ព័ត៌មានក្ដៅ

    លោកម៉ូ-សឿមនាយការិយាល័យក២ភូមិភាគ៤ កំពុងរកស៊ីដឹកឈើខុស ច្បាប់ចិញ្ចឹមមេកើយ

    ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 17 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:39 នាទី ចំនួនអានៈ 681

    សៀមរាប៖ មាននាយការិយាល័យក២ភូមិភាគ៤ម្នាក់ដែលត្រូលបានគេស្គាត់ថា ឈ្មោះម៉ូតសឿមអាយុប្រហែលជាង៥០ឆ្នាំដែលជាកូនចៅរបស់លោកជាម៉ន មេភូមិភាគ៤កំពុងតែយករថយន្តអង្គភាពមកដឹកឈើខុសច្បាប់លក់ចែក ចាយក្នុងក្រុងសៀមរាបយ៉ាងអាណាធិប្បតេយ្យដោយគ្មានជំនាញណាហ៊ាន បង្រ្កាបព្រោះខ្លាចអំណាចលោកសក្តិ៥នេះផងណាមួយគេសង្ស័យថាលោកជា ម៉នជាអ្នកបើកដៃអោយដឹកយកលុយចែកគ្នាផងមិនដឹង។

    ជាក់ស្តែងកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១២វេលាម៉ោង៧និង៣៧ នាទីយប់មានរថយន្តពណ៍ត្រេអ៊ី(គេនិយមហៅថាអាតំរីតឹក)១គ្រឿងដឹកឈើ ពេញអោយទាហ៊ានអង្គុយពីលើធ្វើដំណើរមកពីផ្លូវលេខ៦៧(ផ្លូវហៃវ៉េ) សំដៅចូលក្រុងសៀមរាបតែដោយសារមានរថយន្តមេព្រៃនិងក្រុមអ្នកសារ ព៍ត៌មានដេញតាមពីក្រោយក៏បើកគេចចូលក្នុងបន្ទាយភូមិភាគ៤បាត់ ទៅ។

    ថ្ងៃទី១៦ខែឆ្នាំដដែលវេលាម៉ោង៥និង៣០នាទីរថយន្តដដែលនេះបាន ដឹកឈើពេញសាជាថ្មីម្តងទៀតដាក់អោយទាហ៊ានអង្គុយពីលើដដែលដឹកឈើ ចូលមកក្នុងដីឡូរបស់លោកម៉ូតសឿមដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

    បើតាមការមើលជាក់ស្តែងឈើដែលលោកម៉ូតសឿមដឹកនេះជាប្រភេទឈើអា លេខ២ដែលមានកំរាស៥ហ៊ុនទទឹង២តឹកបណ្តោយពី៤-៦ម៉ែត្រ ហើយដឹកពេញៗរថយន្តស្ទើរបាក់ថ្នល់ដោយគ្មានជំនាញឬសមត្ថកិច្ចណា គេហ៊ានបង្រ្កាបទេព្រោះខ្លាចអំណាចបុណ្យសក្តិលោកសត្តិ៥ណាមួយ ជាកូនចៅលោកជាម៉នទៀតផង។

    បើតាមប្រភពប្រជាពលរដ្ឋនៅក្បែរផ្ទះរបស់លោកម៉ូតសឿមបានអោយ ដឹងថា រថយន្តទាហ៊ានដឹកឈើចូលផ្ទះលោកម៉ូតសឿមនេះមិនមែនទើបតែលើកទី មួយនោះទេវាស្ទើរតែជារៀងរាល់យប់។ ពួកគាត់លូចខ្សឹបទៀតថា តែងតែឃើញរថយន្តដឹកឈើដាក់ក្នុងដីឡូនេះច្រើនឆ្នាំហើយមិនមែន ទើបតែថ្មីៗទេ។ពួកគាត់បន្ថែមថា តែងឃើញសមត្ថកិច្ចនិងអ្នកកាសែតធ្លាប់តាមមកដល់ដែរតែកូនចៅលោកសឿម កុហក់គេថាយកឈើមកធ្វើផ្ទះ តែតាមពិតទំលាក់ពីឡានអស់ពេលស្ងត់ៗអោយរឺម៉កចូលដឹកដាក់អោយតាម អ្នកកម្ម៉ងទិញឬដាក់តាមដេប៉ូលក់ឈើទើបបានជាដឹកតែរហូតមិនចេះ ចប់មិនចេះហើយ។ក្រុមប្រជាពលរដ្ឋសង្ស័យថា គេត្រូវរូវជាមួយលោកជាម៉ន អាចមានភាគហ៊ុនជាមួយលោកជាម៉នទៀតផងបានជាហ៊ានដឹកឈើគេចចូលភូមិ ភាគ៤ពេលមានសមត្ថកិច្ចដេញតាម។

