ព័ត៌មានក្ដៅ

    អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង

    ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 09 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 07:57 នាទី ចំនួនអានៈ 772

    ខេត្តសៀមរាប៖អ្នកកាសែតក្នុងស្រុក២នាក់ត្រូវបានតុលាការចាប់ ដាក់ពន្ធនាគារតាំងតែពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១២នៅភូមិ សាស្ត្រឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបពីបទកំហែងទាប្រាក់ឈ្មួញដឹកឈើខុសច្បាប់រហូតមកដល់ ពេលនេះពួកគេនៅតែជាប់ឃុំដោយគ្មានការអន្តរាគមពីស្ថាប័ណឯក រាជ សង្គមស៊ីវិល ឬអង្គការសិទ្ធិមនុស្សណាមួយដើម្បីផ្តល់យុត្តិធម៌ជូនពួកគាត់ នោះទេ។

    អ្នកកាសែតទាំងពីរនាក់ដែលត្រូវឃាត់ខ្លួនត្រូវបានគេ ស្គាល់ថាឈ្មោះប្រាក់-សុខឡេងភេទប្រុស អាយុ45ឆ្នាំ និងឈ្មោះប្រន-ស៊ានអាយុ 36ឆ្នាំជាអ្នក យកព័ត៌មានឲ្យកាសែតការពិតប្រចាំខេត្តសៀមរាបដែលត្រូវបានលោកហេង ផេងព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀម រាបបញ្ជាអោយនគរបាល នាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋានបន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេបានស្ទាក់ឃាត់ឡានដឹកឈើខុសច្បាប់មួយគ្រឿង ជារបស់ប្អូនថ្លៃលោកមិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ហើយគំរាមទារលុយចំនួន១០០ដុល្លាអាមេរិក។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានការឃាត់ខ្លួននេះ មានឡានដឹកឈើប្រភេទទួររីស ១៥កៅអី ពណ៌ទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខភព2-1963 បានធ្វើសកម្មភាពដឹកឈើពីច្រកឃុំខ្វាវ ស្រុកជីក្រែង ចូលមកក្នុងក្រុងសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ ។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានឡានអ្នកកាសែតពីរគ្រឿងបានបើក ពាំងផ្លូវហើយក្នុងពេលនោះស្ត្រីម្ចាស់ឈើខុសច្បាប់ ដែលគេស្គាល់យ៉ាងច្បាស់ថាឈ្មោះ ផាត់-ថាណាជាឈ្មួញដឹកឈើដ៏ចាស់វស្សាប្រចាំខេត្តសៀមរាប និងត្រូវជាប្អូនថ្លៃរបស់លោកមិន-ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចេញមកចចារឲ្យលុយអ្នកកាសែតទាំងពីរនាក់តែពួកគេមិនព្រម ហើយថែមទាំងបានទូរស័ព្ទទៅលោកយឹម-ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគង តែលោកមិនទទួលទូរស័ព្ទ ហើយពួកគេក៏បានទូរស័ព្ទទៅអ្នកកាសែតផ្សេងទៀត និងទូរស័ព្ទទៅលោកចន្ទីហៅម៉ៅជាគ្រលាបញ្ជីអោយជួយអន្តរាគមទៅលោកព្រះ រាជអាជ្ញា និងសមត្ថកិច្ចមន្រ្តីជំនាញអោយមកចាប់រថយន្តដឹកឈើ ខាងលើតែគ្មានអ្នកណាគេទៅចាប់ឈើនោះទេ។

    លោកឡេងនិងលោកស៊ានចុងចោទបាននិយាយដូចគ្នាថា លោកមិនបានហាមាត់ទារលុយពីឈ្មួញឈើនេះទេ តែអ្នកស្រីផាត់ថាណាម្ចាស់ឈើបានយកលុយ២០ដុល្លារមកអោយពួកគាត់ តែពួកគាត់មិនព្រមយកទើបម្ចាស់ឈើភ័យខ្លាចគេចាប់ឈើក៏ប្តឹងសមត្ថ កិច្ចថាពួកគាត់ទៅកំហែងទាប្រាប់១០០ដុល្លារទៅវិញ។

    ចំណែកឈ្មួញឈើផាត់-ថាណាធ្លាប់បាននិយាយអះអាងថា អ្នកកាសែតទាំង២នាក់ពិតជាបានទារលុយចំនួន១០០ដុល្លាអាមេរិកពី គាត់តែគាត់គ្មានលុយឲ្យទេគឺអោយ២០ដុល្លារតែពួកគេមិនយក។ នៅថ្ងៃកើតហេតុស្ត្រីឈ្មួញឈើខាងលើបន្តថា រឿងនេះគាត់មិនបានប្តឹងផ្តល់ទៅសមត្ថកិច្ចនោះទេ មិនដឹងជាអ្នកណាគេជាអ្នកប្តឹង។

    លោកហ៊ុយ-វណ្ណរាមេធាវីឯកជនការពារក្តីអោយអ្នកកាសែតទំាង២នាក់នេះបានប្រាប់ថា លោកបានដាក់លិខិត ទៅតុលាការខេត្តសៀមរាបសុំធានាអ្នកទាំង២ក្រៅឃុំបណ្តោះអាសន្តតែខាង តុលាការមិនអនុញ្ញាត្តអោយនៅក្រៅឃុំទេ។

    លោកទី-សុវិនថាល់ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទថា ខាងព្រះរាជអាជ្ញាព្រមអោយធានាគ្រៅឃុំតែខាងចៅក្រមស៊ើបសួរមិនព្រមដូច្នេះមានតែរងចាំ ថ្ងៃសវនការតែប៉ុណ្ណោះ ថាតើពួកគាត់ជាប់គុគបន្តឬរួចខ្លួន។

    ថ្មីៗនេះជនសង្ស័យទាំង២នាក់បានប្រាប់អ្នកយកព័ត៌មានយើងថា ពួកគាត់ជិតដាច់ខ្យល់ហើយព្រោះការហូបចុកមិនគ្រប់គ្រាន់ ក្រុមគ្រួសារក្រីក្រគ្មានប្រាក់អោយពួកគាត់ទិញបានហូបបន្ថែម។ ពួកគាត់សូមសំនូមពរថា(អ្នកណាក៏បាន)ជួយឧបត្ថមគាត់ផង ជួយរកយុត្តិធម៌ជូនពួកគាត់ផងព្រោះពួកគាត់ពិតជាស្អាតស្អំមិនដូចអ្វីដែលឈ្មួញឈើចោទប្រកាន់នោះទេ។

    មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ថាចោររួចខ្លួនម្ចាស់ជាប់គុគ អ្នកដឹកឈើមិនដែលឃើញជាប់គុគជាប់គុគតែអ្នកកាសែត វាមិនដែលឃើញអ្នកកាសែតធ្វើជាមហាសេដ្ឋីទេ បើពួកដឹកឈើក្បត់ជាតិទើបអាចក្លាយជាមហាសេដ្ឋី៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន1447ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន742ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន794ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន741ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1229ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន8497ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន6966ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន641ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1688ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន826ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេតុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
    និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយយោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
    លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញយោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
    ពុកខ្ញុំជាប៉ូលីសចរាចរណ៍ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
    ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
    ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
    មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      258នាក់
    ម្សិលមិញ    12953នាក់
    សប្ដាហ៍នេះ    74252នាក់
    ខែនេះ    264631នាក់
    ឆ្នាំនេះ   2916075នាក់
    សរុប   33582321នាក់
    ថ្ងៃទី 20 ខែ 07 ឆ្នាំ 2019 ម៉ោង 01:44