ព័ត៌មានក្ដៅ

    ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ

    ដោយៈ អាណាមឹក សៀមរាប-កំពុងធំ ថ្ងៃទី 18 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 742

    សៀមរាប-កំពុងធំ៖ ក្រុមប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦ក្នុងខេត្តសៀមរាបនិងខេត្ត កំពុងធំមិនបានអនុវត្តទួនាទីរបស់ខ្លួនក្នុងការចូលរួមទប់ ស្កាត់បទល្មើសព្រៃឈើនោះទេបែរជាព្យាយាមរារាំងរថយន្តអ្នកកាសែត មិនអោយតាមប្រម៉ាញ់ព័ត៌មានពីរថយន្តដឹកឈើខុសច្បាប់ដោយប្រើរូបភាព កាក់រថយន្តអ្នកកាសែតដើម្បីឆែកឆេក្នុងគោលបំណងពន្យាពេលអោយរថ យន្តដឹកឈើបន្តដំណើរទៅមុខដោយរលូន។

    នៅវេលាម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១២នេះមានប្រភពព័ត៌មានបានរាយការមកថា មានរថយន្តកូរ៉េ៥តោន១គ្រឿងក្បាលពណ៍សទ្រុងឆ្នូតពណ៍ខៀវអត់ស្លាក លេខអត់មានគ្របតង់ដឹកឈើក្រញូងខុសច្បាប់ចុះពីស្រុកស្វាយលើសំ ដៅមកផ្លូវជាតិលេខ៦ក្នុងគោលបំណងសំដៅទៅខេត្តកំពុងចាម។លុះដល់ ម៉ោងជាង៩រថយន្តភិនភាគខាងលើបានមកដល់ចំណុចខាងជើងផ្សារសំរោង ប្រហែល៤គីឡូម៉ែត្រក្នុងឃុំដំដែកស្រុកសូទ្រនិគម ហើយភ្លាមនោះអ្នកយកព័ត៌មានយើងបានបើករថយន្តតាមពីក្រោយស្រាប់ តែរថយន្តកូរ៉េខាងលើបើករេពេញផ្លូវដូចពស់វែកក្នុងគោលបំណងមិន អោយរថយន្តអ្នកកាសែតវ៉ាទៅមុខរហូតជិតដល់ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពុងធំនិងស្រុកជីក្រែងខេត្តសៀមរាបក៏ស្រាប់តែមានរថយន្ត ម៉ាកកាមរីឆ្នាំ៩៣ពណ៍ស្លែមានគ្នា២នាក់ម្នាក់ស្លៀកសំលៀកបំពាក់ ជាប៉េអឹមម្នាក់ស្លៀកពាក់ស៊ីវិលបើកបញ្ច្រាសទិសពីកើតទៅលិចហើយ បទមកកើតវិញតាមកាក់រថយន្តអ្នកយកព័ត៌មានយើងសុំឆែកឆេ។ បន្ទាប់ពីការឆែកឆេរួចអ្នកយកព័ត៌មានយើងបានរាយការថាសូមលោកប៉េ អឹមជួយសហការតាមឃាត់រថយន្តដឹកឈើខាងលើផងព្រោះពុំអាចទំនាក់ទំ នងមន្រ្តីជំនាញតាមដងផ្លូវបានទេ។មិនត្រឹមតែលោកប៉េអឹមចល័តរូប នោះមិនបានជួយឃាត់រថយន្តដឹកឈើប៉ុណ្ណោះទេលុះមកដល់ស្រុកស្ទោង ខេត្តកំពុងធំស្រាប់តែមានរថយន្តម៉ាកបាឡែនពណ៍ខ្មៅពាក់ស្លាក លេខភ្នំពេញ2R-7739មានគ្នា៣នាក់២នាក់ស្លៀកសំលៀកបំពាក់ជាប៉េ អឹមម្នាក់អង្គុយបើកឡានស្លៀកឈុតអង្គរក្សពណ៍ត្រាវមកកាក់រថយន្ត អ្នកកាសែតយើងម្តងហើយម្តងទៀតដោយបញ្ជាអោយបើកភ្លើងក្នុងរថយន្ត បើកគូទរថយន្តអោយពួកគេមើល។ក្រុមប៉េអឹមពីរបីនាក់ខាងលើបានលូក ដៃបោចបោះៗកំរាលគូទរថយន្តអ្នកកាសែតខាងលើដូចចោរប្លន់ហើយព្យាយាម រកលេសរករឿងដើប្បីអោយរថយន្តដឹកឈើខាងលើបើកគេចបាត់ទៅ បើទោះជាអ្នកកាសែតប្រាប់ថារថយន្តគាត់គ្មានដឹកអីទេ ហើយសូមលោកប៉េអឹមជួយឃាត់រថយន្តដឹកឈើខាងលើយ៉ងណាក៏ដោយក៏នៅតែ ធ្វើមិនដឹងមិនព្រមសហការនោះទេ។