    អ្នកយកព័ត៌មានជាច្រើននាក់បានរាយការណ៍ទៅលោកឡឹង-សុខាមន្រ្តី រដ្ឋបាលព្រៃឈើក្រុងសៀមរាបតែលោកមានប្រសាសន៍ថាពុំដែលមាននរណា គេហ៊ានបង្រ្កាបផ្ទះនេះទេ ណាមួយលោកជាកូនចៅតូចតាចសូមអោយរាយការណ៍ទៅថ្នាក់លើចុះ។

    លោកយឹម-ស៊ីវននាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគងនិង ក្រុងសៀមរាបបានប្រាប់តាមទូរស័ព្ទនៅល្ងាចដដែលនេះថា លោកនៅឆ្ងាយកំពុងតែលវាស់ដីជូនប្រជាពលរដ្ឋជាមួយយុវជនស្ម័ក្រ ចិត្តសូមរាយការណ៍ទៅអ្នកផ្សេង។

    លោកជាម៉នមេភូមិភាគ៤បានបដិសេធនៅល្ងាចថ្ងៃទី១៦ដដែលថា លោកពុំដែលស្គាល់ឈ្មោះសឿមខាងលើនេះទេ មិនដឹងសឿមណា ឡានតឹងមឹងឡានតំរីតឹកអីទេមិនដឹងទេ។

    លោកនួននៅនាយរងភូមិភាគ៤បានមានប្រសាសន៍តាមទូរស័ព្ទនាថ្ងៃដដែល ថា លោកស្គាល់ឈ្មោះសឿមនៅខាងក២មែន បន្ទាប់មកលោកប្រាប់ថា លោកជាប់លើកទូរស័ព្ទមួយខ្សែទៀតក៏បិទទូរស័ព្ទបាត់ទៅ។

    សូមបញ្ជាក់ថា នៅខេត្តសៀមរាបនាពេលបច្ចុប្បន្នគ្មានមន្រ្តីជំនាញណាឬសមត្ថកិច្ច ណាគេហ៊ានទប់ស្កាត់ឬបង្រ្កាបក្រុមអ្នករកស៊ីខុសច្បាប់ដែលមានអំ ណាចនោះទេ គេបង្រ្កាបបានតែក្រុមអ្នកក្រដឹកអុសដឹកធ្យូងតែប៉ុណ្ណោះ។

    ក្រុមប្រជាពលរដ្ឋសូមផ្ញើសារជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនសូមមេត្តាដាក់បញ្ជាអោយបានតឹងរឹងចំពោះអ្នកយកអំណាច បុណ្យសត្តិមករកស៊ីខុសច្បាប់ដែលខ្លួនជាអ្នកកាន់ច្បាប់បែរជាយក ច្បាប់មកទ្រាប់គូទអង្គុយទៅវិញ ដែលជាគំរូដ៏អាក្រក់សំរាប់អ្នកដទៃគេធ្វើតំរាប់តាម៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1057ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន759ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2117ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1596ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1379ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន742ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន731ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1496ដង ប្រទះ​ឃើញ​សព​បុរស​អណ្តែត​ក្នុង​ស្ទឹង​សង្កែ​   អាន697ដង CCHR ចេញ​របាយការណ៍​​អំពី​ការ​បំពាន​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា   អាន784ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
    ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោមPost by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណងកន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      216នាក់
    ម្សិលមិញ    9673នាក់
    សប្ដាហ៍នេះ    53856នាក់
    ខែនេះ    220934នាក់
    ឆ្នាំនេះ   3296425នាក់
    សរុប   33962671នាក់
    ថ្ងៃទី 25 ខែ 08 ឆ្នាំ 2019 ម៉ោង 00:58