ព័ត៌មានក្ដៅ

    សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏

    ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 28 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 12:16 នាទី ចំនួនអានៈ 1494

    មន្រ្តីជំនាញរកឃើញថា នៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមនឹងការជួញដូរមនុស្ស និងការកេងប្រវ័ញផ្លូវភេទយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់អភិ វឌ្ឍន៏ទេសចរណ៏មួយចំនួននិងតាមច្រកព្រំដែនក្នុងខេត្ដនានា ដោយសារវិទ្យាសាស្រ្ដជឿនលឿន។

    អំពើឧក្រិដ្ឋជួញដូរមនុស្សនេះត្រូវបានមន្រ្តីសង្គមស៊ីវិលរក ឃើញថា ដោយសារជនល្មើសយល់ថា ជាមុខរបរងាយរកប្រាក់បានស្រួល ជាការពុំមានជំរើសការងារ ខ្វះការអប់រំនិងខ្វះការយល់ដឹង ចំណាកស្រុកខុសច្បាប់ ខ្សែស្រឡាយសមាជិកគ្រួសារច្រើន ភាពក្រីក្រ ជំពាក់បំណុលគេ សង្គមសេដ្ឋកិច្ចមិនប្រក្រតី គំលាតអ្នកមាននិងអ្នកក្រ មហន្ដរាយធម្មជាតិ សង្គ្រាម អន្ដោប្រវេសទូលំទូលាយ ការអនុវត្ដន៍ច្បាប់នៅធូរលុង ខ្វះការគាំពារកុមារ តម្រូវការផ្លូវភេទ ពលកម្មតាមផ្ទះ សិប្បកម្ម ឬឧស្សាហកម្ម ភាពព្រងើយកន្ដើយរបស់រដ្ឋាភិបាល និងការអភិវឌ្ឍន៏តាមដងទន្លេមេគង្គ។

    នាយកកម្មវិធីទប់ស្កាត់ នៃអង្គការសម្ព័ន្ធចាប់ដៃលោកផេង-ច័ន្ទតារាថ្លែងនៅសិក្ខាសាលាមួយ ក្នុងខេត្តសៀមរាបនៅថ្ងៃទី២៦ខែកក្កដាថាការជួញដូរផ្លូវ ភេទនិងការជួញដូរកំលាំងពលកម្មមានសន្ទុះកើនឡើងច្រើន មានចំនួន៥ទៅ៧ខេត្ដ ដូចជាខេត្ដព្រះសីហនុ សៀមរាប កោះកុង ព្រៃវែង កំពង់ធំ ខេត្ដរតនៈគីរី និងខេត្ដស្វាយរៀង។

    អ្នកយកព័ត៌មានយើងមិនអាចទាក់ទងអនុប្រធាននាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាផ្ទៃ លោក ជីវ ផល្លី បាននៅឡើយទេ ដោយលោកប្រាប់ថា ជាប់រវល់។

    យោងតាមរបាយការណ៏ស្ដីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេស សហរដ្ឋអាមេរិកបានប៉ាន់ស្មានថា មានបុរសស្ដ្រី និងកុមារ ប្រមាណពី ៦០០.០០០នាក់ទៅ៨០០.០០០នាក់ និងមានច្រើនលើសពីតួលេខនេះ ត្រូវបានគេជួញដូរឆ្លងកាត់ព្រំដែនអន្ដរជាតិហើយចំនួនពាក់ កណ្ដាលនៃជនរងគ្រោះទាំងនេះត្រូវបានគេជួញដូរ សំរាប់កេងប្រវ័ញផ្លូវភេទ។ រីឯរបាយការណ៏ផ្នែកប្រយុទ្ធប្រឆាំងនិងជំងឺអេដស៏ ក្នុងឆ្នាំ២០១០ បង្ហាញថាមានស្ដ្រីរកស៊ីផ្លូវភេទនៅឆ្នាំ២០១០បានកើនឡើងជាង ឆ្នាំ២០០៩ដោយសារបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។

    អ្នកសម្របសម្រួលយុទ្ធនាការដង្ហែតាមដងផ្លូវស្ដីពីការទប់ ស្កាត់ការជួញដូរមនុស្សនៃអង្គការបញ្ចប់ការកេងប្រវ័ញផ្លូវភេទ និងការជួញដូរមនុស្ស ហៅកាត់ជាភាសាអង់គ្លេសថា (MTV exit) ដែលមានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ និងប្រទេសអង់គ្លេស កញ្ញា ហឿន-សុភ័ក្ដ្រ មានប្រសាសន៏ថា ការជួញដូរមនុស្ស ការជួញដូរផ្លូវភេទនិងការកេងប្រវ័ញកំលាំងពលកម្មនៅទូទាំងពិភ ពលោកមានកំរិតខ្ពស់ ព្រោះមនុស្សភាគច្រើនៅតែគិតថា ការណីនេះនៅតែងាយស្រូលរកប្រាក់ចំណូល។

    កញ្ញាបន្ដថា បើប្រៀបធៀបជាមួយឆ្នាំមុនៗ ការជួញដូរកំលាំងពលកម្ម មានការកើនឡើង ព្រោះពលករភាគច្រើនពួកគេបានទៅរកការងារធ្វើនៅប្រទេសជិតខាង និងដោយសារកំរិតនៃការហូរចេញតាមច្រកព្រំដែន មានភាពងាយស្រួលជាងមុន៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន926ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1668ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន890ដង បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1449ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន635ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន775ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន478ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន778ដង អ្នកស្រីឃ្លាំងយួនគុំរាមពលរដ្ឋមិនអោយយកញតិ្តជូនសម្តេចហ៊ុនសែននៅថ្ងៃទី១៤ខាងមុខ   អាន67ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន734ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយបែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
    តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារសមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
    បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
    លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួមការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
    លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈយោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
    បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      2628នាក់
    ម្សិលមិញ    7095នាក់
    សប្ដាហ៍នេះ    31276នាក់
    ខែនេះ    198354នាក់
    ឆ្នាំនេះ   3273845នាក់
    សរុប   33940091នាក់
    ថ្ងៃទី 22 ខែ 08 ឆ្នាំ 2019 ម៉ោង 11:31