ព័ត៌មានក្ដៅ

    ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់

    ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 03:16 នាទី ចំនួនអានៈ 879

    មនុស្ស​គ្រប់​គ្នា​នៅ​លើ​លោក​យើង​នេះ​ធ្លាប់​តែ​លឺ​ពេញ​ត្រ​ចៀក​ថា ម្តាយ​ឳ​ពុក​ជា​អ្នក​មាន​គុណ​​ដែល​ផ្តល់​កំ​ណើត​អោយ​កូន​គ្រប់​គ្នា​ហើយ​ស្រ​លាញ់​កូន​ស្មើ​និង​កែវ​ភ្នែក​របស់​ខ្លួន​សូម្បី​តែ​សត្វ​ស្រ​ម៉ោច​១​ក្បាល​ក៏​មិន​អោយ​វា​លើ​ប៉ុន្តែ​ឥ​ឡូវ​មាន​ម្តាយ​ខ្វះ​ព្រហ្ម​វិ​ហ៊ារ​ធម៌​ម្នាក់​និង​ឳ​ពុក​ចុង​ក្រៅ​ក្រប​ខ័ណ​បាន​វាយ​កូន​ប្រុស​អាយុ​ទើប​តែ​៥​ឆ្នាំ​រហូត​ជិត​ស្លាប់​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ជាង​១​សប្តាហ៍​មក​ហើយ​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ។ បើតាមសម្តី​របស់លោក​ជុំ-ទីណា(ហៅវែង)​មេការផ្ទះជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​ក្រុង​​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា លោក​បាន​ជួល​បន្ទប់​លេខ​៧​អោយ​ទៅ​ស្រ្តី​ឈ្មោះ​កែវ-ស្រីខួច​អា​យុប្រ​ហែល​ជាង​២០ឆ្នាំ​មានមុខ​របរជា​កម្ម​ករនិង​ប្តីឈ្មោះ​ចាន់-ចៃ​អាយុ​ស្របា​គ្នាមុខ​របរមិន​ច្បាស់​លាស់​ និង​មាន​កូនប្រុស​ម្នាក់អាយុ​ប្រហែល​៥ឆ្នាំហើយ​​ពួក​​គេ​មានស្រុក​កំណើត​នៅភូមិ​សំរោង​ ឃុំ​ឬស្សី​ក្រោក​ ស្រុក​មង្គល​បូរី ខេត្តបន្ទាយ​មានជ័យ ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ខាងលើ។​លោក​វែង​បន្ត​ថា កាល​ពីថ្ងៃ​កើត​ហេតុ​ស្រ្តី​ខាង​លើ​និង​ប្តី​ចុង​ហេង​ស៊យ​រូប​នោះ​បាន​វាយ​កូន​រហូត​ផ្អើល​អ្នក​ជួល​បន្ទប់​ជិត​ខាង​ដោយ​គេ​អើត​មើល​ពីក្រៅ​ទៅឃើញ​ម្តាយ​រូប​នោះ​ទះកំ​ផ្លៀង​កូន​ ឯ​ចាន់​ចៃឳ​ពុកក្រៅ​ខោរូបនោះ​បានចាប់កូន​បោកទៅ​នឹងជញ្ជាំង​បណ្តាលអោយ​ជិតដាច់​ខ្យល់​ស្លាប់​ក៏ស្រាប់​តែនាង​ស្រីខូច​ភ័យ​ស្រែកហៅ​គាត់អោយ​ដឹកយក​ទៅ​មន្ទីពេទ្យ​ធំ(សាល់​សង្គ្រោះ​បន្ទាន់)។​ លោកវែង​បន្តទៀត​ថា កាល​ថ្ងៃទី២០​មានលោក​គ្រូពេទ្យ​ម្នាក់​ជិះម៉ូតូ​មកសាក​សួររក​ឈ្មោះស្រីខួច​ធ្លាប់​ធ្វើ​​ការនៅ​ហាង​ម្លប់​ស្បូវ​ផ្លូវ៦០​ម៉ែត្រ​ពាក់ព័ន្ធ​ពី​បញ្ហាកូន​ប្រុស​ខាង​លើ ​ហើយលោក​បានប្រាប់​គ្រូពេទ្យ​រូបនោះ​ថា ធ្លាប់លឺគេ​ប្រាប់ថា​ក្មេងប្រុស​ខាង​លើ​នេះ​ម្តាយ​វាតែង​តែវាយ​ដំជាញឹក​ញាប់តែរឿង​អីផ្សេង​គាក់​ មិន​​ដឹង​ទេ។​លោក​វែង​បន្ថែម​ថា ​តាំងតែ​ពីលោក​ជូន​ម្តាយ​កូន​ខាង​លើទៅ​មន្ទីពេទ្យ​អស់រយះ​ពេលជាង​១សប្តាហ៍​នេះពុំមាន​នរណាមក​មើលបន្ទប់​ជួល​នេះទេ​ រហូត​មាន​ពាក្យ​ចចាម​អារាម​ថាក្មេង​រង​គ្រោះបាន​ស្លាប់​បាត់​បង់​ជីវិត​បាត់ទៅ​ហើយ​ ឯនាងស្រីខួច​និងប្តីហេង​ស៊យ​បាន​រត​បាត់​ស្រ​មោល។​ នៅព្រឹកថ្ងៃទី២៣​នេះចំពេលអ្នក​យកព័ត៌មាន​យើងកំពុង​សាកសួរ​លោកវែង​មេកាផ្ទះជួល​ស្រាប់តែ​មានស្រ្តី​ម្នាក់វ័យ​ប្រហែល​ជាង​៣០​ឆ្នាំស្លៀក​សំពត់​ពណ៍​ក្រហម​ស្រអាប់​សក់​រួញ​អង្គាស​ដីបីកូន​តូច​នឹង​ដៃម្នាក់​ដឹកដៃកូន​តូចប៉ុនៗ​គ្នា២នាក់​មកសុំ​ចូលបន្ទប់​លេខ៧​ដើម្បីបោស​សំអាត​និង​បោក​ខោអាវ​អោយ​ម្ចាស់​បន្ទប់។​ស្រ្តីរូប​នោះបាន​ប្រាប់​ថា ​ម្ចាស់បន្ទប់​ជួល​គាត់​អោយ​មក​បោស​សំអាត​បន្ទប់​និងបោក​ខោអាវព្រោះស្រី​ខួចជាប់មើល​កូនឈឺ​នៅ​ពេទ្យ ​បើមិនជឿ​អាច​ចុច​ទូរ​ស័ព្ទ​ជួបម្ចាស់​គេផ្ទាល់​ក៏បាន​ព្រោះស្រី​ខួចបាន​អោយ​លេខ​ទូរស័ព្ទ​មក​តាម​គាត់។​ កែវស្រីខួច​បានប្រាប់អ្នក​យកព័ត៌មាន​យើងនៅព្រឹក​ថ្ងៃទី​២៣​នេះថា​ ខាង​មន្ទី​ពេទ្យ​ខេត្តគេ​បាន​បញ្ជួន​កូន​នាង​អោយ​មក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​កុម៉ារ​គន្ធបុប្ផា។​ស្រីខួបន្ត​ទៀតថា​ ខាង​គ្រូពេទ្យ​គេ​ចោទ​ថា នាង​វាយ​ប្រើ​អំពើហឹង្សា​លើកូន​បន្ទាប់ពី​គ្រូពេទ្យពិ​និត្យ​ព្យាបាល​បើទោះ​ជានាង​ខំព្យាយាម​ពន្យល់​ថា មិន​បាន​វាយ​ក៏​ដោយ។​ ស្រីខួច​បដិសេធ​តាម​ទូរស័ព្ទ​យ៉ាង​រដិបរដុប​ទៀត​ថានាង​មិន​បាន​វាយ​កូន​ទេ ​មូល​ហេតុ​ដែល​កូន​ឈឺហើយ​មានស្នាម​លើ​ខ្លួន​នេះគឺកូន​នាងបាន​រតលេង​ឆ្កែពណ៍​ខ្មៅ១​ក្បាល​ដេញ​ខាំវា​ភ័យ​ក៏រតបុក​អីមួយ​ក៏មិន​ដឹង។​ តែបើតាម​សម្តីអ្នកបោក​ខោអាវដែល​បានទៅដល់​មន្ទីពេទ្យ​កុម៉ារបាន​ប្រាប់ថា​ កូន​របស់​នាង​ស្រីខួច​រាង​គ្រាន់​បើហើយ​ តែនៅហើម​ភ្នែកម្ខាង​និងពេល​ក្រោកឈរ​អង្គុយនៅរាង​វិលមុខ​នៅឡើយ។​ លោកស៊ីន-ណារ៉ា​នាយរងប៉ុស្តិ៍​ស្លក្រាមបាន​ប្រាប់តាម​ទូរស័ព្ទ​នៅព្រឹកដដែល​នេះថា​ លោក​ពុំ​ទាន់​បាន​ដឹង​​ពីករណី​ខាងលើនេះ​ទេណា១​លោកជាប់​រវល់​ចាំអោយ​កូនចៅ​គេចុះស៊ើប​អង្កេត​ករណីខាង​លើនេះ។​ អ្នកយកព័ត៌​មានយើង​ពុំទាន់អាច​សុំការបំ​ភ្លឺពីក្រុម​គ្រូពេទ្យ​នៅមន្ទី​ពេទ្យកុ​ម៉ាគន្ធ​បុប្ផាបាន​ទេ ព្រោះ​មន្ទី​ពេទ្យ​នេះកន្លង​មក​មិនអ្នក​អុញ្ញាត្ត​អោយ​អ្នក​កាសែត​ចូល​ថត​រូប​ឬយក​ព័ត៌​នោះទេ។ អ្នកជួលបន្ទប់​ក្បែរ​ខាង​ដែល​ដឹង​រឿង​ខាង​លើ​បាន​និយាយ​ថា គួរតែ​សមត្ថកិច្ច​ស៊ើប​អង្កេត​ចាត់​ការ​តាម​ផ្លូវ​ច្បាប់នូវ​ករណី​ការប្រើ​អំ​ពើ​ហឹង្សា​ខាង​លើ ទៅ​លើ​ឳ​ពុក​ចុង​ខាង​លើ​អោយ​បាន​សមរម្យ​ព្រោះក្មេង​ទើប​មាន​អាយុ​៥​ឆ្នាំសោះហ៊ាន​វាយធ្វើ​បាប​បែប​នេះអាង​តែមិន​មែន​កូន​ខ្លួន​បង្កើត៕
    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន1054ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1152ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន713ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1145ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន785ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន739ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន680ដង រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន738ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន570ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន641ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបនៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
    បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែនៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
    សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិតបន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
    អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      484នាក់
    ម្សិលមិញ    8844នាក់
    សប្ដាហ៍នេះ    9340នាក់
    ខែនេះ    196110នាក់
    ឆ្នាំនេះ   1794346នាក់
    សរុប   32460592នាក់
    ថ្ងៃទី 21 ខែ 05 ឆ្នាំ 2019 ម៉ោង 02:20