ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​ថៃ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 16 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 11:56 នាទី ចំនួនអានៈ 1575

ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ដែលមានសមាគមជាច្រើនបានចូលរួមនោះ នឹងត្រូវ ដឹកនាំអ្នកកាសែតចំនួន ១០០ នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំ  មួយនៅប្រទេសថៃនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ខាងមុខ នេះ ។

ទាក់ទងទៅនឹងកិច្ចប្រជុំនៅប្រទេសថៃ ដែលរៀបចំឡើង  ដោយសហព័ន្ធបណ្តាញផ្សព្វផ្សាយសាអ៊ាន ត្រូវបានលោក  សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សា  សារព័ត៌មានកម្ពុជា បានមាន ប្រសាសន៍កាលពីព្រឹកថ្ងៃទី១៦  ខែកក្កដាថា កិច្ចប្រជុំនេះមាន  សារសំខាន់ណាស់បន្ទាប់ពីយើងបានបង្កើតសហព័ន្ធ បណ្តាញផ្សព្វផ្សាយអាស៊ានអស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះ។

លោក សុខ សុវណ្ណ បានមាន ប្រសាសន៍បន្តទៀតថាការប្រជុំ នៅលើកនេះ នឹងមានការចូលរួមពីសមាគមវិទ្យុនៅប្រទេសថៃ ដែលពួកគេនឹងធ្វើការផ្សាយបន្តផ្ទាល់ពីក្នុងកិច្ចប្រជុំនេះនៅទូទាំងប្រទេសថៃផងដែរ ។

លោក សុខ សុវណ្ណ ប្រធាន ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាបានរំលឹកឱ្យដឹងថា ការបង្កើតសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាននេះកាលពីដំបូងគឺផ្តើម ចេញពីអ្នកកាសែតកម្ពុជា និង ថៃប៉ុណ្ណោះ ។

លោកបន្តថានៅពេលនោះទៀតសោត ប្រទេសកម្ពុជានិងប្រទេសថៃកំពុងមានជម្លោះក្តៅលើបញ្ហាព្រំដែន ដែលធ្វើឱ្យការបង្កើត សហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ាន បានផ្តោត យ៉ាងសំខាន់ទៅលើការកសាងសន្តិភាពរវាងប្រទេសទាំងពីរផងដែរ ។

លោក សុខ សុវណ្ណ បានបញ្ជាក់ថាសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានមកដល់ពេលនេះ មានប្រទេសមីយ៉ាន់ម៉ា(ភូមា) ចូលរួម មួយទៀត ។ ចំណែកប្រទេសឡាវក៏មានការចូលរួមដែរតែគ្រាន់ជាតំណាងធម្មតាប៉ុណ្ណោះ ។

សម្រាប់ប្រទេសវៀតណាមវិញ ត្រូវបានលោក សុខ សុវណ្ណ ប្រាប់ឱ្យដឹងថាសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានបានធ្វើលិខិតមួយ ច្បាប់ ដើម្បីឱ្យមានការចូលរួមហើយ តែមិនទាន់មានការឆ្លើយតបនៅឡើយទេ ។

លោកបានបញ្ជាក់ថា អ្នកកាសែតខ្មែរនឹងបង្ហាញបទពិសោធវិជ្ជាជីវៈរបស់ខ្លួន ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃនោះ គឺ នៅថ្ងៃទី ២១ និង២២ កក្កដា ឆ្នាំ២០១២ ។

ក្នុងនោះលោក សុខ សុវណ្ណ  បានឱ្យដឹងថាយើងបានអញ្ជើញ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។ ហើយ ប្រសិនបើលោករដ្ឋមន្ត្រីមិនបានអញ្ជើញទៅវិញ  ក៏ត្រូវតែមានមន្ត្រីតំណាងក្រសួងព័ត៌មានអញ្ជើញទៅចូលរួមដែរ ។

លោក កង ចាន់ចំរ៉ុង ប្រធានរដ្ឋបាលសហព័ន្ធបណ្តាញផ្សព្វផ្សាយអាស៊ានប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា  អ្នកដែលត្រូវ ចូលរួមក្នុងកិច្ចប្រជុំនោះរួមមានគ្រប់សមាគម អ្នកសារព័ត៌មាន ដែលស្ថិតក្នុងជួរគណៈកម្មការ UMA និងមាន វិទ្យុអាស៊ីអាគ្នេយ៍ វិទ្យុបាយ័ន  វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា  កាសែតកោះសន្តិភាព កាសែត កម្ពុជាថ្មី កាសែតរស្មីកម្ពុជា  កាសែតនគរវត្ត អប្សរាណេត  ប៉ុស្តិ៍លេខ ១១ ទូរទស្សន៍ប៉ុស្តិ៍ លេខ ៩  កម្មវិធីបច្ចុប្បន្នភាព  ទូរទស្សន៍ហង្សមាស និងអ្នកសារព័ត៌មានមួយចំនួន រួមទាំងទីប្រឹក្សាជំនួយការ UMA សរុប ចំនួន ១០០នាក់ ។

លោក សុខ សុវណ្ណ ប្រធាន ក្រុមប្រឹក្សាសារព័ត៌មានបានអះ អាងថា ការប្រជុំលើកនេះពិត  ជាទទួលបាននូវលទ្ធផលល្អប្រ- សើរសម្រាប់អ្នកកាសែតដែល ស្ថិតនៅក្នុងសហព័ន្ធបណ្តាញ ផ្សព្វផ្សាយអាស៊ាន ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2064ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2269ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1636ដង បកស្រាយបំភ្លឺ៖ លោក ស៊ុន បូរ៉ា មេបញ្ជាការរង គ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទបានបដិសេធដាច់?...    អាន1354ដង អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ   អាន1343ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន1979ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1390ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1530ដង លទ្ធផលប្រលងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជា ខេត្តកណ្តាល    អាន1680ដង ព្រះអាជ្ញាខេត្តកំពង់ស្ពឺអនុញ្ញាត្តិអោយដឹកឈើប្រណិត តែត្រូវសមត្ថកិច្ចចាប់ថាខុសច្បាប់   អាន1587ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20354នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    166838នាក់
ខែនេះ    550118នាក់
ឆ្នាំនេះ   1932350នាក់
សរុប   51292276នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 16:08