    បើយោងតាមប្រភពព័ត៌មានបានអោយដឹងថា រថយន្តដឹកឈើខាងលើនេះគឺជារថយន្តរបស់របស់មេប៉េអឹមម្នាក់ដែល តែងតែរកស៊ីដឹកឈើក្រញូងស្ទើរ១០ឆ្នាំទៅហើយតែគ្មានអ្នកណាគេ ហ៊ានបង្រ្កាបនោះទេ ទើបបានជាមានក្រុមប៉េអឹមតាមដងផ្លូវហ៊ានចេញមុខជួយកាងបែបនេះ។

    ឯកឧត្តមម៉ន-សាម៉ុនមេប៉េអឹមខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨នេះថា ប៉េអឹមគេមានមេមានកើយទាល់តែយើងទាក់ទងទៅមេគេ ហើយមេគេបញ្ជាមកទើបគេធ្វើការ។ ឯកឧត្តមបន្តថា កូនចៅរបស់ឯកឧត្តមមិនអោយខ្វះក្រមសីលធម៌ដែលទៅរើបោចបោះ បែបនោះទេ ហើយឯកឧត្តមតែងតែធ្វើអន្តរាគមរហូតពេលមានអ្នកសារព័ត៌មានរាយការ ពីបទល្មើសមិនថាយប់ឬថ្ងៃនោះទេ។

    អ្នកយកព័ត៌មានយើងពុំអាចសុំការបំភ្លឺពីឯកឧត្តមសៅ-សុខាមេប៉េ អឹមប្រចាំប្រទេសកម្ពុជាបានទេនៅព្រឹកថ្ងៃដដែលនេះព្រោះទូរ ស័ព្ទនៅក្រៅតំបន់សេវា។

    សូមបញ្ជាក់ថា អ្នកយកព័ត៌មានយើងបានរាយការទៅលោកតុង-យីនាយផ្នែករដ្ឋបាល ព្រៃឈើខេត្តកំពុងធំផងដែរអំពីរថយន្តដឹកឈើខាងលើ ហើយលោកតុងយីបានត្រៀមកំលាំងជាស្រេចដើម្បីឃាត់ឆែកឆេតែដោយសារ លោកប៉េអឹម៣នាក់ជិះរថយន្តបាឡែនខាងលើកាក់រថយន្តអ្នកយកព័ត៌ មានយើងនៅស្រុកស្ទោង២ដងបណ្តាលអោយរថយន្តដឹកឈើនោះគេចបាត់តែ ម្តង។

    មជ្ឈដ្ឋានប្រជាពលរដ្ឋឆ្ងល់ថា តើអស់លោកប៉េអឹមទាំងនោះធ្វើការតាមដងផ្លូវពេលយប់ដើម្បីឃាត់រថ យន្តអ្នកកាសែតមិនអោយតាមយកព័ត៌មានឡានដឹកឈើឬដើម្បីបង្រ្កាបបទ ល្មើស? នៅពេលដឹងថាជារថយន្តអ្នកកាសែតអត់មានដឹកអីទេ ហើយអ្នកកាសែតរាយការពីរថយន្តដឹកឈើខុសច្បាប់ដែលកំពុងចរាចរណ៍លើដង ផ្លូវ ហេតុអ្វីក៏មិនឃាត់សួរនាំ? ហេតុអ្វីកាក់រថយន្តអ្នកកាសែតមិនសុំយោលបល់ពីមេ តែកាក់រថយន្តដឹកឈើទាល់តែមានបញ្ជាពីមេទៅវិញ?

    មជ្ឈដ្ឋានប្រជាពលរដ្ឋសូមសំនូមពរទៅឯកឧត្តមសៅ-សុខាមេត្តាត្រួត ពិនិត្យក្រុមប៉េអឹមចល័តទាំងនោះផង អោយពួកគាត់ធ្វើការមានតម្លាភាព មានភាពយុត្តិធម៌ ដើម្បីចូលរួមក្នុងការបង្ក្រាបបទល្មើសព្រៃឈើជូនសង្គមជាតិ កុំអោយពួកគាត់ព្យាយាមប្រើល្បិចតាស៊ីក្លូបែបនេះតទៅទៀត៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន623ដង វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ដែលរៀបចំដោយអង្គការសហប្រជាជាតិ   អាន863ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន743ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន465ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន800ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន3963ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2987ដង ទ្បានបុកម៉ូតូរឺម៉កដឹកបនែ្លពលរដ្ឋចាប់បានតៃកុង តែប៉ូលីសដោះលែងស្ងាត់ៗ   អាន639ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន778ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន3697ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះកីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
    បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
    ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
    របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំយោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
    ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3144នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    31792នាក់
    ខែនេះ    198870នាក់
    ឆ្នាំនេះ   3274361នាក់
    សរុប   33940607នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:37