាទីម្តងរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននេះ ។ កាលនោះដោយសារតែមានការណែនាំពីសមត្ថកិច្ចមូលដ្ឋានពួ កគេបានដកថយវិញ បន្ទាប់មកក៏ធ្វើការតវ៉ានៅមុខរោងចក្រតែប៉ុណ្ណោះ ដោយសង្ឃឹមថានឹងមានដំណោះស្រាយតាមការទាមទារ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៣ កក្កដា មានគណៈកម្មការចម្រុះទៅធ្វើការដោះស្រាយដែរ ប៉ុន្តែគ្មានលទ្ធផលនោះឡើយ ។

    កម្មករនិយាយថា ពេលនេះតុលាការខេត្តកណ្តាលបានចេញដីការបង្គាប់មួយបង្ខំ ឱ្យពួកគេចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោងជាកំហិត ហើយបន្ទាប់ពីបានដីកាបង្គាប់ពីតុលាការ ខាងថៅកែរោងចក្របានដាក់មេក្រូអានដីកានោះលាន់ឮ ខ្លាំងៗយ៉ាងកងរំពងប្រឆាំងតប និងក្រុមកម្មករវិញ ។ ដោយសារតែមូលហេតុនេះហើយ ទើបពួកគេសម្រេចចិត្តចាកចេញពីរោងច្រកទៅធ្វើបាតុកម្មលើ ផ្លូវជាតិលេខ៤វិញ ព្រោះពួកគេមិនអាចឈរតវ៉ានៅមុខរោងចក្របានទេ ដោយសារតែថ្លង់មេក្រូ និងធុងបាសដែលថៅកែចាក់បំពងសំឡេងនោះខ្លាំងពេករកនិយាយ តវ៉ាមិនបាន ។

    ប្រភពព័ត៌មានបានឪ្យដឹងថា បើអាជ្ញាធរចង់ចូលទៅជួបលោក រ៉ុង ឈុន គឺទាល់តែមានការអនុញ្ញាតពីក្រុមកម្មករ សិន ។ ម្យ៉ាងទៀតអាជ្ញាធរមានសិទ្ធិចូលទៅជួបត្រឹមតែម្នាក់ ប៉ុណ្ណោះ មិនឱ្យទៅច្រើននាក់ទេ ។ ទោះបីជាបែបណា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមកពីក្រសួងមន្ទីរពាក់ព័ន្ធនានាបានព្យា យាមទៅជួបជាមួយលោក រ៉ុង ឈុន នោះទាល់តែបាន ប៉ុន្តែការចរចានោះនៅតែគ្មានលទ្ធផលផ្លែផ្កាណាមួយ ឡើយ  ។

    ដោយឡែកសមត្ថកិច្ចប៉ូលិស និងប៉េអឹមមូលដ្ឋានដែលមានកម្លាំងតិចតួចជាងកម្មករបានត្រឹមតែ ឈរមើលកម្មករប៉ុណ្ណោះ ហើយភ្លាមៗនោះមិនមានការវាយ ឬរុញច្រានបំបែកនោះទេ ។ អាជ្ញាធរបានហៅការធ្វើបាតុកម្មបិទផ្លូវរបស់កម្មករខាងលើថា ជាអំពើខុសច្បាប់មួយ ពួកគេគួរតែរកវិធីផ្សេងពីនេះ ដើម្បីធ្វើការតវ៉ាវិញ ទើបប្រសើរជាង ព្រោះការធ្វើបែបនេះនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃ។

    ប្រភពដដែលបានបន្តទៀតថា កម្មករបានក្រាញននៀលធ្វើការតវ៉ារយៈពេលជិត១ថ្ងៃ ឯសមត្ថកិច្ចបានបង្កើនកម្លាំងបន្ថែមទៀត ដើម្បីទប់ទល់ជាមួយអំពើនេះ ។ លទ្ធផលចុងក្រោយការធ្វើបាតុកម្មនោះត្រូវបានរំសាយទៅវិញ នាវេលាម៉ោងជាង២រសៀល មុនពេលដែលកម្លាំងសមត្ថកិច្ចដែលត្រូវបញ្ជូនបន្ថែមទៅដល់ ដោយលោក រ៉ុង ឈុន យល់ព្រមចរចារជាមួយអាជ្ញាធរ និងតំណាងរោងចក្រដើម្បីរកដំណោះស្រាយ និងបានប្រកាសឱ្យកម្មករទៅធ្វើការតវ៉ានៅមុខរោងចក្រវិញ ។ ឯចរាចរណ៍លើផ្លូវជាតិលេខ៤ក៏ធូរស្រាលឡើងវិញដែរ ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន3627ដង iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ   អាន3982ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន7037ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន743ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន636ដង រួមរ័កក្នុងឡានអស់​កំលាំងដេក​ដល់​ថ្ងៃរះផ្អើល​អស់​អ្នក​ភូមិ   អាន2229ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន1078ដង លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត?...    អាន848ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន1629ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន909ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ចជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
    ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
    សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
    លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនមាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
    ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
    លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញនៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
    រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
    សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាពសហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1142នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    29790នាក់
    ខែនេះ    196868នាក់
    ឆ្នាំនេះ   3272359នាក់
    សរុប   33938605នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 06:13