ព័ត៌មានក្ដៅ

    ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 03:30 នាទី ចំនួនអានៈ 738

    ករ​ណី​​ប្លន់​ប្រ​ដាប់​អា​វុធមួយ​បាន​កើត​ឡើង​ចំពោះ​អាជី​វករ​លក់​មាសពីរតូប​​នៅ​ផ្សារពួកស្ថិត​ក្នុង​​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្ដ​សៀមរាប​នៅ​ម៉ោង​១២​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១២ហើយ​លទ្ធ​ផល​ត្រូវ​បាន​សមត្ថ​កិច្ច​អោយ​ដឹង​នៅ​ប្រ​លប់​ល្ងាច​ដដែល​នេះថា ក្រុមចោរ​ត្រូវ​សមត្ថកិច្ច​បាញ់​អោយស្លាប់​​នៅ​នឹង​កន្លែង​​ចំនួន​​៣​​នាក់​ ​​របួស​ធ្ងន់​​​​ម្នាក់​​ និងប្រជា​ពល​រដ្ឋ​ម្នាក់​ត្រូវ​បាន​ចោរ​បាញ់​សំ​លាប់ហើយ​៣​នាក់​ទៀត​រង​របួស​ខណៈ​ពេល​ដែល​​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​​ទាំង​នោះ​ ត្រូវ​បាន​​ក្រុម​ ចោរ​​ចាប់​​ជា​​ចំ​ណាប់​ខ្មាំង​ និងប៉ូ​លីស​​ម្នាក់ ត្រូវ​បាន​​ក្រុម​ចោរ​​ជិះ​​បំ​​បុក​​ឱ្យ​​បាក់​​ភ្លៅ​​ខាង​ស្ដាំ​​ផង​ដែរ​។​ ​សមត្ថ​កិច្ច​​បាន​អោយ​ដឹង​ថា នៅ​ពេល​​ក្រុម​ចោរ​​ចូល​ទៅ​​ដល់​ គឺ​​ចោរ​​បាន​​ប្លន់​​តូប​​លក់​​មាស​​របស់​​ជន​​រង​គ្រោះ​​ឈ្មោះ ​គោ-ស៊ុម​រដ្ឋា​ ភេទ​​ប្រុស​ អាយុ​៤២​​ឆ្នាំ ​ត្រូវ​ជា​​ប្ដី ​និង​​ប្រ​ពន្ធ​​ឈ្មោះ ចាន់-សា​រឿប​ អាយុ​៣៦​ឆ្នាំ​ ​រស់​នៅ​​ភូមិ​​គោក​​ដូង ឃុំ​​ពួក​ ស្រុក​​ពួក​ ហើយ​ពួក​គាត់​បាត់​បង់​​មាស​​គ្រឿង​ ដែល​មាន​​​តំ​លៃ​​ប្រ​មាណ​​ជាង​​២​​ម៉ឺន​​ដុល្លារ។​ ​ម្ចាស់​​​តូប​​​លក់​​​មាស​​​ទី​​២​​​​​​មាន​​ឈ្មោះ​ ណៃ-សំបូរ ភេទ​​ប្រុស​ អាយុ​​២៧​​ឆ្នាំ ​ត្រូវ​ជា​​ប្ដី​ និង​​ប្រ​ពន្ធ​​ឈ្មោះ ​ជួរ-ណៃ​សៀម​ អាយុ​​២៥​​ឆ្នាំ​ រស់​នៅ​​ភូមិ​​គោក​ស្រុក​ ឃុំ​ពួក​​ ស្រុក​ពួក​ បាន​​បាត់​បង់​​មាស​​គ្រឿង​ និង​​លុយ​​ដែល​មាន​ចំ​នួន​​ទឹក​ប្រាក់​​សរុប​​ជាង​​៥​​ម៉ឺន​​ដុល្លារ​។​ ​បន្ទាប់​ពី​ប្លន់​​រួច​​ក្រុម​ចោរ​ប្លន់​​ចំ​នួន​​៣​​នាក់ បាន​រ​ត់​ម​ក​មុខ​​ផ្សា​រ​ហើយ​​ជិះ​​ម៉ូតូ​​រួម​គ្នា ​ដោយ​មាន​​រថ​យន្ដ​​ធុន​​កាម​រី ដែល​មាន​​ក្រុម​ចោរ​​ម្នាក់​​ជា​​អ្នក​បើក បាន​​ជិះ​​បិទ​គូទ​​ពី​ក្រោយ​​ម៉ូតូ​ ហើយ​​រថ​យន្ដ​​កាម​រី​រ​បស់​​ចោរ​ បាន​​ជិះ​​ទៅ​​បំ​​បុក​​នគរ​បាល​ ម្នាក់​​ពាក់​​ស័​ក្កិ​​២​​ឈ្មោះ​ ម៉ៃ-សុ​ធន់​ ប្រ​ធាន​​ប៉ុស្ដិ៍​​ពោធិ​​ទ្រាយ​ ដែល​​កំ​ពុង​​ជិះ​​ម៉ូតូ​​បណ្ដាល​ឱ្យ​បាក់​ជើងខាង​​ស្ដាំ​ ហើយ​​ចោរ​​បាន​​បើក​ ឡាន​​និង​​ម៉ូតូ​​តាម​ផ្លូវ​​ជាតិ​លេខ​​៦​ ទៅ​​ទិស​​ខាង​លិច​ និង​​ក្រោយ​មក​​ចោរ​ប្លន់​​ចំនួន​​៣​​នាក់​ ដែល​​បាន​​ផ្ដួល​​ម៉ូតូ​​ចោល​ ហើយ​ក៏​ឡើង​មក​​ជិះ​ឡាន​​ជា​មួយ​គ្នា​​បើក​​គេច​​តែ​ម្ដង​។​ នៅពេល​​ក្រុម​ចោរ​​ជិះ​​ចេញ​​កំ​​លាំង​​សមត្ថ​កិច្ច​​ស្រុក​​ពួក​ បាន​​ដេញ​តាម​​ពី​ក្រោយ​ ហើយ​​បន្ទាប់​មក​​ក៏​មាន​​ការ​ អន្ដ​រា​​គម​ន៏​​ពី​​នគរ​បាល​​ខេត្ដ​ កង​រាជ​អា​វុធ​ហត្ថ​​ខេត្ដ​ និង​​តំ​បន់​​ប្រតិ​ប​ត្ដិ​​ការ​​សឹក​​រង​​ខេត្ដ​ តាម​​ពី​ក្រោយ​​ដល់​​ចំ​ណុច​​ភូមិ​​គោកថ្មី​​ ឃុំ​ល្វា​ ស្រុក​​ពួក​​។ ​ក្រុម​ចោរ​​ទាំង​​៤​​នាក់​បាន​​ចាប់​​ប្រ​ជា​ពល​រដ្ឋ​​ជា​ច្រើន​​នាក់​​ធ្វើ​ជា​​ចំ​ណាប់​ខ្មាំង​ ក្រោយ​មក​​ ជន​រង​គ្រោះ​​ម្នាក់ ​ឈ្មោះ ហៃ-ក្ដាន់​ ភេទ​​ប្រុស ​អាយុ​២៩​​ឆ្នាំ​ រស់​នៅ​​ភូមិ​រកា​ ឃុំ​ល្វា​ ស្រុក​​ពួក​ ត្រូវ​បាន​​ក្រុម​ចោរ​​បាញ់​​សំលាប់​ និង​​ពល​រដ្ឋ​​៣​​នាក់​​ទៀត​ ក្នុង​នោះ​​មាន​​ក្មេង​​ម្នាក់​​ត្រូវ​បាន​​ចោរ​​បាញ់​​ឱ្យ​​របួស​​ជា​​បន្ដ​បន្ទាប់​។​ ក្រុម​ចោរ​ប្លន់​​បាន​​ប្រើ​​អា​វុធ​ខ្លី​​១​​ដើម​ និង​​អា​ការ​​មួយ​​ដើមបាន​​បាញ់​​មក​លើ​​សមត្ថ​កិច្ច​​យ៉ាង​ ចាស់​ដៃ ​ហើយ​​សមត្ថ​កិច្ច​​បាន​ទទួ​ល​បទ​បញ្ជា​ពី​​ថ្នាក់​លើ សំ​រេច​​បាញ់​​តបត​​ជា​មួយ​​ចោរ​​វិញ​ នៅ​​ចំ​ណុច​​វាល​ស្រែ​​ខាង​ជើង​​ភូមិ​ ជាង​១​​គី​ឡូ​ម៉ែត្រ​ បណ្ដាល​ឱ្យ​​ក្រុម​ចោរ​​ចំនួន​​៣​​នាក់​ បាន​​ងាប់​​នៅ​នឹង​កន្លែង​​កណ្ដាល​វាល​​ស្រែ​​ក្នុង​​ថ្លុក​ឈាម​ និង​​ចោរ​​ម្នាក់​ទៀត​​បាន​​រង​របួស​​ធ្ងន់​។​ ​សូម​​បញ្ជាក់​ដែរ​ថា ​មាសដែលក្រុម​ចោរ​ប្លន់បាន​យក​ទៅ​ត្រូវ​បាន​សមត្ថ​កិច្ចប្រ​មូលអោយ​ទៅ​ម្ចាស់​ដើម​វិញ ហើយ​សមត្ថ​កិច្ច​ពុំ​ទាន់​ស្គាល់ឈ្មោះ​​ចោរប្លន់​ទាំង​៣​នាក់​ដែល​ស្លាប់និង​ភូមិ​ឃុំ​រស់នៅ​ទីកន្លែង​ណានៅ​​ឡើយ​ទេ។ចំណែក​ ​ចោរ​ប្លន់​​ម្នាក់​ទៀត​ ដែល​​រង​របួស​​ធ្ងន់​ និង​​ប្រ​ជា​ពល​រដ្ឋ​​ដែល​​រង​របួស​​ត្រូវ​បាន​​សមត្ថ​កិច្ច​​បញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ខេត្ដ​​សៀម​រាប​ ដើម្បី​​សង្រ្គោះ​ភ្លាមៗ​៕
    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន1599ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1513ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន792ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1539ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1319ដង លោក ថៃ-គឹមហេង ជំនួយការ និងជាប្រធានអង្ករក្ស របស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យប្រើរថយន្...    អាន1570ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន4523ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន1697ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន718ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន959ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផងក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
    មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
    ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
    អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀលរត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផងចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      192នាក់
    ម្សិលមិញ    16817នាក់
    សប្ដាហ៍នេះ    35190នាក់
    ខែនេះ    319306នាក់
    ឆ្នាំនេះ   319306នាក់
    សរុប   35475411នាក់
    ថ្ងៃទី 22 ខែ 01 ឆ្នាំ 2020 ម៉ោង 01:03